ភ្នំពេញ៖ កញ្ញា សុគន្ធ នីសា ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់សោភា បានបង្ហាញមុខមាត់ សារជាថ្មីក្រោយពីបាត់មុខមួយរយៈ ក្នុងពិភពសិល្បៈ។

ទស្សនិកជនក៏ដូចជា អ្នកគាំទ្រកញ្ញា នីសា ពិតជាមានចំងល់ ថាតើកញ្ញា នឹងស្ថិតនៅទ្រនំមួយណា? ក្រោយពី សម្រេចចិត្ដ ចាកចេញពីផលិកម្មថោន ដែលធ្លាប់ជ្រកកោណជាង ៣ឆ្នាំមកនេះ។ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ វត្ដមានរបស់កញ្ញា ត្រូវបានប្រទះឃើញ ក្នុងរូបភាពមួយសន្លឹករបស់ លោក ព្រាប សុវត្ថិ ដែលបានចែករំលែកក្នុងទំព័រហ្វេសប៊ុក របស់លោក ដែលជាសកម្មភាពថតចម្រៀង សម្រាប់ត្រៀម ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ របស់ផលិតកម្មហង្សមាស។

នេះបើតាមប្រភពជិតដិតពីកញ្ញា នីសា បានឲ្យដឹងយ៉ាងខ្លីថា កញ្ញា នីសា ពិតជាថតវីដេអូចម្រៀង សម្រាប់ត្រៀមចេញ ក្នុងពិធីចូលឆ្នាំខ្មែរ របស់ផលិតកម្មហង្សមាស ពិតប្រាកដមែន តែព័ត៌មានយ៉ាងណាបន្ថែមទៀត ទាក់ទងនឹង ការវិលត្រលប់ទៅកាន់ កន្លែងចាស់នេះ មិនត្រូវបានទំលាយឲ្យលំអិតនោះទេ។ ទោះជាយ៉ាងណា ខ្មែរឡូតនឹងព្យាយាមសុំការបកស្រាយពី កញ្ញា នីសា ដើម្បីបំបាត់ចំអល់ដល់ ប្រិយមិត្ដ ក៏ដូចជា អ្នកគាំទ្រ របស់កញ្ញាទាំងឡាយ៕

រូបភាពពីទំព័រហ្វេសប៊ុក លោក ព្រាប សុវត្ថិ



រូបភាព ពីទំព័រហ្វេសប៊ុករបស់ កញ្ញា នីសា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ