ក្រោយកាត់សក់ខ្លី ព្រះកាយច័ន្ទ តែងខ្លួនដូចប្រុស មើលសឹងមិនស្គាល់

//s9.kh1.co/78/7812103510f039fe91ab259791beefb8fcf6f440.png
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

កាលពិពេលថ្មីៗនេះកញ្ញា ព្រះកាយច័ន្ទ បានធ្វើឲ្យមហាជនន និងហ្វេនជាច្រើនមានការភ្ញាក់ផ្អើល ខណៈនាងកាត់សក់ខ្លីយ៉ាងដូច្នេះ។

ភ្នំពេញ៖ បច្ចុប្បន្នតារាស្រីពហុជំនាញកញ្ញា ព្រះកាយច័ន្ទ កាន់តែមានសន្ទុះនៅក្នុងវិស័យសិល្បៈជាលំដាប់ ម្យ៉ាងតារារូបនេះពីមួយឆ្នាំទៅមួយឆ្នាំមានរវល់នឹងការងារច្រើន មិនថាថតខ្សែភាពយន្ត ច្រៀង ឬពិធីការិនីនោះទេ។ ក្នុងនោះដែរ បើទោះបីមានភាពមមាញឹកជាមួយខ្លាំងប៉ុណ្ណា ក៏តារារូបនេះនៅឆ្លៀតបើកសាលាបង្រៀនផ្នែកសិល្បៈទាំងសម័យ និងបុរាណ ដើម្បីបង្រៀនក្មេងៗជំនួនក្រោយផងដែរ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការងារសិល្បៈ យើងក្រឡេកទៅមើលរូបសម្រស់របស់កញ្ញា ព្រះកាយច័ន្ទ ឃើញថានាងពិតជាមានមុខមាត់ស្រស់ស្អាតតែម្ដង គ្រប់បេលដែលនាងញញឹមគឺមានមនត្តស្នេហ៍ខ្លាំង។ ពិតណាស់ តារាស្រីរូបនេះតែងតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រភ្លឹកសង់នឹងរូបសម្ផស្សដ៏ស្រស់ផូរផង់នាងគ្រប់ពេល។ ជាមួយគ្នានេះដែរ ប្រិយមិត្តធ្លាប់តែឃើញនាងទុកសក់វែង​ ប៉ុន្តែថ្មីៗនេះតារារូបនេះ បានសម្រេចកាត់សក់ខ្លីភ្លាមៗ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលតែម្ដង។ 

តួយ៉ាង បន្ទាប់ពីកាត់សក់ខ្លីបានមួយរយៈ​ ថ្មីៗនេះកញ្ញា ព្រះកាយច័ន្ទ បានធ្វើឲ្យអ្នកគាំទ្រមើលនាងស្ទើរតែមិស្គាល់ ក្រោយនាង ស្លៀកសម្លៀកបំពាក់បែបសាមញ្ញដើរផ្សារបែបនេះ។ លើសពីនេះទោទៀត គេចាប់អារម្មណ៍ឃើញមុខរបស់នាងមិនផាត់មុខសូម្បីបន្តិច ដោយបង្ហាញមុខធម្មជាតិយ៉ាងជឿជាក់តែម្ដង។ មិនតែប៉ុណ្ណោះ ទោះតារារូបនេះ តែងខ្លួនបែបធម្មតាៗ តែនាងនៅតែស្រស់ស្អាតមួយបែបផ្សេងទៀតដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
កញ្ញា ព្រះកាយច័ន្ទ
កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
ព្រះកាយច័ន្ទ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T