ខេត្តកំពត ​៖ មនុស្ស​​​​ខ្លះ​ច្រើន​​តែ​គិត​ខ្លី​ថា ​អ្នក​​ស្លាប់​រួច​ផុត​ទុក្ខ​អ្វី​ទាំង​អស់ ដោយ​ពុំ​បាន​ពិចារណា​​ ជាក់ស្តែង​បុរស​ម្នាក់​ ដោយសារ​តែ​មាន​​ជំងឺ​​ប្រចាំ​កាយ​​ សំរេចចិត្ត​យក​ខ្សែ​គោ​ទៅ​ចង.ក​នៅ​មែក​អំពិល​ខាង​មុខ​ផ្ទះ​​ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័ម ដោយ​​គ្មាន​​អ្នក​​ណា​​ដឹង​ ដែល​ហេតុការណ៍នេះ បង្កឱ្យ​ភ្ញាក់​ផ្អើល កាលពីវេលា​​៥​​​​ភ្លឺ​ថ្ងៃ​ទី​៤ ឧសភា ​២០១៦ ស្ថិត​​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់ត្រាច​ ។

​​បុរសដែលស្លាប់​ឈ្មោះ​ថោ​ង វ​ណ្ណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ ​។ ប្រភពដដែល​បន្តថា ​ការ​ប៉ុនប៉ង​​ធ្វើ​អត្តឃាត​របស់​បុរស​រូប​នេះ ​បាន​ព្យាយាម​ធ្វើ​ជា​ញឹកញាប់​ ដោយ​សារ​​តូចចិត្ត​មានជំ​ងឺ​ប្រចាំ​កាយ ប៉ុន្តែ​រាល់​ការ​ប៉ុនប៉ង​ ធ្វើ​អត្តឃាត​របស់​គាត់​កន្លង​មក ​មិន​បាន​សំរេច​ទេ ដោយ​សារ​តែ​ក្រុម​គ្រួសារ​តាម​ការពារ​​ជាប់​ ។

លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ ពេលដែលក្រុមគ្រួសារ​​​​ដេក​ល​ក់​អស់ ជនរង​គ្រោះ​​មិនដឹង​ជា​ឡើង​ទៅ​លួច​ចង.​ក​ធ្វើ​អត្តឃាត​តាំងពី​ថ្មើរ​ណា លុះ​ត្រូវក្រុម​​គ្រួសារ​ភ្ញាក់​ពី​ដំណេក​បាត់​គាត់​ ទើប​មើលទៅ​ដើម​អំពិល​មុខ​ផ្ទះ ​ស្រាប់តែ​ឃើញ​​ជនរងគ្រោះ​​ចង.កជាមួយ​​មែក​អំពិល​ស្លាប់​បាត់​ទៅ​ហើយ​ ។ ​

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីយខាងលើនេះដែរ បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានប្អូនថ្លៃប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយពុំដឹងមូលហេតុ នៅម៉ោងប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះឈ្មោះ ហ៊ុយ ពៅ ក្នុងភូមិ៣ ឃុំព្រែកខ្សាយខ។

យ៉ាងណាក៏ដោយ ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់អំពីមូលហេតុ នៃការធ្វើអត្តឃាត ដោយចងករបស់លោក សែន សុធាវី ដែលជាគ្រួពេទ្យ វ័យ៥២ឆ្នាំនេះ បាននៅឡើយទេ។

ប៉ុន្តែនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកពីហាត់ប្រាណ រួចក៏ចូលទៅក្នុងផ្ទះរបស់ប្អូនថ្លៃ ឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ៤២ឆ្នាំ ដើម្បីសុំចូលបន្ទប់ទឹក ដោយបាត់យូ ខាងសាច់ញាតិក៏ បានបើកទ្វារបន្ទប់ទឹក មើលហើយក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនតែម្តង៕

ដោយឡែកមួយវិញទៀត ស្រ្តីម្នាក់ចងក សម្លាប់ខ្លួននៅក្នុង បន្ទប់ស្នាក់នៅ ផ្ទះជួលលេខ៥០ ផ្លូវលេខ៧ ក្រុម៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៦ ។

ជនរងគ្រោះឈ្មោះ គឹម វត្តី ភេទស្រី អាយុ ៣៣ឆ្នាំ មានប្តី ជាជនជាតិកូរ៉េ ឈ្មោះ kim.chun អាយុ៥៣ឆ្នាំ មុខរបរវិស្វករសំណង់ កាន់លិខិតឆ្លងដែនលេខ M02990896 ។ មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦​ វេលាម៉ោង១៩ៈ០០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នា ជាមួយប្តីបន្តិចបន្តួច រឿងជនរងគ្រោះ បានទៅខ្ចីលុយអ្នកដទៃ មកឲ្យប្តី ដើម្បីយកមកទូទាត់ឲ្យកម្មករ តែដោយម្ចាស់បំណុល មកទារលុយខាងស្រី ហើយជនរងគ្រោះ ក៏បង្ខំទារលុយពីប្តី ដោយប្រើពាក្យសម្តីខ្លាំងៗ ទើបមានទំនាស់គ្នា រហូតដល់គាគីជនរងគ្រោះ បានខ្វាចដៃប្តីនិងក្រចក បណ្តាលស្នាមដៃស្តាំ១កន្លែង បន្ទាប់មក ប្តីបានឡើងទៅ ដេកបន្ទប់ខាងលើ ចំណែកជនរងគ្រោះដេក បន្ទប់ក្រោម លុះព្រឹកឡើងម៉ោង ៩ៈ០០នាទី ប្តីចុះមកគោះទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ខ្លួន ទៅនិងដែកជាន់ទី២ (គ្រែ២ជាន់)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]