ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង ស្រស់សោភា ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបាន ទស្សនិកជន មើលឃើញថា នាងហាក់លេចធ្លោជាងគេ ខាងក្បាច់រាំ និងការតុងតែងខ្លួន ហើយនៅតែរក្សាភាព លំនឹងនៃការគាំទ្រគ្រប់ពេលបង្ហាញខ្លួនលើ ឆាកតន្រ្តីម្ដងៗ។ រឿងគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់តារាចម្រៀង ស្រីដ៏សិចស៊ី ទេព បូព្រឹក្ស ត្រូវបានជនខិលខូចកាត់តរូបនាង ឲ្យស្ថិតក្នុងរូបភាពអាក្រាតកាយ មានប្រមាណជាពីរ ទៅបីសន្លឹក ធ្វើឲ្យ ទេព បូព្រឹក្ស មានអារម្មណ៍ខឹងសម្បារ នឹងធ្វើឲ្យនាងប្ដឹងរកអ្នកកាត់រូបនាងមកទទួលទោស តាមផ្លូវច្បាប់ ។

តារាចម្រៀង បែបយុវវ័យ ទេព បូព្រឹក្ស ត្រូវបានគេទំលាយរូបភាព ស្របពេលអាល់ប៊ុម ទោលលើកដំបូង បានចេញលក់លើទីផ្សារ ហើយត្រូវបានមហាជនយល់ថា ជាចេតនាគូរបស់គូប្រជែង ចង់បំបាក់នាង ច្រើនជាងអ្នកមកពីខាងក្រៅព្រោះ ។ ទេព បូព្រឹក្ស ជាក្មេងស្អាត ពូកែគ្រប់យ៉ាង តែងមានអ្នកច្រណែនឈ្នានីសច្រើន ជៀសមិនផុត ។ តែក្រោយពីរូបភាពអាក្រាតបែកធ្លាយ ទេព បូព្រឹក្ស ក៏ហាក់ស្ងប់ស្ងាត់ពីពិភពសិល្បៈ មិនសូវបង្ហាញមុខជាសាធារណៈទៀតទេ ។ ការប្រគំតន្ត្រីនានា ហាក់លែងមានវត្តមាននាងទៀតហើយ ខុសឆ្ងាយពីពេលមុនតែងមានវត្តមាន តាមបណ្ដាស្ថានីយទូរទស្សន៍នានា ដើម្បីបង្ហាញមុខឲ្យទស្សនិជនបានឃើញ និងបង្អួតក្បាច់រាំថ្មីៗរបស់នាង ។

ស្រីស្រស់ធ្មេញជំពើស ទេព បូព្រឹក្ស មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ថា តើនាងទៅណា ? ហេតុអ្វីបានជាបាត់មុខពីសិល្បៈ ? ព្រោះទូរស័ព្ទដែលនាងធ្លាប់ប្រើ ដើម្បីទំនាក់ទនងត្រូវបានបិទទាំងស្រុង ។ ទេព បូព្រឹក្ស ត្រូវបានមហាជន កោតសរសើរ ពីសមត្ថភាពដ៏អស្ចារ្យរបស់នាង ។ តែតាំងពីនាងចូលផលិតកម្មហង្សមាសមក ដូចជា មានរឿងរ៉ាវមិនស្ងាត់សោះ ជាក់ស្ដែងថ្មីៗ នេះនាងល្បីថា ជាប់ស្នេហ៍ឧកញ៉ាក្មេងម្នាក់ ដែលជារឿយៗពួកគេតែងតែនាំគ្នា ទៅលេងក្រុងកែប និងកោះ ដែលមិនសូវមានមនុស្សម្នាទៅលេងច្រើន ដើម្បីបានឱកាសសាងរសជាតិស្នេហា ជាមួយប្រុសស្នេហ៍៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស