អាមេរិក៖ ពន្លឺ និងកម្តៅព្រះអាទិត្យ រក្សាតុល្យភាពជីវិត ដែលរស់នៅលើភពផែនដីយើង ត្រូវបានអ្នកស្រាវជ្រាវអំពីភពមួយចំនួន មានការជឿជាក់ថា ពួកអេលាន (Alien) ឬពួកភពផ្សេង (យើងធ្លាប់តែហៅថា UFO ឬថាសហោះ) នោះ ទំនងជាអ្នកដែលកំពុងគ្រប់គ្រង ឬកំណត់ ថាគួរបញ្ចេញកម្តៅមកកាន់ភពផែនដីកម្រិតណា។


ថតជាប់យានយ៉ាងធំសម្បើមហោះជុំវិញព្រះអាទិត្យ

ក្រុមអ្នកតាមដាន UFO បានកត់សម្គាល់​ រកឃើញនិងអះអាងថាពួក UFO បាននិងកំពុងធ្វើដំណើរជុំវិញភពព្រះអាទិត្យក្នុងអំឡុងសប្តាហ៍មុននេះ ហើយរូបភាពជាក់ស្តែង ត្រូវបានថតជាប់ដោយឧបករណ៍តាមដានប្រព័ន្ធសូឡា (Solar Heliospheric Observatory) នៅទីអាវកាស។ គួររំលឹកឡើងវិញថា ការប្រទះឃើញ UFO ហោះក្រឡឹងជុំវិញភពព្រះអាទិត្យនេះ វាមិនមែនជាលើកទី១ ឬលើកដំបូង ដែលគួរឲ្យភ្ញាក់ផ្អើលអ្វីឡើយ ព្រោះអ្នកវិទ្យាសាស្ត្ររុស្ស៊ី ធ្លាប់បានអះអាងស្រដៀងគ្នា កាលពី ៦ ទៅ ៧ឆ្នាំមុនរួចមកហើយ។ ក្នុងនោះ ម្ចាស់វិបសាយល្បីឈ្មោះ ខាងតាមដានព័ត៌មានពួកភពផ្សេង (UFO Sightings Daily) លោក Scott C. Waring គាត់បានឲ្យដឹងថា យាន UFO ជាច្រើន វាបានហោះជុំវិញព្រះអាទិត្យក្នុងពេលតែមួយ ពោលគឺ ២៤ម៉ោងក្នុងមួយថ្ងៃ នេះបើតាមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ធ្លាប់អះអាងកាលពី ៦ ទៅ៧ឆ្នាំមុន រាយការណ៍ដោយលោក Scott លើវិបសាយរបស់លោក។

លោក Scott បានបញ្ជាក់ថា ពួក UFO ទាំងនោះ មានសមត្ថភាពអាចបង្កើន ឬបន្ថយល្បឿនភ្លាមៗ និងបត់ ៩០ដឺក្រេ បានដោយគ្មានបញ្ហាអ្វីទាំងអស់។ យានរបស់ពួកភពផ្សេង (Alien) អាចហោះឆ្លងកាត់ទីអវកាសយ៉ាងងាយស្រួលបំផុត ដោយសារតែបច្ចេកវិទ្យាយានរបស់ពួកនោះ មានភាពជឿនលឿនជាងយានរបស់មនុស្ស ឆ្ងាយខ្លាំងណាស់។​ លោក Scott ដដែលបានសង្កត់ធ្ងន់ថា ព័ត៌មាននៃការរកឃើញរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ីកាលនោះ ត្រូវបានគេលុបបំបាត់ចោល ពីប្រព័ន្ធអ៊ីនធឺណែតយូរណាស់មកហើយ។ លោកបន្តថា «ពួកវានៅទីនោះឯង ជុំវិញតែព្រះអាទិត្យរបស់យើងហ្នឹង មានតែព្រះទេទើបដឹងថាពួកនោះ វាកំពុងធ្វើអ្វីជាមួយព្រះអាទិត្យរបស់យើង»។ លោក Scott ថា «ពួកវាប្រហែលទំនងជាកំពុង​​ គ្រប់គ្រងលើភពព្រះអាទិត្យ ដើម្បីរក្សាសីតុណ្ហភាពផែនដីឲ្យមានភាពប្រក្រតី ឬមិនអញ្ចឹងទេ ពួកវាអាចនឹងកំពុងប្រមែលប្រមូល យកថាមពលដែលមានសារធាតុខ្លាំងក្លាដ៏កម្រម្យ៉ាងពីក្នុងនោះ យកទៅប្រើប្រាស់។ សង្ឃឹមថាពួកភពផ្សេង មិនបង្កកំហុសអ្វីមួយ ដែលនាំឲ្យប៉ះពាល់ដល់ ភពផែនដីរបស់យើងទៅចុះ»។

តើប្រិយមិត្តយល់ឃើញថា ពួកអេលាន ប្រើប្រាស់ថាមពលពីព្រះអាទិត្យ ដើម្បីយកទៅប្រើប្រាស់ ដូចជាការចាក់សាំងដែរទេ?


អ្នកស្រី Dona Hare អតីតបុគ្គលិកណាសា

ដោយឡែក បន្ថែមពីលើព័ត៌មានខាងលើ មានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត ចុះផ្សាយដោយសារព័ត៌មាន Express របស់ចក្រភពអង់គ្លេស ទម្លាយឲ្យដឹងពីរឿងអាស្រូវរបស់ ណាសា ដែលទំនងជាលាក់បាំងមិនឲ្យមនុស្សនៅលើពិភពលោកបានដឹង ហើយការសង្ស័យនេះ នៅតែជាមន្ទិលជាប់រហូតមកទល់សព្វថ្ងៃនេះដែរ។ អតីតបុគ្គលិកជាប់កុងត្រាម្នាក់ធ្លាប់បម្រើការងារនៅ ណាសា បានអះអាងថា ពាក្យសង្ងាត់ ដែល ណាសា ធ្លាប់ប្រើហៅថា «សាន់តាក្លោះ» សំដៅទៅលើ UFO។

អ្នកស្រី Dona Hare ធ្លាប់ធ្វើការនៅណាសា ផ្នែកបច្ចេកទេសរូបភាព ហ៊ានទម្លាយ និងចោទប្រកាន់ជាសាធារណៈមកលើ ណាសា ថាបានលាក់បាំងអំពីការរកឃើញ UFO (យានពួកមនុស្សក្រៅភព ឬថាសហោះ)។ អ្នកស្រី Dona អះអាងថា ណាសា បានគម្រាមកំហែងរាល់បុគ្គលិកទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងការជួយលុបរូប UFO ចេញពីរូបថតទាំងអស់ មុនពេលបង្ហាញជាសាធារណៈ និងមិនឲ្យនិយាយ ឬបង្ហើបឲ្យនរណាម្នាក់ដឹងអំពីកិច្ចការទាំងឡាយណា ពាក់ព័ន្ធនឹង UFO ឡើយ។ អ្នកស្រីបានអះអាងថា បេសកកម្មទៅកាន់ភពព្រះចន្ទមួយរបស់ណាសា មាន UFO (យានពួកភពផ្សេង) ចំនួន ៣គ្រឿងបានចុះចតនៅទីនោះ រួចជាស្រេចទៅហើយ មុនពេលយានអាវកាសរបស់ណាសា ចុះចត។ ពួកគេបានប្រើពាក្យសម្ងាត់ សាន់តាក្លោះ សំដៅទៅលើការប្រទះឃើញ យានពួកភពផ្សេង៣គ្រឿងនោះ។ ក្នុងអំឡុងពេល អ្នកស្រីធ្វើការនៅទីនោះ អ្នកស្រីធ្លាប់ឃើញគេលុប UFO ចេញពីរូបថតដោយផ្ទាល់ភ្នែកទៀតផង៕ បណ្តុំវីដេអូខាងក្រោម!

អានបន្ត៖ មនុស្សអាចនឹងត្រូវដាច់ពូជ ដោយសារពួកភពផ្សេង ដែលកំពុងតែស្វែងរកភព សំរាប់ឈ្លានពាន និងដាក់អាណានិគម

អានបន្ត៖ គួរឲ្យខ្លាច! អ្នកជំនាញ ជឿថា ផែនទីផ្កាយ របស់ប្តីប្រពន្ធ ត្រូវមនុស្សភពផ្សេង ចាប់ពង្រត់យកទៅពិសោធន៍ អាចជាការពិតមែន

អានបន្ត៖ ទីបំផុត ភស្តុតាងនៃវត្តមាន ពួកមនុស្សភពផ្សេង លេចចេញមកហើយ បន្ទាប់ពី NASA បង្ហោះរូបភាពដ៏កម្រ ជាសាធារណ:

ខាងក្រោមជាវីដេអូ ថតដោយឧបករណ៍​ តាមដានប្រព័ន្ធសូឡា៖

ខាងក្រោមជាវីដេអូថតលើភពព្រះចន្ទក្នុងបេសកកម្ម Apollo 15

ខាងក្រោមវីដេអូបកស្រាយរបស់អ្នកស្រី Dona Hare

 

ប្រភព៖ Dailymail | Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]