អាមេរិក៖ កាលពីសប្តាហ៍មុន អង្គការ NASA បានបញ្ចេញបណ្តុំរូបភាពជាង ៨,០០០សន្លឹករបស់ខ្លួន ថតនៅពេលបំពេញបេសកកម្មលើភពព្រះចន្ទ (Apollo 17) កាលពីឆ្នាំ១៩៧៣ ប៉ុន្តែនៅក្នុងចំណោមរូបភាពទាំងនោះ ត្រូវបានគេសង្កេតឃើញរូបភាពចំនួន ២ ក្លាយជាភស្តុតាង ដែលត្រូវគេសង្ស័យថា ជីវិតមនុស្សក្រៅភព (Alien) ពិតជាមានមែន។

រូបភាពដែលគេសង្ស័យថា ថតជាប់ថាសហោះពួកមនុស្សភពផ្សេងនោះ ត្រូវបានអ្នកប្រមាញ់រូបថត UFO ម្នាក់ ឈ្មោះ Scott C. Waring ថ្លែងថា ក្នុងចំណោមរូបថតនៃបេសកកម្ម Apollo ទាំងអស់ មានមិនតិចជាង ៣ ទេ ដែលបានថតជាប់វត្ថុចម្លែក (UFO) ឬថាសហោះ។ លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលបេសកកម្ម Apollo 17 កាលពីជំនាន់នោះ ពួកមនុស្សភពផ្សេង មានបច្ចេកវិទ្យាយ៉ាងអស្ចារ្យរួចទៅហើយ។ លោកលើកឡើងថា ផ្អែកតាមរូបភាព យើងអាចមើលឃើញពួកគេ (Alien) កំពុងឃ្លាំមើលសកម្មភាពរបស់មនុស្ស នៅលើភពព្រះចន្ទ។

យ៉ាងណាមិញ បើទោះបីជាមានមតិខ្លះ អះអាងថា រូបភាពទាំងនេះជាភស្តុតាង អាចឈានទៅដល់ការទទួលស្គាល់នៃជីវិតពួកមនុស្សភពផ្សេងពិតជាមានវត្តមានមែនក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួន រក្សាជំហចាត់ទុកបេសកកម្ម Apollo 17 គ្រាន់តែជារឿងប្រឌិតបោកប្រាស់ឡើងដដែល៕

ប្រិយមិត្តយល់ឃើញថា បេសកកម្ម Apollo 17 ជាការពិតមែន ឬជាការប្រឌិតឡើង?

 



រូបភាពខ្លះៗនៃបេសកកម្ម Apollo 17 ៖











ប្រភព៖ Mirror | BBC

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]