ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្ម ហង្សមាស និងជាគ្រូ បង្វឹកម្ចាស់ពាន «The Voice Cambodia season 1» លោក ឆន សុវណ្ណារាជ ដែលចប្ចុប្បន្នលោកបន្តតំណែងជា គណកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោកដដែល គឺ «Cambodian Idol » បានសម្ដែងការហួសចិត្ត អស់សំណើច ខ្លាំង ចំពោះព័ត៌មានជាប់មន្ទិល ស្នេហ៍ស្រឡាញ់ ភេទដូចគ្នា ដែលបានលេចឮ កាលពីពេលថ្មីៗនេះ ថាជាគូស្នេហ៍ប្ដូរផ្ដាច់ ប៉ុន្តែតាមការពិត រូបនោះ ជាប្អូនប្រុស របស់លោក ឈ្មោះ ឆន សុវណ្ណដា មិនមែនជាអ្នកឆ្ងាយឡើយ ។

លោក ឆន សុវណ្ណារាជ បានក្លាយជាគណកម្មការម្នាក់ តែងតែនិយាយក្រោយគេ រហូតអត់សូវមានអ្វី និយាយឡើយ ។ នេះមិនមែនលើកទី១ទេ ព្រោះកាល ដែល ធ្វើជាគណកម្មការ នៅក្នុងកម្មវិធី «the Voice Cambodia» ក៏លោកនិយាយតិចៗដូចគ្នា តែកូនសិស្សលោកក្លាយជាម្ចាស់ពាន ។

សម្រាប់រឿងរ៉ាវ លេចឮថា លោកជាបុរសស្រឡាញ់ភេទដូចគ្នា ក៏មិនមែនជាលើកទី១ដែរ ពោលមានសារព័ត៌មាន ជាច្រើន បានចុះផ្សាយជាហូរហែថា លោកបានស្រឡាញ់គ្នា ជាមួយបុរសមុខកូនកាត់ចិនម្នាក់ និងជាអ្នករ៉ាប់រង លើមុខរបររកស៊ីលោកផងដែរ ។ ថ្មីៗនេះ ប្រភពពីបណ្ដាញ សង្គមហ្វេសប៊ុក បានបង្ហោះរូបភាពលោក ជាមួយ បុរសម្នាក់ថា ជាសង្សារលោក ឆន សុវណ្ណារាជ រួចបានបន្ថែមពាក្យពេចន៍ថា កន្លងមកគេធ្លាប់តែឮថា ឆន សុវណ្ណារាជ ស្រលាញ់ភេទ ដូចគ្នា តែពេលនេះយ៉ាងម៉េចដែរ ។
 
ប្រភពពីអ្នកជិតដិត បាននិយាយថា ពេលលោក ឆន សុវណ្ណារាជ បានឃើញរូបភាពនោះហើយ ក៏ហួសចិត្ត អស់សំណើចខ្លាំងព្រោះ បុរសដែលជាប់មន្ទិល ជាគូស្នេហ៍ប្ដូរផ្ដាច់នោះ ជាប្អូនប្រុស របស់លោក ឈ្មោះ ឆន សុវណ្ណដា មិនមែនជា អ្នកឆ្ងាយឯណាឡើយ ។

ឆន សុវណ្ណារាជ ក៏គ្មានពេលនឹង និយាយ ពីរឿងឥតប្រយោជន៍នេះដែរ ព្រោះលោកធ្លាប់ ជួបច្រើនដងហើយ ពោលលើសារព័ត៌មានធំៗ ក៏ធ្លាប់ផ្សាយដូចនេះលោកមិនចម្លែកក្នុងចិត្តអ្វីដែរ ។ តែហួសចិត្តបំផុត រូបប្អូនប្រុស ខ្លួនឯង សោះគេថា គូស្នេហា ។ លោក ឆន សុវណ្ណារាជ ឈានចូលដល់ ក្នុងឆ្នាំ២០១៥ នេះ ហាក់មិនមានអ្វី ប្រែប្រួលទេ ទាំងការងារសិល្បៈ និងមុខរបររកស៊ី ពោលអ្វីៗនៅនឹងថ្កល់ មិនឡើងហើយក៏មិនចុះ ដែលជា ស្ថានភាពមួយល្អ សម្រាប់លោក ។

ទោះបីជា លោក ឆន សុវណ្ណារាជ មិនទាន់ផលិតបទចម្រៀងថ្មីៗ បានមួយរយភាគរយក៏ដោយ ក៏លោកបានច្រៀង បទថ្មី បានច្រើនបទដែរ គ្រាន់តែការចេញច្រៀង ក្រៅប្រទេស របស់លោក លែងមានក្នុងឆ្នាំនេះ ។ ចំណែកពាក្យ ចចាមអារ៉ាមក៏មានជាហូរហែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ