ភ្នំពេញ៖ បទចម្រៀងមួយបទ របស់តារាកំប្លែងសម្ដីចច្រែត និងជាតារាចម្រៀងអ្នកនាង ខ្ញុង ដែលបានបង្ហើរសំនៀង ក្នុងផលិតកម្មថោន បានសរបញ្ជាក់ឲ្យឃើញ ពីទំហំនៃការឈឺចាប់របស់មនុស្សស្រី នៅពេលដែលស្វាមី ជាទីស្រលាញ់ឱបជាប់ដើមទ្រូងក្បត់ចិត្ត ទៅស្រវ៉ាស្រីផ្សេង ។

បទចម្រៀងមានចំណងជើងថា «ប្តីខ្ញុំចាស់តែលួចក្បត់ខ្ញុំ» នៅក្នុងវ៉ុល ៦៣ របស់ផលិតកម្មថោន ដែលជាការបកស្រាយ របស់តារាស្រី នាង ខ្ញុង បានច្រៀងរៀបរាប់ពីទឹកចិត្តឈឺចាប់រ បស់មនុស្សស្រី ដែលត្រូវស្វាមីក្បត់ចិត្ត ទៅស្រវ៉ានារីផ្សេង ដោយមិនខ្វល់ពីអារម្មណ៍ របស់ភរិយាដែលគេងកំព្រា តែខ្លួនបែរជាទៅដើរលេង សប្បាយហ៊ឺហារ ជាមួយនារីរូបស្អាតវ័យក្មេង ដោយមិនខ្វល់ពីអារម្មណ៍ភរិយា។

នៅក្នុងចម្រៀងនោះអ្នកនាង ខ្ញុង បានច្រៀងត្អូញត្អែរទៀតថា ដោយសារខ្លួនខ្លាចជួបស្នេហ៍ បែកបាក់ឈឺផ្សារ ទើបសុខចិត្តស្រវ៉ាយកស្វាមីវ័យចំណាស់ តែមិននឹកស្មានថា សូម្បីតែស្វាមីវ័យចំណាស់ក៏ក្បត់ចិត្តនាងដែរ ។  ចង់ដឹងថាបទចម្រៀងមួយបទនេះ បង្កប់អត្ថន័យត្រូវ និងរឿងពិត នៅក្នុងសង្គមកម្រិតណា ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង