ខ្លោចចិត្ត នីកូ​ ស្រែកយំដង្ហោយរក Jane ជួបហេតុការណ៍ឆេះរលា->>កខ្លួនធ្ង->>ន់ធ្ងរ

//s9.kh1.co/a2/a2f049edbb5f91545899310ca2ebf679f4d5183d.png
តារា & កម្សាន្ដ

 ០៧-មករា-២០២៤ ៣ល្ងាច · ៤ ខែមុន

Jane បានជួបឧបទវហេតុ ឆេះបណ្ដាលឲ្យរលាកទៅលើពោះ របកស្បែក និង ត្រង់ចង្ការ។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះកន្លងទៅនេះ Content Creator ក៏ដូចជាតារាចម្រៀងស្រីកូនកាត់ Jane Dannie បានជួបហេតុការណ៍មួយដែលបានបណ្ដាលឲ្យរូបនាងរងរបួសពេញខ្លួន។ គួររំលឹកថា Jane បានជួបឧបទវហេតុ ឆេះបណ្ដាលឲ្យរលាកទៅលើពោះ របកស្បែក និង ត្រង់ចង្ការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jane Dannie
Jane Dannie

ហេតុការណ៍នេះ បណ្ដាលមកពីការត្រៀមឧបករណ៍ថតខុសបច្ចេកទេស ដែលយកក្រដាសវេទមន្ដដុតឲ្យឆេះលើខ្លួន ដែលមិននឹកស្មានថា វាបានឆេះរាលខ្លាំងបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុ តារាចម្រៀងប្រុស លោក នីកូ​ រត់ទៅអោបប្អូនស្រី លេីកទីមួយក្នុងជីវិត ស្លុតខ្លាំងពេលលោកសួរថាពាក់ស្រោមបារឺអត់ ?

Jane Dannie
Jane Dannie

ជេនឆ្លេីយថាអត់ទេបង ហេីយសាច់ក្បាលពោះរលាកនោះវាដូចស្រោមបាររបកមកទាំងផ្ទាំង នីកូ បានបន្ដថា ខ្ញុំរត់ទៅអោបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាក ខ្លាំងរបកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុ គឺមុនថត ឈុតភ្ជាប់និងក្រដាសmagic នេះ team work បានតេស្ត៍ដដែលៗ រួចហេីយគឺឃេីញថាវារលត់ភ្លាមរយះពេល3វិនាទី។

Jane Dannie
Jane Dannie

ប៉ុន្តែការ ឆាបធ្វេីអោយមានបញ្ហាគឺឆាបពីស្បៃ ខ្ញុំបញ្ឃប់ការថតចោលភ្លាមៗទោះបីជាបទមួយនេះចំណាយច្រេីនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំនិងជេនក៏មិនដឹងដែរវាមានការរលាកខ្លាំង ព្រោះរយះពេលនៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញគឺបាននាំទៅកាន់មន្ទីពេទ្យដេីម្បីលាងរបួស។

នីកូ
នីកូ

ពេលនេះគឺជេនបានធូស្បេីយហេីយ សូមអគុណសម្រាប់ការបារម្ភ ហេីយក៏សុំទោសមិត្តភក្កិបងប្អូន ដែលមេីលដឹងថាអ្នករត់ទៅអោបជេនគឺជាខ្ញុំ ខ្ញុំមិនបានឆ្លេីយតបទេ ព្រោះម្សិលមិញគឺខ្ញុំជាប់រវល់អត់បានកាន់ទូរស័ព្ទទេ៕

នីកូ
នីកូ
រូបភាព
រូបភាព
Jane Dannie
Jane Dannie
Jane Dannie
Jane Dannie
Jane Dannie
Jane Dannie
នីកូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T