បទចំរៀងនិពន្ធថ្មីរបស់នីកូ មូួយវ៉ុលពិតជាធ្វើអោយមហាជនមានការគាំទ្រ យ៉ាងខ្លាំង ម្យ៉ាងវិញទៀត បទចំរៀងដែលជា ស្នាដៃរបស់ខ្មែរត្រូវបាន យុវវ័យនាំគ្នាជំរុញ និងលើកស្ទួយ ព្រោះពួកគេចង់ចូលរួម កាត់បន្ថយបទចំលងបរទេស និងជំរុញអោយផលិតបទ ដែលជាស្នាដែ របស់ខ្មែរ ។

នៅពេលនេះបទដ៏ពេញនិយមមួយនេះបានចេញវីដេអូហើយ អ្វីដែលធ្វើអោយ យុវវ័យមានការ ភ្ញាក់ផ្អើល គឺបទនេះ មានភាពទំនើប ទាន់សម័យ ទាំងការផលិត ឈុតឆាក សំដែង គ្រប់ប្លង់ដែលមានការសំរិត សំរាំងទាំងដេគ័រ និង សំលៀកបំពាក់ ម្យ៉ាងវិញទៀតបទ ចំរៀងមួយបទនេះចំណាយ ទឹកប្រាក់ជិតមួយមុឺនដុល្លារ ក្នុងការផលិតបទចំរៀង ទំនុកនិពន្ធថ្មី  និងMV ។ នីកូបានថ្លែងថា អ្វីដែលធ្វើអោយផលិតកម្ម ចំណាយទុន ដ៏ច្រើនក្នុងការផលិត បទនេះក៏ដោយសារបទនេះជាបទ ស្នាដៃនិពន្ធថ្មីរបស់ខ្មែរ ម្យ៉ាងវិញ ទៀតពេលបទនេះពេល ចេញលក់លើទីផ្សារ មានការគាំទ្រពី យុវវ័យដ៏ច្រើន បទនេះក៏បានប្រើ បច្ចេកវិជ្ជាថ្មីក្នុងការ Compose បទភ្លេងយ៉ាង ទាន់សម័យទៀតផង ។ យោងទៅតាមមតិគាំទ្រ របស់យុវវ័យភាគ ច្រើនគាត់បាន Comment ថា “ស្នាដៃខ្មែរមិនអន់ មិនចាញ់បរទេស បើបទនេះចេញ MVទំនើបខ្លាំងពិតជាល្អ”  នេះក៏ជាហេតុផលមួយ មួយដែលជំរុញអោយ ផលិតកម្មបានសំរេច ចំណាយទុនខ្ពស់ សំរាប់បទនេះ នីកូបានបន្ថែមថា ពេលដែលមានការគាំទ្រ បែបនេះខ្ញុំនិង ផលិតកម្មមានឆន្ទះ ដូចគ្នា គឺចង់ថត MV បទនេះអោយបានល្អ ដើម្បីបញ្ញាក់ថាខ្មែរអាចធ្វើ បាន ម្យ៉ាងវិញទៀតយើងមានបទល្អហើយ បើថត MV បានល្អទៀត គឺប្រាកដណាស់ យុវវ័យនឹងកាន់តែគាំទ្រ ហើយនៅពេលបទនេះមានការគាំទ្រកាន់តែខ្លាំង យើងក៏កាន់តែមាន មោទនភាពចំពោះស្នាដែខ្មែរដែរ ។

ងាកទៅចំណាប់អារម្មណ៍នីកូ  ៉បទនេះចំណាយពេលថត ជិតកន្លះ ខែ គឺមានការសំរិតសំរាំងណាស់ ទាំងក្រុមការងារ គឺមានកំលាំងចិត្តគ្រប់គ្នា ព្រោះ ចង់អោយបទនេះមានការគាំទ្រ ខ្ញុំពិតជាមានកំលាំងចិត្ត ហើយមិនដែលហត់នឿយ បើទោះបី មួយបទនេះ ត្រូវចំណាយពេលយូរយ៉ាងណាក៏ដោយ ។ អ្វីដែលធ្វើអោយ ក្រុមការងារ មានការ រំភើបខ្លាំងបំផុតនោះ គឺពេលបទនេះ Post នៅក្នុង Page របស់ Sunday និង GATSBY គឺមានការ View , Like , និង Share យ៉ាងច្រើន នេះបានបញ្ជាក់ថា ខ្មែរបានគាំទ្រស្នាដៃ ខ្មែរយ៉ាងពិតប្រាកដ។ ការគាំទ្រអោយ បទចំរៀងស្នាដៃខ្មែររីកចំរើន គឺស្ថិតនៅលើយុវវ័យ ទាំង អស់គ្នា យើងពិតជាជឿជាក់ថា យុវវ័យទាំងអស់ និងបន្តគាំទ្របទនេះ ហើយយើងមាន មោទនភាពក្នុងការ share បទនេះជាសកល ព្រោះនេះជាស្នា ដៃរបស់ខ្មែរ។ ផលិតកម្មសាន់ដេ ក៏សូមអរគុណចំពោះ ហ្គេតប៊ីដែលបាន sponsor បទចំរៀងមួយនេះ យើងពិតជាជោគជ័យដំណាក់កាលទី១មុនពេលបទនេះចេញផ្សាយជា ផ្លូួវការ ព្រោះបទ នេះបានផ្ញើរទៅកាន់ម្ចាស់ Sponsor GATSBY នៅឯប្រទេសជប៉ុន ហើយពួកគាត់បានសំដែងការគាំទ្រ និងផ្តល់ការកោតសសើរ មកផលិតកម្មសាន់ដេទៀតផង។

ជាថ្មីម្តងទៀតសូមអំពាវនាវអោយ យុវវ័យទាំងអស់គាំទ្របទចំរៀងខ្មែរនិពន្ធមួយនេះ ហើយជួយ Share បទនេះអោយបានច្រើន សាន់ដេ ព្យាយាមអស់ពីលទ្ធភាពក្នុងការ ផលិតបទនេះ ហេតុដូចនេះភាពជោគជ័យលើស្នាដៃខ្មែរ គឺស្ថិតនៅលើយុវវ័យទាំងអស់គ្នា ជាអ្នកគាំទ្រ យ៉ាងណាមិញ សាន់ដេ ក៏នឹងស្វាគមន៍មតិរិះគន់ ក្នុងន័យស្ថាបនាពី យុវវ័យទាំងអស់ គ្នាផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ