រាជធានី​ភ្នំពេញ ៖ តើ​នាង​ខ្ញុង​ដែល​នៅ​មេ​ម៉ា​យ​ទំនេរ​កាយ ចិត្ត ប្រាថ្នា​ចង់ បាន​បុរស​ បែប​ណា​ជា​ គូ​អនាគត ?

នាង​ខ្ញុង​ដែល​មានឈ្មោះ​ដើម​ស្រេង សុ​កាន់​ដា បាន​ប្រាប់​ កោះសន្តិភាព​ កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​ក្លាយជា​ស្ត្រី​មេ​ម៉ា​យ​យូរ​ ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​ បើក​បេះដូង​ ទទួល​យក​បុរស​ ណា​ជា​ស្វាមី​ នៅឡើយ​ទេ​។ ទោះជា​មិន​ទាន់​គិត​រឿង​ យកប្តី ប៉ុន្តែ​នៅ​ពេល​ អនាគត​នាង​ខ្ញុង​ ត្រូវការ​អ្នក​ មើលថែ​ក្នុង​នាម​ ជា​គូ​អនាគត​ អស់​មួយ​ជីវិត​។ នាង​ខ្ញុង​ប្រាថ្នា​យក​ស្វាមី​ គ្រាន់​ជា​ជំហរ​ កុំឱ្យ​នាង​ តែលតោល ។

តាំងពី​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​វិ​ថី​សិល្បៈ​មក ខ្ញុង​ប្រាប់​ថា​ មាន​បុរស​មួយ​ ចំនួន​ទាំង​ នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សុំ​ស្នេហ៍ ប៉ុន្តែ​នាង​អត់​ ផ្តល់​ឱកាស​ឱ្យ​ទេ ។ បើ​ទោះជា​ បុរស​មួយ​ចំនួន​ សម្ញែង​ទ្រព្យសម្បត្តិ ​ចង់ឱ្យ​នាង​ខ្ញុង​បាក់ចិត្ត​ក្តី តែ​ក៏​មិន​បាន​ សម្រេច​ដែរ ។

ក្លាយជា​ស្ត្រី​មេ​មេ​មា​៉​យ​ចិញ្ចឹម​កូន​ម្នាក់ឯង នាង​ខ្ញុង​ចាត់​ទុក​ថា​ ជា​មេរៀន​មួយ​ ដ៏​ជូរ​ចត់​ ក្នុង​ឆាកជីវិត ។ ដូច្នេះ​ហើយ​បើ​ជ្រើសរើស​ គូគាប់​ថ្មី នាង​ខ្ញុង​នឹង​ ពិចារណា​ឱ្យ​ល្អិតល្អន់ ប្រាថ្នា​ចៀស​ កុំឱ្យ​ជួប​ រូបភាព​ ដូច​មុន​ទៀត ។ តារា​កំប្លែង​រូប​នេះ​ និយាយ​ថា «​យើង​ជា​មនុស្ស​ ស្រី​បើ​ចេះ​ តែ​លេចឮ​រឿង​ បែក​គ្នា​ក្នុង​ រឿង​ស្នេហា​កាន់តែ​ មានឈ្មោះ​មិនល្អ ។ អីុ​ចឹ​ង​ហើយ​ទើប​ នាង​ខ្ញុំ​ចេះ​ តែ​យក​អារម្មណ៍​ មួយ​នេះ​គិត ហើយ​ចេះ​តែ​ ច្រានចោល​ សំណើសុំ​រៀប​ការ​ពី​បុរស​ មួយ​ចំនួន ។

នាង​ខ្ញុំ​ដាច់ខាត​ត្រូវ​តែ​មាន​ប្តី​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ប្តី​ដែល​នាង​ខ្ញុំ​ជ្រើសរើស គឺ​ខ្ញុំ​ត្រូវ​តែ​ដាក់​ លក្ខខណ្ឌ​យ៉ាង​ ល្អិតល្អន់​បំផុត​ដែល​គេ​អាច​គិត​ ថា​ជា​ជម្រើស​ ល្អ​ក៏​ថា​បាន លំបាក​ក៏​ថា​បាន ។ ចំពោះ​«​ខសន្យា​»​ នោះ​គឺ​នាង​ ខ្ញុំ​ចង់បាន​ស្វាមី​ណា​ដែល​ ចេះ​រកស៊ី ហើយ​ដាច់ ខាត​ត្រូវ​តែ​ចិញ្ចឹម​ រូប​នាង​ខ្ញុំ​ឲ្យ​បាន​ រស់​ស្រួល និង​ត្រូវ​ចេះ​ទទួល ខុសត្រូវ​ដោយ​ យកចិត្តទុកដាក់​ខ្ពស់ សមជា​ បង្គោលគ្រួសារ ។ ដូច​ដឹង​ហើយ​ខ្ញុំ​ ក្រៅពី​ចិញ្ចឹម​កូនប្រុស គឺ​ខ្ញុំ​ថែម​ ទាំង​ចិញ្ចឹម​ ឪពុក​ម្តាយ​បងប្អូន​នៅ​ ជាមួយ​ជិត​ ១០​នាក់​ដែល​នាង​ ខ្ញុំ​បាន​លើក​ ស្ទួយ​ក្រុម​គ្រួសារ​ ឲ្យ​រស់នៅ​បាន​ ដូច​គេឯង ។

នេះ​មិនមែន​មាន​ន័យ​ថា​នាង​ខ្ញុំ​ចង់បាន​ប្តី​អ្នកមាន​ទេ តែបើ​យក​មក​ លំបាក​ពិត ជា​កាន់តែ​ ព្រួយចិត្ត ។ ខ្ញុំ​ម្នាក់ឯង​តស៊ូ​ចិញ្ចឹម​ អ្នក​ផ្ទះ​ដោយ​ដើរ​ សម្តែង​គ្រប់​ទិស​ទី បាត់​ៗ​ពី​ផ្ទះ​ ឲ្យ​តែ​បាន​លុយ គឺ​ខំ​រហូត​មាន ផ្ទះ​សម្បែង​ នៅ​ស្រួល ។ បុរស​ដែល​បាន​នាង​ខ្ញុំ​ ជា​ប្រពន្ធ​ក៏​អាច​ និយាយ​ថា​ សំណាង​ខ្លះ​ដែរ ព្រោះ​នាង​ខ្ញុំ​ មិនមែន​ជា​ មនុស្ស​ដេក ស៊ី​ឲ្យ​ប្តី​ចិញ្ចឹម​ ឯណា​» ។

នាង​ខ្ញុង​បញ្ជាក់​ថា ធម្មតា​ស្ត្រី​ចង់បាន​ស្វាមី​ដែល​អាច​ជួយ​លើក​ស្ទួយ​គ្រួសារ ហើយ​សម័យ នេះ​ហើយ​គ្មាន​អ្នក​ណា​ឲ្យ​ប្តី​រកស៊ី​ តែ​ម្នាក់ឯង​ទេ គឺ​ច្រើន​តែ​រួមដៃ គ្នា​ធ្វើការ រកស៊ី៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង