ភ្នំពេញ៖តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមី បានទៅលំហែកាយនៅឯប្រទេស ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។

រូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹក របស់ពួកគេ នៅប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រ ច្រណែនគ្រប់ៗគ្នា ហើយថែមទាំងមានអ្នកខ្លះ ប្រាថ្នាចង់បានជីវិតមានសុភមង្គលដូចជាពួកគេផងដែរ។

មិនត្រឹមតែ លោក គឹម សីហា បានបង្ហាញក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ទៅកាន់ អ្នកនាង គង់ ចាន់ស្រីមុំ ប៉ុណ្ណោះទេ ថែមទាំងរូបលោក បានទិញកាបូបមួយ ដ៏មានតម្លៃឲ្យនាងថែមទៀត។

ក្នុងនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ចេញអារម្មណ៍រំភើប ពេលទទួលបានកាបូបថ្មីស្រឡាង និងសរសេររៀបរាប់ថា "អរគុណប្តីសម្លាញ់ សម្រាប់កាដូចូលឆ្នាំ ស្រឡាញ់ណាស់"។ ចំពោះកាបូបថ្មីមួយនេះ គឺរូបនាង បានប្រាប់ថា គឺមានតម្លៃទៅដល់៤,០០០ដុល្លារឯណោះ។

កាបូបរបស់អ្នកនាង គង់ ចាន់ស្រីមុំ
កាបូបរបស់អ្នកនាង គង់ ចាន់ស្រីមុំ
កាបូបរបស់អ្នកនាង គង់ ចាន់ស្រីមុំ

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ហើយកាលពីខែមុននេះ លោក គឹម សីហា ក៏បានជូនចិញ្ចៀនពេជ្រដល់ភរិយាដ៏ស្រស់ស្អាត មានតម្លៃទៅដល់រាប់ម៉ឺនដុល្លារឯណោះ ដែលរូបលោកបានសរសេរសារថា "Will see u soon for my wife Kong chansreymon" ដែលមានន័យថា នេះជាកាដូចិញ្ចៀនពេជ្រ ដែលលោក ធ្វើវាជាពិសេសសម្រាប់អ្នកនាង គង់ ចាន់ស្រីមុំ តែម្តង។

បន្ទាប់ពីអ្នកនាង គង់ ចាន់ស្រីមុំ បានឃើញនូវកាដូដ៏មានតំលៃនោះហើយ រូបនាង មិនបានបង្អង់់យូរ ក៏បានបង្ហោះសារឆ្លើយតបនឹងម្ចាស់កាដូវិញផងដែរ ដោយបានសរសេរថា "បងតែងតែធ្វើឲ្យអូនភ្ញាក់ផ្អើលរហូត អរគុណដែលកន្លងមក បងតែងតែធ្វើអ្វីគ្រប់យ៉ាង និងទិញរបស់មានតម្លៃសម្រាប់អូន ទាំងដែលខ្លួនឯងផ្ទាល់មិនដែលចង់បានអ្វីសម្រាប់ខ្លួនឯងឡើយ អូនដឹងថារបស់នេះ ពិតជាមានតម្លៃតែវានៅតែមិនស្មើរនឹងទឹកចិត្ត ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ដែលបងមានកន្លងមកសម្រាប់អូនឡើយ រយៈពេលជាង៩ឆ្នាំ ដែលអូនតែងតែពន្យាពេលវេលាដើម្បីស្គាល់បងឲ្យបានច្បាស់ ពេលនេះវាជាចុងក្រោយហើយ ដែលអូនត្រូវផ្ញើរជីវិត និងសុភមង្គលនៅលើបង អូនសន្យារួមរស់ជាមួយបងអស់មួយជីវិត"

កាដូជាចិញ្ចៀនពេជ្រ របស់លោក គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ