ភ្នំពេញ៖ តារាដែលល្បីខាងរ៉េប និងជាអ្នកតែងនិពន្ធបទចម្រៀង Originol song គឺលោក ងួន ដេវីត និងតារាចម្រៀងមានថ្គាមខ្លា គឺអ្នកនាង ពេជ្រ សោភា ដែលជាម្ចាស់បទ “រាំញីកែងជើង” ត្រូវបានអ្នករិះគន់ម្នាក់ ដែលមានឈ្មោះថា លី វិបុលបញ្ញាពិសិដ្ឋ បានធ្វើការសុំទោស ជាសាធារណៈ ចំពោះអ្នកទាំងពីរ ក្រោយពីគេ បានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើ បទចម្រៀងខាងលើថា មានការចម្លងពីបរទេស ។

យោងតាម Facebook របស់លោក ងួន ដេវីត បានឲ្យដឹងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដោយការបង្ហោះ Page ឈ្មោះ លី វិបុលបញ្ញាពិសិដ្ឋ ដែលបានសរសេរថា «ខ្ញុំ Ly vibol panha piseth សូមធ្វើការសុំទោស បងប្អូនខ្មែរទាំងអស់ ជាពិសេស បង ងួនចាន់ដេវិត និងបង ពេជ្រ សោភា ជាសាធារណៈ ព្រោះកន្លងមក ខ្ញុំបានចោទពួកគាត់ថា បាន copy បទ«ញីកែងជើង» ពីប្រទេសថៃ ជាការពិតណាស់ សូម្បីតែ ប្រមុខរាជរដ្ឋាភិបាល ក៏លោកទទួលស្គាល់ដែរថា បទ«ញីកែងជើង» ជាបទខ្មែរ Originol song no copy អរគុណ អ្នកទាំងពីរបំផុត ដែលខំប្រឹងប្រែង ដើម្បីខ្មែរ »។

គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ម្ចាស់ Page ឈ្មោះ Ly vibol panha piseth ធ្លាប់បានសរសេរ ប្រកាស ក្នុងន័យវាយប្រហារ ទៅតារាទាំងពីរដួង ថា « បន្តិចទៀតបន្ទាប់ ពីចូលឆ្នាំខ្មែរហើយ ខ្ញុំនឹងនិស្សិតជាង ១០០នាក់ និងបើកការ សើបអង្កេត លក្ខណៈទ្រង់ទ្រាយធំ មានទាំងការដាក់ញាត្តិ នៅក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យ ពេជ្រ សោភា និង ងូន ចាន់ដេវីត ចេញមុខបកស្រាយ នឹងទទួលខុសថា បទ «រាំញីកែងជើង» ជាបទដែលពួកគេបាន copy មកពីថៃមិនជាបទ Originol songទេ ពេជ្រ សោភា អើយ ងួន ចាន់ដេវីត ក៏ចឹងដែរ មានសមត្ថភាពអី និពន្ធបទ ញីកែងជើងនោះ» ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ គេសង្កេតឃើញថា មានបទចម្រៀងមួយបទ ដែលមានចំណងជើងថា «រាំញីកែងជើង» ទទួលបានការគាំទ្រ ខ្លាំងពីសំណាក់យុវវ័យ គ្រប់ស្រទាប់នោះ ស្របពេលជាមួយគ្នានោះដែល ក៏មានទស្សនិកជន មួយចំនួនតូចរិះគន់ថា បទចម្រៀងនេះចំលងពីបរទេស ។

ពាក់ព័ន្ធទៅនិង ការលើកឡើងបែបនេះ ត្រូវបានតារាចម្រៀង អ្នកនាង ពេជ្រ សោភា ចេញមុខបកស្រាយថា បទចម្រៀងនេះមិនបានចម្លងពី ប្រទេសជិតខាងទេ បទនេះគឺជាស្នាដៃពិតៗ របស់កូនខ្មែរ ហើយប្រសិន បើមានទស្សនិកជន រូបណារកឃើញថា ក្រុមការងារនាងចម្លងបទនេះពីគេមែននោះ នាងសុខចិត្តដើរចេញពីសិល្បៈ ។

តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានបកស្រាយថា បទចម្រៀង «រាំញីកែងជើង» ដែលជាការបកស្រាយរបស់ លោក ងួន ច័ន្ទដេវីត គឺជាស្នាដៃពិតៗរបស់នាង រួមជាមួយក្រុមការងារទាំងអស់ ទាំងអត្ថន័យបទចម្រៀង ទាំងសាច់ភ្លេងរួម ជាមួយក្បាច់រាំ គឺយើងបានសហការគ្នា ធ្វើទាំងអស់ មិនមានការចំណង ពីប្រទេសណាមួយទេ ។

លើសពីនេះទៀត តារាចម្រៀងរូបនេះ បានបង្ហាញការតាំងចិត្ត យ៉ាងមុតមាំ ក្នុងការខំប្រឹងធ្វើបទថ្មីៗ ដែលជាស្នាដៃកូនខ្មែរបន្តទៀត បើទោះជាមានការរិះគន់យ៉ាងណាក្តី ដោយឡែកមួយទៀត នាងក៏ចង់អរគុណ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលគាំទ្របទចម្រៀងស្នាដៃកូនខ្មែរ វាពិតជាមោទនភាព និងមានអារម្មណ៍ រំភើបខ្លាំងណាស់ ដែលស្នាដៃកូនខ្មែរទទួល បានការគាំទ្រច្រើន ខ្លាំងបែបនេះ ។

ចង់ដឹងការបកស្រាយរបស់នាង តាមរយៈឃ្លីបវីដេអូ មានរយៈពេលប្រមាណ ជាង១០នាទីនោះ នាងនិយាយអ្វីខ្លះ សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា