បរទេស៖ ប្រិយមិត្តប្រហែល ធ្លាប់គិតថា អ្នកលក់ក្នុងផ្សារ​ភាគច្រើន មានរូបសម្ផស្សសាមញ្ញ មិនសូវ លេចធ្លោរ ប៉ុន្តែ ប្រសិនបើអ្នកបានឃើញ នូវរូបភាពរបស់អ្នកលក់មួយចំនួននេះ អ្នកនឹងអាច ភ្លឹកមើល រូបសម្បត្តិរបស់ពួកគេ ព្រោះថា ផ្ទៃមុខ​ និងរូបរាង ពិតជាមិនចាញ់ តារាល្បីៗប៉ុន្មានទេ។

កាលពីមួយរយៈពេលចុងក្រោយនេះ អ្នកលក់ក្នុងផ្សារ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាមួយភាពស្រស់ស្អាត និងសង្ហាររបស់ពួកគេ។ មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ រូបថតប៉ុន្មានសន្លឹក របស់អ្នកលក់ធូរ៉េនម្នាក់​ ក៏បានធ្វើឲ្យ មានការចាប់អារម្មណ៍មិនតិចដែរ ក្នុងបណ្តាញសង្គម ជាមួយនឹងសាច់ដុំ ក្បាលពោះ ៦ផ្នត់របស់គាត់។ រូបថតរបស់អ្នកលក់ធូរ៉េន ដ៏សង្ហារម្នាក់នេះ កំពុងល្បី ដោយមានមនុស្សជាច្រើន នាំគ្នា ចែករំលែកតៗគ្នា៕ តោះមើលតិចមើល សង្ហារប៉ុណ្ណាដែរ!









ក្រឡេកមកមើល អ្នកលក់ប៉ុន្មាននាក់នេះវិញម្តង ស្ថិតនៅក្នុងផ្សារ ដែលត្រូវបានមនុស្សម្នាជាច្រើន ចាប់អារម្មណ៍ខ្លាំងផងដែរ កាលពីពេលកន្លងទៅ ហើយខ្មែរឡូត ក៏ធ្លាប់បានចុះផ្សាយរួចមកហើយដែរ។ ក្នុងនោះមានដូចជា៖

១) អ្នកលក់ផ្លែឈើ៖  លោក Wang Xiang អាយុ២០ឆ្នាំ ដែលគាត់ធ្វើការ ក្រៅម៉ោង ជាអ្នកលក់ផ្លែឈើ។ ចុចអានបន្ថែម៖ បុរស អ្នកលក់បន្លែ និងផ្លែឈើ ស្រស់សង្ហារ ផ្អើលស្រីៗ មកទិញ




២) អ្នកលក់សាច់ជ្រូក៖ នាង Zhang Caijie  ត្រូវបានមនុស្សជាច្រើន សរសើរថា នាងពិតជាស្អាត និងមានទាក់ ទាញយ៉ាងខ្លាំង។ ចុចអានបន្ថែមស្រីស្អាតម្នាក់ សុខចិត្តឈប់រៀន មកធ្វើជា អ្នកលក់សាច់ ក្នុងផ្សារវិញ (មានវីដេអូ)




៣) អ្នកលក់នំខេក និងអាហារសម្រន់៖ បុរសជាអ្នកអាហារសម្រន់ នៅតៃវ៉ាន់ វ័យ២០ឆ្នាំ ត្រូវអ្នក លេងបណ្តាញ សង្គម ផ្អើលនាំគ្នា មកទិញ ហើយក៏មានអ្នកខ្លះ​បាននាំគ្នា​និយាយថា គាត់មានមុខប្រហាក់ប្រហែល នឹងតារា ចម្រៀងកូរ៉េទៀតផង។ ចុចអានបន្ថែមបើអ្នកលក់ ក្នុងផ្សារសង្ហារម្លឹងៗ តើអ្នកណា មិនចង់ក្រឡេកមើលនោះ




៤) អ្នកលក់ពូក៖ អ្នកលក់ពូកដ៏សង្ហារ វ័យ២០ឆ្នាំរូបនេះ ក៏មិនចាញ់ប្រុសស្អាតមុនៗប៉ុន្មានដែរ។ រូបរាងដ៏ខ្ពស់ ស្រឡះ ធ្វើឲ្យទាក់ចិត្តនារីៗ ហើយថែមទាំងមាន មតិមួយចំនួន បានសរសរក្នងបណ្តាញសង្គមថា "ប្រសិនខ្ញុំទិញ ពួកពីគាត់ តើខ្ញុំទទួលបានគាត់ដោយឥតគិតថ្លៃ ដែរអត់"?




៥) អ្នកលក់តៅហ៊ូ៖ លោក Chuan Tong Zhi Zui Dou Hau Tang អាយុ២៦ឆ្នាំ ជាអ្នកលក់ តៅហ៊ូដ៏ស្រស់សង្ហារ ម្នាក់។ ហើយក្រៅពីគាត់ ជាអ្នកលក់ តៅហ៊ូ គាត់ក៏ជាតារាម៉ូដែលម្នាក់ផងដែរ។ ចុចអានបន្ថែមបាក់ទឹក បាក់ដី! ផ្អើលនាំគ្នា ទៅទិញ តៅហ៊ូ ដោយសារ អ្នកលក់ ដ៏សង្ហារម្នាក់នេះ


ចុះចំណែកប្រិយមិត្ត យល់ថា​ តើអ្នកលក់មួយណា ស្រស់សង្ហារ និងគួរឲ្យស្រឡាញ់ជាង?

ប្រភព៖ បរទេស

ដោយ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]