កាលពីពេលថ្មីៗកន្លងទៅនេះ ហ្គេតប៊ី បានរៀបចំកម្មវិធី GATSBY Together Christmas ដើម្បីអបអរបុណ្យ គ្រិស្ដស្មាស និង ស្វាគមន៍ឆ្នាំថ្មី ។

ហ្គេតប៊ីតែងតែនាំអ្វីដែលថ្មី និង ទាន់សម័យដល់យុវវ័យកម្ពុជា។ នាថ្ងៃនោះដែរ ហ្គេតប៊ីបានអញ្ជើញ ជាងសក់ដ៏ល្បីមកពីប្រទេសថៃ ដើម្បីមកចែករំលែកពី វិធីសាស្រ្តងាយៗ ក្នុង ការច្នែម៉ូដសក់ជាមួយ GATSBY Styling WAX កម្មវីធីនោះក៏ចូលរួមដោយ អ្នកតំណាង ផលិតផលហ្គេតប៊ី គឺលោកនីកូ កញ្ញាទេព បូព្រឹក្ស ក្រុមរាំ ការសំដែងពិេសសៗ ការផ្តល់រង្វាន់ ការទស្សនាខ្សែភាពយន្ត 4DXនិង 3Dទៀតផង។

អ្នកតំណាងហ្គេតប៊ីបានបញ្ជាក់ថា កម្មវិធី GATSBY Together Christmas ពិតជាទទួលបានការ គាំទ្រជាច្រើនពី យុវវ័យ ព្រោះមានយុវវ័យយ៉ាងច្រើន បានចូលរួមលេង ហ្គេមហ្វេសប៊ុក របស់ហ្គេតប៊ី ដើម្បីទទួលបានការចូលរួមកម្មវិធីនេះ ហើយពួកគេពិតជា ទន្ទឹងរងចាំកម្មវិធីនេះមកដល់។ GATSBY Together Christmas បានផ្តល់នូវការជួបជុំ សប្បាយរីករាយ ជាពិសេសការផ្តល់វិធីសាស្រ្តងាយៗ ក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY styling Wax ដែលជាផលិតផល ច្នៃម៉ូដសក់កំពុងពេញនិយម នៅកម្ពុជា។ Fan ម្នាក់ដែល ចូលរួមបានមាន ចំណាប់អារម្មណ៍ថា ពួកគេពិតជាសប្បាយ រីករាយក្នុងកម្មវិធីនេះ កម្មវិធីរបស់ ហ្គេតប៊ី តែងតែមានអ្វីដែលប្លែក និងគួរអោយចាប់អារម្មណ៍ ហេតុនេះហើយ ទើបពួកគេ តែងតែ ចូលរួមគ្រប់កម្មវិធី របស់ហ្គេតប៊ី មិនត្រឹមតែ ប៉ុណ្ណោះកម្មវិធីនានេះ បានផ្តល់នូវចំណេះដឹង ល្អៗ និង ភាពងាយស្រួលក្នុងការច្នៃម៉ូដសក់ ជាមួយ GATSBY styling WAX ពួកយើងក៏បានដឹងបន្ថែម ពីសារៈប្រយោជន៍នៃការតុបតែងខ្លួន អោយក្លាយទៅជាយុវវ័យ ទាន់សម័យ ហ្គេតប៊ីក៏បានបង្ហាញថា ការរៀបចំខ្លួនអោយ ស្រស់សង្ហានិងទាន់សម័យ គឺមិនមែនត្រឹមតែ សំលៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែម៉ូដសក់គឺពិតជា សំខាន់ដែលនឹង ធ្វើអោយយើង កាន់តែមានភាពលេចធ្លោ និងទាក់ទាញ ហេតុដូចនេះហើយទើបហ្គេតប៊ីបានផ្តល់ឪកាស អោយយុវវ័យទាំងអស់ បានសាកល្បងផលិតផល ហ្គេតប៊ី ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ ពីផលិតផលហ្គេតប៊ី។

គួរបញ្ជាក់ផងដែរថា ហ្គេតប៊ីជាផលិតផលលំដាប់លេខ១នៅប្រទេសជប៉ុន ដែលនាំ ចូលមក កាន់ទីផ្សារនៃព្រះរាជាណា ចក្រកម្ពុជាតាំងពីឆ្នាំ២០១១ ដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ក្រៅពីផលិតផល ច្នៃម៉ូដសក់ហ្គេតប៊ី ក៏មានផលិតផល ជាច្រើនទៀត សំរាប់បុរសរួមមាន ហ្វូមលាងមុខ ត្រជាក់ហ្គេតប៊ី ស្ព្រៃយ៍បាញ់ខ្លួន ស្ព្រៃយ៍បាញ់សក់ និង ទឹកអប់ជាដើម។ សូមរកទិញផលិតផល ដែលមានបិទស្ទីកគ័រឌី ខេអេសអេច ដើម្បីទទួលបាន ផលិតផល ដែលមានគុណភាព។







បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ