សមជាតារាលំដាប់លេខ ១! ឧកញ៉ា ព្រាប​ សុវត្ថិ បកស្រាយបែបនេះ​ ក្រោយពីមានរឿង....

//s9.kh1.co/86/8684189204a6ceaa091b8d94bb8f6293b413014f.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

បញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ឧកញ៉ា ព្រាប​ សុវត្ថិ ចេញបកស្រាយរឿងនេះ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើគណនីផ្លូវការរបស់ ឧកញ៉ា ព្រាប​ សុវត្ថិ បានធ្វើការបង្ហោះ ទាក់ទងនឹងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀង ដែលបានចែកចាយនៅលើបណ្តាញសង្គម មួយរយៈចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈការបង្ហោះនោះ លោក ឧកញ៉ា ក៏បានចែករំលែក ចេញមុខបកស្រាយលើកឡើងដូច្នេះថា៖

ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៏ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជា អ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជា ទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ។ ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជា កញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត ។

ព្រាប​ សុវត្ថិ

គួររំលឹកផងដែរថា មានគេលើកឡើង ទាក់ទងទៅនឹង ការច្រៀងចម្រៀងរ៉េបនាពេលបច្ចុប្បន្ន  ដែលបានធ្វើឲ្យសាធារណជន​ជា​ច្រើន​​មានការវែកញែក ដែលបានធ្វើឲ្យ លោក មានការបកស្រាយបន្តិចបន្តួច ថែមទាំងបានបង្ហោះសារបែបនេះតែម្តងទៅ៕

រូបភាព
រូបភាព
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ព្រាប​ សុវត្ថិ
ការបង្ហោះរបស់លោក ព្រាប​ សុវត្ថិ
ការបង្ហោះរបស់លោក ព្រាប​ សុវត្ថិ
ព្រាប សុវត្ថិ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T