ភ្នំពេញ​៖ ក្រោយ​រឿង​លែងលះ មិនទាន់ចប់សព្វគ្រប់​ ផងនោះ​ លោក ប៉ែន ចំរ៉ុង ក៏ជួប​យីអ៊ុន​ស៊យ ដោយ​ទីផ្សា​រ សម្តែង​ភាពយន្ត បានធ្លាក់ស្រឹបៗ មិនគួរ​ឲ្យជឿ​ ដែលធ្វើឲ្យផលិតករ​ មួយចំនួន ស្រែកក្រវី​ក្បាល ព្រោះតែបង់ថវិកា ក្នុងការផលិតភាពយន្ត​។​

តាមរោងកុននានា ឲ្យតែខ្សែភាពយន្ត ដែលមានការចូលរួមសម្តែងពី ប៉ែន ចំរ៉ុង គឺគ្មានទស្សនិកជន ណាមួយ មើលឡើយ ដោយគេមិនដឹងថា មកពីមូលហេតុអ្វី ឬ​ខឹង​តារា​រូបនេះ ធ្វើមិនល្អ​ទៅលើ ភិន សុដាលីស ឬយ៉ាងណានោះទេ​ ?​

លោ​ក ​អ៊ិ​ន​ ​សុ​ភិ​ន​ ​ចា​ង​ហ្វា​​ង​​​ផ​លិ​ត​ក​ម្ម​ ​ម​ហា​ហ​ង្ស​បា​ន​ប្រា​ប់​ ​L​o​​o​k​i​n​g​T​O​D​A​Y​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​​​២​​​៣​​​ ​​​ខែ​​​ឧ​​​ស​​​ភា​​​ ​​​​​ឆ្នាំ​​​​​​​២​​​០​​​១​​​៦​ ​ឲ្យ​​ដឹ​​​​ង​​​ថា​​​ ​​«​​​​រឿ​​​​​ង​​​​​​​​​​​​​​​ដែ​​​​​​​ល​​​​​​ខ្ញុំ​​​​​​​​ផ​​​​​លិ​​​​​​ត​​​​​​​​​​ ក​​​​​ន្ល​​​​​​​ង​​​​​​​​​​ម​​​​​​​ក​​​​​​​ ​​​​​​​មា​​​​ន​​​​​​​តួ​​​​​​​​​ ​​​​​​​​​​​​​​ប៉ែ​​​​​​​ន​​​​​ ​​​​​​​ចំ​​​​​​​រ៉ុ​​​​​​​ង​​​​​​​ ​​​​​​​ត្រូ​​​​​​​​​​​វ​​​​​​​​​បា​​​​​​​ន​​​​​​​លុ​​​​​​​ប​​​​​​​ចោ​​​​​​​ល​​​​​​​ ​​​​​​​​​​​ដោ​​​​​​យ​​​​​​​រោ​ង​​​កុ​​​ន​​​​​​​ផ្សេ​​​ង​​​ៗ​​​​​​​ ប្រា​​​ប់​​​ថា​​​ ​​​ឲ្យ​​​តែ​​​មា​​​ន​តួ​​​​​​ ​​​ប៉ែ​​​ន​​​ ​​​​ចំ​​​រ៉ុង​​​​​​​ ​​​គឺ​​​មិ​​​​ន​​​បា​​ច់​​​​​យកមកទេ​​​​​​​ ​​​​​​គ្មា​​​​​​​ន​​​​​​ន​​​​​​​រ​​​​​​​​ណា​​​​​​ មើ​​​​​​​ល​​​​​​​ឡើ​​​​​​​​យ​​»។​

លោកបានបន្ថែមថា« មិនមែនតែផលិតកម្មខ្ញុំ នោះទេ ផលិតកម្មផ្សេងៗ ទៀតក៏ខាតបង់ដែរ ឲ្យតែមានតួ​ប៉ែន ចំរ៉ុង នោះ​ដោយផលិតនានា ក្រវីក្បាលតែម្តង »។

បញ្ជាក់ផងដែរថា លោក អ៊ិ​ន​ ​សុ​ភិ​ន កំពុងជោគជ័យ តាមរយៈរឿង អ្នកនា​ងម្ចាស់ឡឺកឺ ដោយចំណាយទុន មិនដល់ ៣ម៉ឺនដុល្លារផង តែ​ទទួលបានមកវិញ ជិត ១០ ម៉ឺនដុល្លារ​អាម៉េរិក ខណៈដែលរឿងនេះ តួឯកមាន សុខ សោម៉ាវត្តី និង អូន ឧស្សាហ៍ ៕

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា លោក អ៊ិន សុភិន ថា នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ​.... ។​

ក្រោយផ្ទុះនូវព័ត៌មាន​ឡើង​ តុលាការ ដើម្បីលែងលះគ្នា ចំណងស្នេហាមួយចម្អិន​កំពឹស​ រវាង​តារាសម្តែង ប៉ែន ចំរ៉ុង និង​ ភិន សុដាលីស បានធ្វើឲ្យទស្សនិកជនជាច្រើន ចង់ដឹងចង់ឭថា រឿងនេះ​បានវិវត្តន៍ ដល់ចំណុច​ណា ហើយ​ស្នេហា​នេះ នឹង​បញ្ចប់ដោយយ៉ាងនេះឬក៏យ៉ាងម៉េច ?​

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានប្រាប់ LookingTODAY នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា « នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ»។​

លោក អ៊ិន សុភិន បន្តថា «ខ្ញុំមិនលូកដៃ​នឹងរឿង លែង​លះរបស់ពួកគេ ហើយយើង​បានទទួលស្គាល់​ ៥០ភាគរយ ជាប្តីប្រពន្ធស្របច្បាប់ ប៉ុន្តែ​គ្រាន់តែ​ មិនបានធ្វើតាមប្រពៃណី អាហ្នឹងរឿងលុយកាក់ រឿងផ្ទាល់ខ្លួនរបស់គេ ព្រោះគេអួតក្តែង​ នឹង​សារព័ត៌មាន នឹងរៀបចំ​កាលពីខែ ២ គេ​អត់លុយការ​ឬ យ៉ាងម៉េច ជារឿងរបស់គេ ព្រោះយើង​អស់តួនាទី» ។​

ម្ចាស់ផលិតកម្មខាងលើ​ ក៏បានទទួលស្គាល់ផងដែរថា លោកបានប្រគល់សិទ្ធគ្រប់គ្រាន់ ឲ្យក្នុងការសម្រេច បើសិនជា​គេលែងលះគ្នា មិនដឹង​ធ្វើយ៉ាងម៉េច ។​ លោកថា «ខ្ញុំគ្មានបញ្ហាអ្វី ជាមួយនឹង​កូនស្រីខ្ញុំនោះទេ តែគ្រាន់តែ ថា សន្យា​ជាមួយទស្សនិកជន​ ធ្វើមិនបានសោះ យើង​ធ្វើមិនបាន​យើងថោកទាប​» ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី