(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀងកូនភ្លោះ លោក ស៊ិន សុភា និងលោក ស៊ិន សុភ័គ្រ ថ្មីៗនេះ បានជួបរឿងដ៏គួរឲ្យហួសចិត្ត នឹកស្មានមិនដល់មួយ ខណៈមានម្ចាស់ Acount Facebook ឈ្មោះថា Elena Socheata(Fake Acoun) តែងបានព្យាយាមផ្ញើសារំខាន លួងលោមសុំស្រលាញ់ និងណាត់ជួបមុខតារាកូនភ្លោះ ស្ទើរតែរាល់ថ្ងៃក្នុងបំណង មិនល្អនោះ។

បើតាមការរៀបរាប់ ឲ្យដឹងពីសំណាក់តារាកូនភ្លោះ ប្រុសទាំងពីរនាក់ខាងលើ បាននិយាយថា ជនអនាមិកប្រើប្រាស់ Acount Facebook ឈ្មោះ Elena Socheata ដែលលោកសង្ស័យជា Fake Acoun នោះ គឺជារឿងតែតែតាមរំខាន ពីរនាក់បងប្អូនគេ មានរយៈពេលប្រមាណ៣ខែមកហើយ ដោយក្នុងនោះ តែងប្រើគ្រប់រូបភាពផ្សេងៗ ដូចជា សុំណាត់ជួបមុខគ្នា សារភាពសុំស្រឡាញ់ និងពេលខ្លះបានព្យាយាមខល តាមរយៈ Video chate ស្ទើររាល់យប់ទៀតផង។ ប៉ុន្តែយ៉ាងណា ក៏ដោយពួកពុំសូវចាប់អារម្មណ៍ ជាមួយឡើយ។

តារាកូនភ្លោះលោក ស៊ិន សុភា និងលោក ស៊ិន សុភ័គ្រ បានបញ្ជាក់បន្ថែមថា អ្វីដែលជារឿងហួសចិត្ត កាលពីប៉ុន្មានថ្ងៃមុន Acount Facebook នេះមិនត្រឹមតែផ្ញើរ មករំខានពួកគេទាំងយប់ទេ ថែមទាំងខល Video chate មកជាច្រើនដង រហូតធ្វើឲ្យលោកទ្រាំពុំបាន ក៏ដាច់ចិត្តទទួល ប៉ុន្តែជាលទ្ធផលបែរជា អ្នកប្រើប្រាស់ Acount Facebook នេះបញ្ចេញរូបភាព អាក្រាតកាយទាំងស្រុង ឲ្យពួកគេបានឃើញ និងថែមទាំងជម្រុញឲ្យអ្នកទាំងពីរ បង្ហាញរូបស្រាតវិញផងដែរ។

តារាកូនភ្លោះលោក ស៊ិន សុភានិងលោក ស៊ិន សុភ័គ្រ បានបន្តថា ស្របពេលជាមួយគ្នា ឃើញស្ថានភាពមិនសូវស្រួលបែបនេះ អ្នកទាំងពីរក៏ចាប់ផ្តើមនឹកគិតថា នេះជាលិចបោកប្រាស់ ដើម្បីលួងលោមឲ្យពួកគេធ្វើតាម ហើយជនអគតិខាងលើ ក៏ឆ្លាតឱកាសគំរាមទារប្រាក់ ជាមិនខាន។

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូ របស់តារាកូនភ្លោះទាំងពីរ ដែលនិយាយលម្អិតពីសកម្មភាព នៃការប្រើល្បិតបោកប្រាស់ និងរូបភាពអាក្រាតដែលជននោះ ផ្ញើឲ្យអ្នកទាំងពីរបានឃើញ ដូចខាងក្រោម៖ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏ធ្លាប់មានករណីស្រដៀងគ្នានេះផងដែរ ដែលតារាចម្រៀងស្រីវ័យក្មេង ស្រស់សោភា ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស មានជនអនាមិក កាត់តរូបស្រាតរបស់នាង។ សម្រាប់តារាចម្រៀង ស្រីដ៏សិចស៊ី ទេព បូព្រឹក្ស ត្រូវបានជនខិលខូចកាត់តរូបនាង ឲ្យស្ថិតក្នុងរូបភាពអាក្រាតកាយ មានប្រមាណជាពីរ ទៅបីសន្លឹក ធ្វើឲ្យ ទេព បូព្រឹក្ស មានអារម្មណ៍ខឹងសម្បារ នឹងធ្វើឲ្យនាងប្ដឹងរកអ្នកកាត់រូបនាងមកទទួលទោស តាមផ្លូវច្បាប់ ។

តារាចម្រៀង បែបយុវវ័យ ទេព បូព្រឹក្ស ត្រូវបានគេទំលាយរូបភាព ស្របពេលអាល់ប៊ុម ទោលលើកដំបូង បានចេញលក់លើទីផ្សារ ហើយត្រូវបានមហាជនយល់ថា ជាចេតនាគូរបស់គូប្រជែង ចង់បំបាក់នាង ច្រើនជាងអ្នកមកពីខាងក្រៅព្រោះ ។ ទេព បូព្រឹក្ស ជាក្មេងស្អាត ពូកែគ្រប់យ៉ាង តែងមានអ្នកច្រណែនឈ្នានីសច្រើន ជៀសមិនផុត ។ តែក្រោយពីរូបភាពអាក្រាតបែកធ្លាយ ទេព បូព្រឹក្ស ក៏ហាក់ស្ងប់ស្ងាត់ពីពិភពសិល្បៈ មិនសូវបង្ហាញមុខជាសាធារណៈទៀតទេ ។ ការប្រគំតន្ត្រីនានា ហាក់លែងមានវត្តមាននាងទៀតហើយ ខុសឆ្ងាយពីពេលមុនតែងមានវត្តមាន តាមបណ្ដាស្ថានីយទូរទស្សន៍នានា ដើម្បីបង្ហាញមុខឲ្យទស្សនិជនបានឃើញ និងបង្អួតក្បាច់រាំថ្មីៗរបស់នាង ។

ស្រីស្រស់ធ្មេញជំពើស ទេព បូព្រឹក្ស មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ថា តើនាងទៅណា ? ហេតុអ្វីបានជាបាត់មុខពីសិល្បៈ ? ព្រោះទូរស័ព្ទដែលនាងធ្លាប់ប្រើ ដើម្បីទំនាក់ទនងត្រូវបានបិទទាំងស្រុង ។ ទេព បូព្រឹក្ស ត្រូវបានមហាជន កោតសរសើរ ពីសមត្ថភាពដ៏អស្ចារ្យរបស់នាង ។ តែតាំងពីនាងចូលផលិតកម្មហង្សមាសមក ដូចជា មានរឿងរ៉ាវមិនស្ងាត់សោះ ជាក់ស្ដែងថ្មីៗ នេះនាងល្បីថា ជាប់ស្នេហ៍ឧកញ៉ាក្មេងម្នាក់ ដែលជារឿយៗពួកគេតែងតែនាំគ្នា ទៅលេងក្រុងកែប និងកោះ ដែលមិនសូវមានមនុស្សម្នាទៅលេងច្រើន ដើម្បីបានឱកាសសាងរសជាតិស្នេហា ជាមួយប្រុសស្នេហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស