នារីជាម្ដាយមួយរូប បានចែកចាយ ពីបទពិសោធន៍របស់ខ្លួន ទៅកាន់ ឪពុកម្ដាយផ្សេងទៀត ដែលកូនស្រីរបស់នាង បានចំនាយពេល ៥ថ្ងៃ ស្នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង ដំបៅមាត់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងនោះ បានឲ្យដឹងថា នាង​ Claire Henderson បានធ្វើការព្រមាន ទៅកាន់ម្ដាយ ឪពុកផ្សេងទៀត ដែលមិនគួរឲ្យនរណាម្នាក់ ថើបកូនរបស់ខ្លួន ដែលទើបតែចាប់កំណើតថ្មីៗនោះទេ បន្ទាប់ពីកូនស្រីនាង ឈ្មោះ Brooke ត្រូវស្នាក់នៅមន្ទីរពេទ្យ ជាមួយនឹង មេរោគសើស្បែក (ពងបែក) (Cold sores)។ តាមរយៈសារ ដែលនាងបង្ហោះនៅក្នុង ហ្វេសប៊ុកបាន សរសេរបន្ថែមថា៖ សូមមេត្ដា ចែកចាយ សារទាំងនេះ ទៅកាន់ ម្ដាយគ្រប់រូប និងស្ដ្រីមានផ្ទៃពោះ ឲ្យយល់ដឹងទាំងអស់គ្នា ព្រោះមេរោគនេះ អាចធ្វើឲ្យទារកស្លាប់បាន។

រូបភាព នាង Claire Henderson និងកូនស្រី

នាង Claire Henderson បានព្រមានបន្ថែមថា ប្រសិនជាទារកមាន អាយុក្រោម៣ខែ នោះមិនអាច ជាសះស្បើយពីជំងឺ នេះនោះទេ ដែលមេរោគនេះ អាចបណ្ដាលឲ្យប៉ះពាល់ ដល់ថ្លើម និងបំផ្លាញខួរក្បាល ហើយធ្វើឲ្យទារក ស្លាប់តែម្ដង ហើយនេះជាសំណាងដែល នាងត្រូវបានមិត្ដភិក្ដប្រាប់មុន បើមិនដូចនេះទេ នោះកូននាង​ នឹងមានជំងឺនេះ កាន់តែធ្ងន់ធ្ងរ ជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ៨៥ភាគរយនៃ ចំនួនប្រជាជន សរុប គឺមាន មេរោគនេះ និងប្រសិនជា នរណាម្នាក់ មានជំងឺនេះ គួរណាឲ្យពួកគេ នៅឲ្យឆ្ងាយ រហូតដល់ពួកគេ ជាសះស្បើយ។

យ៉ាងណាមិញ Cold sores ជារោគសើស្បែក (ពងបែក) ដែលភាគច្រើន កើតឡើង នៅក្បែរបបូរមាត់ និងអ្នកដែល កើតជំងឺនេះ មិនអាចទទួលទាន របស់ដែលត្រជាក់នោះទេ។ នៅក្នុងនោះ មានមនុស្សមួយចំនួនយល់ច្រលំថា Cold sores គឺជា canker sores ដែលជាប្រភេទ ដំបៅ ឬពងបែក ដែលកើតមានឡើង ​នៅលើអណ្ដាត ឬនៅក្នុងមាត់។ ទារកអាចឆ្លងជំងឺនេះ តាមរយៈការ ប្រើប្រាស់ ពែងទឹក, ឧបករណ៍ក្មេងលេង, តុក្កតា រួមគ្នា ជាមួយនឹង នរណាម្នាក់ ដែលមានជំងឺនេះ ឬទទួលស្នាមថើប ពីពួកគេ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]