ភ្នំពេញ៖ ស្រ្តីម្នាក់ចងក សម្លាប់ខ្លួននៅក្នុង បន្ទប់ស្នាក់នៅ ផ្ទះជួលលេខ៥០ ផ្លូវលេខ៧ ក្រុម៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៦ ។

ជនរងគ្រោះឈ្មោះ គឹម វត្តី ភេទស្រី អាយុ ៣៣ឆ្នាំ មានប្តី ជាជនជាតិកូរ៉េ ឈ្មោះ kim.chun អាយុ៥៣ឆ្នាំ មុខរបរវិស្វករសំណង់ កាន់លិខិតឆ្លងដែនលេខ M02990896 ។ មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦​ វេលាម៉ោង១៩ៈ០០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នា ជាមួយប្តីបន្តិចបន្តួច រឿងជនរងគ្រោះ បានទៅខ្ចីលុយអ្នកដទៃ មកឲ្យប្តី ដើម្បីយកមកទូទាត់ឲ្យកម្មករ តែដោយម្ចាស់បំណុល មកទារលុយខាងស្រី ហើយជនរងគ្រោះ ក៏បង្ខំទារលុយពីប្តី ដោយប្រើពាក្យសម្តីខ្លាំងៗ ទើបមានទំនាស់គ្នា រហូតដល់គាគីជនរងគ្រោះ បានខ្វាចដៃប្តីនិងក្រចក បណ្តាលស្នាមដៃស្តាំ១កន្លែង បន្ទាប់មក ប្តីបានឡើងទៅ ដេកបន្ទប់ខាងលើ ចំណែកជនរងគ្រោះដេក បន្ទប់ក្រោម លុះព្រឹកឡើងម៉ោង ៩ៈ០០នាទី ប្តីចុះមកគោះទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ខ្លួន ទៅនិងដែកជាន់ទី២ (គ្រែ២ជាន់)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]