ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីកញ្ញា ព្រះកាយច័ន្ទ កាលពីម្សិលមិញ ត្រូវបានក្រុមគ្រួសារ បញ្ជូនមក សង្គ្រោះមន្ទីពេទ្រ កាល់ម៉ែត្រ ដោយសារបញ្ហាបេះដូង។

បើតាម page Facebook របស់ សិល្បករខ្មែរ បានឲ្យដឹងថា " ពេលនេះ មោ៉ងនេះ តារាសម្តែង និងជាពិធីការនី កញ្ញា ព្រះកាយច័ន្ទ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយបញ្ហាបេះដូង ! នាងត្រូវបានជំងឺធ្វើទុក្ខភ្លាមៗ ហើយត្រូវបាន ក្រុមគ្រួសារយកមកសង្រ្គោះ បន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយដំបូងឡើយ នាងត្រូវបានយកទៅ ព្យាបាលនៅមន្ទីពេទ្យឯកជន នៅទីក្រុងតាខ្មៅតែ ដោយគ្រូពេទ្យនៅមន្ទីពេទ្យនោះ បានប្រាប់ដោយបន្ទាន់ថា មិនអាចនៅបន្តទៀតបានទេ ត្រូវតែបញ្ជូនមកមន្ទីពេទ្យ កាល់ម៉ែត្រ ឬពេទ្យលោកសង្ឃជាបន្ទាន់ !"។

ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា "ដោយ ការព្រួយបារម្មណ៍ ពីសុវត្ថិភាពក្រុមគ្រួសារ ក៏បញ្ជូនមកមន្ទីពេទ្យកាលម៉ែត្រ ! ឥឡូវនេះនាង បានធូស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់​ ព្យាបាលពីសំណាក់លោកវេជ្ជបណ្ឌិត ! ភ្លាមៗនោះក៏មានវត្តមាន តារាសម្តែង លោក អ៊ឹម ជីវ៉ា និងតារាសម្តែង លោកយាយប្រជ្រុយនិងកញ្ញា នីតាមកដល់មន្ទីពេទ្យ ដើម្បីសួរសុខទុក្ខភា្លមៗផងដែរ"៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ