ប៉ែន ចំរ៉ុង និងជំនក់ចិត្តក្នុងការសម្តែងរឿង «រសជាតិអ្នកមាន»!

//s9.kh1.co/ae/aec40c6a87bf8394e2c78ad2ddc9b761d1efc8e4.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

តារាប្រុសដ៏មានទេពកោសល្យលោក ប៉ែន ចំរ៉ុង បានលើកឡើងម្តងហើយម្តងទៀត ជុំវិញឱកាសសម្តែងក្នុងរឿងភាគដ៏ធំរបស់ទូរទស្សន៍ ភី អិន អិន គឺរឿង «រសជាតិអ្នកមាន» វគ្គបីថា លោកពិតជាចូលចិត្តក្នុងការសម្តែងរឿងប្រភេទនេះ។

ភ្នំពេញ៖ តារាប្រុសដ៏មានទេពកោសល្យលោក ប៉ែន ចំរ៉ុង បានលើកឡើងម្តងហើយម្តងទៀត ជុំវិញឱកាសសម្តែងក្នុងរឿងភាគដ៏ធំរបស់ទូរទស្សន៍ ភី អិន អិន គឺរឿង «រសជាតិអ្នកមាន» វគ្គបីថា លោកពិតជាចូលចិត្តក្នុងការសម្តែងរឿងប្រភេទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«បាទ! ខ្ញុំពិតជាចង់សម្តែងរឿងប្រភេទហ្នឹងទៀតបង!»

ធម្មតាការដឹកនាំរឿង និងលំហូរសាច់រឿង ជាចំណុចស៊ីបសំខាន់មួយ ដែលតារាសម្តែងទាំងស្រីប្រុសតែងតែប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តចូលរួមថត។ ទោះយ៉ាងណា សម្រាប់ ប៉ែន ចំរ៉ុង ក្រៅពីបង្ហាញការទុកចិត្តលើការកំណត់សាច់រឿងរបស់ទូរទស្សន៍ ភី អិន អិន លោកថែមទាំងមានមោទនភាពក្នុងការបានចូលរួមសម្តែងក្នុងខ្សែរឿងភាគ «រសជាតិអ្នកមាន» ដែលទទួលបានជោគជ័យពីរវគ្គរួចមកហើយ។

https://s9.kh1.co/__image/w=650,h=366,q=100/b0/b0d779b215c91aa16c17d17397188985c7b73480.jpg

លោកបានបញ្ជាក់ដូច្នេះថា៖

«មោទនភាពយ៉ាងម៉េចបង? មោទនភាពត្រង់ថា ការសម្តែងមិនលំបាកបញ្ចូលអារម្មណ៍ច្រើន អ្វីៗដូចនៅនឹងមុខ មានអារម្មណ៍ថា ជារឿងពិត សម្តែងងាយបញ្ចេញអស់នូវសមត្ថភាពរបស់យើង មិនភ្លាវៗលើគោក មិនពិបាកក្នុងការកែសម្រួលពាក្យ! ក្រៅពីបទនិពន្ធល្អ ឃ្លាសន្ទនាអេ៊ម ថែមទាំងផ្ទៃរឿង ឈុតឆាកដឹកនាំឡើងដោយអ្នកដឹកដែលខ្ញុំទុកចិត្តបំផុត!»

លោកនិយាយបញ្ជាក់ដូច្នេះ

ទូរទស្សន៍ ភី អិន អិន កំពុងដាក់បញ្ចាំងពីថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បត្តី វេលាម៉ោង ៨ ដល់ ៩យប់ នូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំងជំនាន់ទីបី ក្រោមចំណងជើងដ៏មានប្រជាប្រិយភាពរបស់ខ្លួនគឺរឿង «រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់។ អ្នកនិពន្ធនិងដឹកនាំរឿង លោកស្រី ពាន់ភួង បុបា្ជ បានអះអាងរួចមកហើយថា ការធ្វើឱ្យតួអង្គមានជីវិតរស់រវើកនៅក្នុងចិត្តអ្នកទស្សនា ជាទេពកោសល្យដែលត្រូវល្អិតល្អន់គិតរាប់ចាប់ពីរូបភាពតូចៗរហូតដល់ខ្សែរឿង ហើយថា ប៉ែន ចំរ៉ុង ពិតជាតារាដ៏មានទេពកោសល្យម្នាក់រំលេចឱ្យភាពយន្តនេះរឹងរឹតតែមានគុណភាពឡើង។

https://s9.kh1.co/__image/w=650,h=366,q=100/65/65caa62f1a476f68498d12429bc81d13ccfa4141.jpg

លោកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ឱ្យដឹងដែរថា៖

«មនុស្ស ចំរ៉ុង នេះ មានសមត្ថភាពដើរតួសឹងគ្រប់អត្តចរិត គាត់ឆាប់យល់ ជួយជាគំនិតបន្ថែម និងគាត់មានភាពពុះពារចំពោះការងារ។ ទឹកមុខ ពាក្យសម្តី កាយវិកាគាត់គឺមកទាំងព្រម មិនខ្វែងសកម្មភាពគ្នា គឺសម្តែងបានយ៉ាងល្អក្នុងនាមជាបុរសខ្មែរម្នាក់ដែលឆ្លងកាត់រឿងមួយចំនួនក្នុងសង្គមគ្រូសារ។ លោក ប៉ែន ចំរ៉ុង ជាតារាខ្មែរដែលអាចចុះស្នាមសម្តែងសឹងគ្រប់កាយវិកា មិនថាកំប្លុកកំប្លែង កម្សត់មនោសញ្ចេតនា ភ័យខ្លាច និងកោងកាច ឌឺដង...។ កាលពីឆ្នាំ២០១៣ លោកបានទទួលពានរង្វាន់ពីរជាប់គ្នាពីកម្មវិធីអាណាចក្រតារា ក្នុងនាមជាតារាប្រុសដែលមានការពេញនិយមបំផុត និងដួងតារាឆ្នើមពេញដោយទេពកោសល្យ»។

ចង់ដឹងថា ចំរ៉ុង សម្តែងជាតួអង្គអ្វី និងមានកាយវិកាថ្មីបែបណាកុំភ្លេចតាមដានលើទូរទស្សន៍ ភី អិន អិន រឿង «រសជាតិអ្នកមាន» វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩ យប់ ដែលមនុស្សរាប់លានអ្នកកំពុងទស្សនាដោយសោមនស្សរីករាយ។

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរ ក៏ជាអ្នកផ្តើមគំនិតលើខ្សែរឿងភាគ សេរ៊ី «រសជាតិអ្នកមាន» ដ៏ល្បីរបស់  ភី អិន អិន គឺលើកឡើងថា នីតិវិធីជ្រើសរើសតារាចូលរួមសម្តែងរឿងនេះបានប្រព្រឹត្តិទៅដោយផ្ចិតផ្ចង់ ចំណែកវត្តមានលោក ប៉ែន ចំរ៉ុង ក៏មិនមែនជារឿងចៃដន្យដែរ។

កញ្ញាបកស្រាយបន្ថែមដូច្នេះទៀតថា៖

«ការប្រឹងប្រែងរបស់តារាសម្ដែងល្បីៗរបស់យើងក្នុងរឿងនេះ នឹងមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ សម្រាប់ ប៉ែន ចំរ៉ុង ក៏ដូច្នោះដែរ!»។

https://s9.kh1.co/__image/w=650,h=434,q=100/df/df91d5f79c47b80aa7325ae0ff7c76ac89b8053c.jpg
ប៉ែន ចំរ៉ុង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T