តៃវ៉ាន់៖ កាលពីខែមុន ប្រុសស្អាតម្នាក់ ជាអ្នកលក់អាហារសម្រន់ ត្រូវបានល្បីខ្ទរខ្ទារ នៅក្នុងផ្សារ និងនៅតាម បណ្តាញសង្គមនានា ប៉ុន្តែកាលពីថ្មីៗនេះ ក៏មានប្រុសស្អាត ម្នាក់ថ្មីទៀតហើយ ត្រូវបានអ្នកលេង បណ្តាញសង្គម ជាច្រើននាក់ សរសើរមិនដាច់ ពីមាត់ ពីរូបរាង ដ៏រឹងមាំ និងស្រស់សង្ហា របស់គាត់។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថត ប៉ុន្មានសន្លឹក របស់គាត់ ដែលកំពុងតែ រៀបចំ តៅហ៊ូដាក់លក់ ក្នុងហាង។ ជាមួយនឹងផ្ទៃមុខ និង រូបរាង មាំទាំរបស់បុរស ជាអ្នកលក់តៅហ៊ូ រូបនេះ បានធ្វើឲ្យ អតិថិនជាច្រើន ជាពិសេស នារីៗតែម្តង ឈរចាំទិញតៅហ៊ូ តៗគ្នា មិនឈប់ឈរ ទាល់តែសោះ។

មិនតែប៉ុណ្ណោះ រូបថតដ៏ស៊ិចស៊ី របស់អ្នកលក់តៅហ៊ូ ត្រូវបានល្បីខ្លាំង ពេញបណ្តាញសង្គម ដែលមាន មតិជាច្រើន ហើយភាគច្រើន ជាក្មេងស្រី វ័យជំទង់ បានស្នើរសុំ ឲ្យមិត្តភក្កិ ជូនគេ ទៅទិញតៅហ៊ូ ទៀតផង។ ក្នុងនោះដែរ ក៏មានមតិបុរសម្នាក់ បាននិយាយ បែបលេងសើច ជាមួយនឹង ភរិយា របស់គាត់ថា "យល់យ៉ាងណាដែរ បើសិនជាខ្ញុំ ហ្វឹកហ្វាត់ខ្លួនប្រាណ ឲ្យដូចគាត់ ហើយបន្ទាប់មក ពួកយើងបើកហាង លក់បាយមាន់មួយ?"

តោះមើលរូបថតអ្នកលក់តៅហ៊ូ ដ៏ស្រស់សង្ហារនេះទាំងអស់គ្នា៖ 






អ្នកលក់តៅហ៊ូ ដ៏ស្រស់សង្ហារ

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]