ភ្នំពេញ៖ លោក អ៊ិន សុភិន ថា នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ​.... ។​

ក្រោយផ្ទុះនូវព័ត៌មាន​ឡើង​ តុលាការ ដើម្បីលែងលះគ្នា ចំណងស្នេហាមួយចម្អិន​កំពឹស​ រវាង​តារាសម្តែង ប៉ែន ចំរ៉ុង និង​ ភិន សុដាលីស បានធ្វើឲ្យទស្សនិកជនជាច្រើន ចង់ដឹងចង់ឭថា រឿងនេះ​បានវិវត្តន៍ ដល់ចំណុច​ណា ហើយ​ស្នេហា​នេះ នឹង​បញ្ចប់ដោយយ៉ាងនេះឬក៏យ៉ាងម៉េច ?​

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានប្រាប់ LookingTODAY នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា « នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ»។​

លោក អ៊ិន សុភិន បន្តថា «ខ្ញុំមិនលូកដៃ​នឹងរឿង លែង​លះរបស់ពួកគេ ហើយយើង​បានទទួលស្គាល់​ ៥០ភាគរយ ជាប្តីប្រពន្ធស្របច្បាប់ ប៉ុន្តែ​គ្រាន់តែ​ មិនបានធ្វើតាមប្រពៃណី អាហ្នឹងរឿងលុយកាក់ រឿងផ្ទាល់ខ្លួនរបស់គេ ព្រោះគេអួតក្តែង​ នឹង​សារព័ត៌មាន នឹងរៀបចំ​កាលពីខែ ២ គេ​អត់លុយការ​ឬ យ៉ាងម៉េច ជារឿងរបស់គេ ព្រោះយើង​អស់តួនាទី» ។​

ម្ចាស់ផលិតកម្មខាងលើ​ ក៏បានទទួលស្គាល់ផងដែរថា លោកបានប្រគល់សិទ្ធគ្រប់គ្រាន់ ឲ្យក្នុងការសម្រេច បើសិនជា​គេលែងលះគ្នា មិនដឹង​ធ្វើយ៉ាងម៉េច ។​ លោកថា «ខ្ញុំគ្មានបញ្ហាអ្វី ជាមួយនឹង​កូនស្រីខ្ញុំនោះទេ តែគ្រាន់តែ ថា សន្យា​ជាមួយទស្សនិកជន​ ធ្វើមិនបានសោះ យើង​ធ្វើមិនបាន​យើងថោកទាប​» ៕​

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា លោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស នៅព្រឹកថ្ងៃទី១២ ខែឧសភា នេះ បានចូលទៅបំភ្លឺនៅតុលាការ តាមដីការកោះរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅ និងបណ្តឹងសុំលែងលះ ។ ប៉ុន្តែអ្វីដែលគេ ចាប់អារម្មណ៍នោះ គឺភាគីទាំងពីរមិនបានផ្តល់ បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន ពាក់ព័ន្ធបណ្តឹងលែងលះ របស់ពួកគេឡើយ ។

ក្រោយការសាកសួរ ប្រមាណជាង ២ម៉ោងរួចមក តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដោយលោកមិនបាននិយាយអ្វី ពាក់ព័ន្ធមូលហេតុនៃការ ដាក់ពាក្យប្តឹងលែងលះ របស់លោកឡើយ ដោយលោកពោលយ៉ាងខ្លីថា «ទុកឲ្យតុលាការជាអ្នកដោះស្រាយ ព្រោះថារឿងគ្រប់យ៉ាង បានធ្លាក់ដល់ដៃ តុលាការរួចរាល់ ហើយខ្ញុំក៏មិនចង់និយាយអ្វីដែរ » ។

ដោយឡែក អ្នកនាង ភិន សុដាលីស បានបង្ហាញកាយវិការគេច មិនចង់ផ្តល់បទសម្ភាសន៍ ជាមួយអ្នកកាសែតឡើយ ដោយនាងបានឡើង រថយន្តយ៉ាងលឿន ហើយបើកចេញទៅ ។

បើតាមការសង្កេតពី សកម្មភាពរបស់ស្វាមីភរិយា ដែលមានតែអេតាស៊ីវិលនេះ ហាក់សរបញ្ជាក់ឲ្យឃើញ ហើយថាការកោះហៅពីសំណាក់ តុលាការសាលា ដំបូងរាជធានីភ្នំពេញ ក្នុងការសម្របសម្រួល ហាក់មិនជោគជ័យឡើយ ដោយឡែកពាក់ព័ន្ធដំណឹង ក្នុងការកោះហៅជាថ្មី របស់តុលាការនោះ គឺមន្ត្រីខាងតុលាការ មិនទាន់បង្ហើបឲ្យដឹង នៅឡើយទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង