ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នេះ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ អំពីការបែកធ្លាយរូបថតអាក្រាតល្វែងលើ របស់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានភាពរំជើបរំជួល យ៉ាងខ្លាំង ទាក់ទិននឹងព័ត៌មាននេះ។

អត្ថបទចុះផ្សាយ នៅក្នុងសារព័ត៌មានក្នុងស្រុកដដែលនោះ យោងលើមូលហេតុនៃមជ្ឍដ្ឋានអ្នកគាំទ្រ បានចោទជាសំនួរទៅលើរូបភាពនោះ ក្នុងមន្ទិលសង្ស័យថា តើអាចជារូបពិត ឬមួយជាចេតនាកាត់ត ពីសំណាក់ជនអនាមិក ក្នុងគោលបំណងបំផ្លាញកិត្តិយស របស់នាង?

ឆ្លើយតបទៅនឹងការចុះផ្សាយ ក៏ដូចជាការសង្ស័យម្តងទៀតនាពេលថ្មីៗនេះដែរ បើយើងក្រឡេក ទៅមើល ព័ត៌មានកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥ អំពីការបកស្រាយម្តងរួចមកហើយ ថាគ្រាន់តែជារូបភាពកាត់ត និងមិនមែនជារូបភាពរបស់នាងពិតប្រាកដឡើយ ហើយកញ្ញាទេពបូព្រឹក្ស ថែមទាំងព្រមានប្តឹងអ្នកទម្លាយរូបស្រាតនោះទៀតផង ទៅលើជនអនាមិក ដែលមានចេតនា ឈ្នានីសបង្ខូចកិត្តិយសនាង ក្នុងនាមជាមនុស្សស្រី។ នាងធ្លាប់បាននិយាយប្រាប់សារព័ត៌មានរួចមកហើយថា៖ «ខ្ញុំឆ្ងល់ដល់ ហើយរូបភាព ហ្នឹងធ្លាប់ផ្ញើមក ខ្ញុំម្តងដែរ តាំងពី២ខែមុន (២០១៤) រួចគេគំរាមខ្ញុំថា នៅមានរូប ហ្នឹងច្រើនទៀត ។ ខ្ញុំឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុស ម្តងគេផ្ញើចូល Line ម្តងគេ Post ក្នុង Facebook account ។ ខ្ញុំមិនចង់ឲ្យ មានរឿងវែងឆ្ងាយ ក៏ចេះតែមិនតបត ខ្ញុំចង់សន្សំសុខ តែគេបែរជា មិនយល់ ។ បើគេនៅតែធ្វើ បែបនេះ ខ្ញុំនឹងអាច មានវិធានការ តាមផ្លូវច្បាប់ ព្រោះនេះជារឿងកិត្តិយស ខ្ញុំមិនសុខចិត្តទេ»។

យ៉ាងណាមិញ យើងអាចសន្និដ្ឋានបានថា រូបភាពដែលត្រូវបានបង្ហោះលើហ្វេសប៊ុក ធ្វើឲ្យមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលក្នុងថ្ងៃទី១៦ កក្កដា ២០១៥នេះ ទំនងជាជនអនាមិកនោះ ធ្វើការបង្ហោះ ចែកចាយម្តងទៀត ដើម្បីឲ្យអ្នកដែលមិនបានដឹងយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស របស់កញ្ញា ទេព បូព្រឹក្ស ក្នុងនាមនាង ជាតារាល្បីឈ្មោះមួយរូបដែលកំពុងមានការគាំទ្រ ពីមហាជន៕

ខាងក្រោមជារូបដែលគេបង្ហោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើហ្វេសប៊ុក


រូបភាព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស