ដើម្បីអបអរសាទរដល់ភាពជោគជ័យនៅក្នុងមុខជំនួញរបស់ខ្លួន​​ ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំពិធី ជប់លៀងលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ដៃ គូពាណិជ្ជកម្ម និងអ្នកចែកចាយបរិក្ខារ អេឡិចត្រូនិច សាមសុងប្រើប្រាស់ នៅតាមគេហដ្ឋានទូទាំង ប្រទេសកាលពី ល្ងាចថ្ងៃសៅរ៍ ទី5 ខែកញ្ញា នៅឯសណ្ឋាគារជូលីណា ។

លោកស្រី ព្រីម៉ាវ៉ារីន    ប្រធានផ្នែកផលិតផលអេឡិចត្រូនិច ក្រុមហ៊ុនសាមសុង បានមាន ប្រសាសន៍ថា៖ «យើងរៀបចំកម្មវិធីថ្ងៃនេះ ឡើងគឺដើម្បីពង្រឹង ទំនាក់ទំនងរបស់ ក្រុមហ៊ុនជាមួយក្រុម អ្នកចែកចាយផលិតផលរបស់សាមសុងក៏ ដូចជាដៃគូ ពាណិជ្ជកម្មផ្សេងៗ។  ជាពិសេសនោះគឺ ដើម្បីថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅដល់ដៃគូពាណិជ្ជកម្មនានា ដែលបានសំរេចគោលដៅ លក់នៅក្នុងឆមាសទី១ និងតែងតែគាំទ្រ ក្រុមហ៊ុនសាមសុងជារៀងដ៏រាបមក។»

ក្នុងពិធីនេះ គេឃើញមានអ្នកចែកចាយនិងដៃគូពាណិជ្ជកម្មប្រមាណ ១៥០នាក់ បានមកជួបជុំគ្នា នៅសណ្ឋាគារ ជូលីណា។ លោក លី គា ដែលជាតំណាង របស់ម្ចាស់ហាង លី គា បានមានប្រសាសន៍នៅ ក្នុងកម្មវិធីនេះថា «ផលិតផលរបស់ សាមសុងជាទូទៅ មានការពេញនិយម ច្រើនពីអតិថិជន ដោយសារតែ ភាពទាន់សម័យ និងងាយស្រួលប្រើ។ បើប្រៀប ធៀបជាមួយផលិត ផលផ្សេងៗទៀត ផលិតផលរបស់ សាមសុងមាន ទីផ្សារកាន់តែធំជាងមុនពីមួយ ឆ្នាំទៅមួយឆ្នាំ។ » 

ស្រដៀងគ្នានេះ លោក ជា សុផា ដែលជាម្ចាស់ហាង ជា សុផា បាន មានប្រសាសន៍ថា៖ «អតិថិជនដែលមកហាងរបស់ខ្ញុំ ភាគច្រើនតែងតែ សួររក ផលិតផលរបស់ ក្រុមហ៊ុនសាមសុងរបស់ខ្ញុំ។ ជាពិសេសទៅទៀតនោះ  ទូរទស្សន៍ របស់សាមសុងគឺ មានការពេញ និយមខ្លាំងពីអតិថិជន ភាគច្រើននៅក្នុង ក្រុងភ្នំពេញក៏ ដូចជាមកពីតាមខេត្តនានា។»

អតិថិជនដែលមានវត្តមាននៅទីនេះក៏បានចែករំលែកនូវបទពិសោធន៍រៀងៗខ្លួន ទាក់ទងនឹង ការចែកចាយផលិតផលព្រម ទាំងពិសារអាហារ យ៉ាងសប្បាយរីករាយ។ នៅក្នុងរាត្រីដ៏ស្រស់ ត្រកាលនេះ  គេក៏ឃើញមានការចូលរួមពីតារាសម្តែង និងតារាចម្រៀង ដែលកំពុងមានប្រជា ប្រិយភាព គឺលោក ឆន សុវណ្ណារាជ និង​ កញ្ញា មាន សុនីតា ដែលបានមកធ្វើឲ្យ បរិយាកាស កម្មវិធីទាំងមូលកាន់ តែមានភាពសប្បាយ រីករាយថែមទៀត។

ដៃគូពាណិជ្ជកម្ម និងអ្នកចែកចាយផលិតផលក៏ទទួលបាននូវវត្ថុអនុស្សាវរីយ៍ជាច្រើនពី  សាមសុង ដែលក្នុងនោះរួមមាន ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកគក់ និងគ្រឿងអេឡិចត្រូនិច ជាច្រើនទៀតរបស់សាមសុង ដែលមានតម្លៃជាង២ម៉ឺនដុល្លា ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​ មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​ វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​ បរិមាណ​លក់​ប្រចាំ ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ