ព្រៃវែង៖ បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានប្អូនថ្លៃប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយពុំដឹងមូលហេតុ នៅម៉ោងប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះឈ្មោះ ហ៊ុយ ពៅ ក្នុងភូមិ៣ ឃុំព្រែកខ្សាយខ។

យ៉ាងណាក៏ដោយ ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់អំពីមូលហេតុ នៃការធ្វើអត្តឃាត ដោយចងករបស់លោក សែន សុធាវី ដែលជាគ្រួពេទ្យ វ័យ៥២ឆ្នាំនេះ បាននៅឡើយទេ។

ប៉ុន្តែនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកពីហាត់ប្រាណ រួចក៏ចូលទៅក្នុងផ្ទះរបស់ប្អូនថ្លៃ ឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ៤២ឆ្នាំ ដើម្បីសុំចូលបន្ទប់ទឹក ដោយបាត់យូ ខាងសាច់ញាតិក៏ បានបើកទ្វារបន្ទប់ទឹក មើលហើយក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]