(ភ្នំពេញ)៖ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។

យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។

គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើ មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៦ តារាដែលល្បីខាងរ៉េប និងជាអ្នកតែងនិពន្ធបទចម្រៀង Originol song គឺលោក ងួន ដេវីត និងតារាចម្រៀងមានថ្គាមខ្លា គឺអ្នកនាង ពេជ្រ សោភា ដែលជាម្ចាស់បទ “រាំញីកែងជើង” ត្រូវបានអ្នករិះគន់ម្នាក់ ដែលមានឈ្មោះថា លី វិបុលបញ្ញាពិសិដ្ឋ បានធ្វើការសុំទោស ជាសាធារណៈ ចំពោះអ្នកទាំងពីរ ក្រោយពីគេ បានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើ បទចម្រៀងខាងលើថា មានការចម្លងពីបរទេស ។

យោងតាម Facebook របស់លោក ងួន ដេវីត បានឲ្យដឹងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដោយការបង្ហោះ Page ឈ្មោះ លី វិបុលបញ្ញាពិសិដ្ឋ ដែលបានសរសេរថា «ខ្ញុំ Ly vibol panha piseth សូមធ្វើការសុំទោស បងប្អូនខ្មែរទាំងអស់ ជាពិសេស បង ងួនចាន់ដេវិត និងបង ពេជ្រ សោភា ជាសាធារណៈ ព្រោះកន្លងមក ខ្ញុំបានចោទពួកគាត់ថា បាន copy បទ«ញីកែងជើង» ពីប្រទេសថៃ ជាការពិតណាស់ សូម្បីតែ ប្រមុខរាជរដ្ឋាភិបាល ក៏លោកទទួលស្គាល់ដែរថា បទ«ញីកែងជើង» ជាបទខ្មែរ Originol song no copy អរគុណ អ្នកទាំងពីរបំផុត ដែលខំប្រឹងប្រែង ដើម្បីខ្មែរ »។

គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ម្ចាស់ Page ឈ្មោះ Ly vibol panha piseth ធ្លាប់បានសរសេរ ប្រកាស ក្នុងន័យវាយប្រហារ ទៅតារាទាំងពីរដួង ថា « បន្តិចទៀតបន្ទាប់ ពីចូលឆ្នាំខ្មែរហើយ ខ្ញុំនឹងនិស្សិតជាង ១០០នាក់ និងបើកការ សើបអង្កេត លក្ខណៈទ្រង់ទ្រាយធំ មានទាំងការដាក់ញាត្តិ នៅក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យ ពេជ្រ សោភា និង ងូន ចាន់ដេវីត ចេញមុខបកស្រាយ នឹងទទួលខុសថា បទ «រាំញីកែងជើង» ជាបទដែលពួកគេបាន copy មកពីថៃមិនជាបទ Originol songទេ ពេជ្រ សោភា អើយ ងួន ចាន់ដេវីត ក៏ចឹងដែរ មានសមត្ថភាពអី និពន្ធបទ ញីកែងជើងនោះ» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា