ភ្នំពេញៈ តារាចម្រៀងបុរសសង្ហា ប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានពោលថា លោកមានអារម្មណ៍ សប្បាយផងរំភើបផង ពេលដែលតារាចម្រៀង កញ្ញា សុគន្ធ នីសា បានវិលត្រឡប់មកទ្រនំចាស់ ហើយបានចាប់ដៃគូ ជាមួយលោកបកស្រាយចម្រៀងរួមគ្នា ដូចមុនទៀត ។

អស់រយៈពេលច្រើនឆ្នាំហើយ ដែលតារាចម្រៀង សំឡេងស្រទន់ និយមតុបតែងខ្លួន ជានារីស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានចាកចេញពី ទ្រនំផលិតកម្មហង្សមាស មកជ្រកក្រោមដំបូល ផលិតកម្មថោន ។ ប៉ុន្តែនៅពេលថ្មីៗនេះ នាងក៏បានសម្រេចចិត្ត វិលត្រឡប់មករកទ្រនំចាស់វិញ ដោយងាកមកចាប់ដៃគូជាមួយ តារាចម្រៀងរួមអាជីពចាស់ ជាមួយគ្នាឡើងវិញ ។

ជាមួយគ្នានោះ ការវិលត្រឡប់មកវិញជាថ្មី របស់តារាសម្តែង កញ្ញា សុគន្ធ នីសា នៅពេលថ្មីៗនេះ នាងបានងាកមកចាប់ដៃគូ ច្រៀងជាមួយ លោក ណុប ប៉ាយ៉ារិទ្ធ ជាថ្មី នៅក្នុងកម្មវិធី ខនសឺតខារ៉ាបាវ នាខេត្តព្រះសីហនុ ដែលជាដើមហេតុធ្វើឲ្យ តារាចម្រៀងប្រុសរូបនេះ ញញឹមបិទមាត់មិនជិត ព្រោះតែបានចាប់ដៃគូចាស់វិញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ