តៃវ៉ាន់៖ កាលពីប៉ុន្មានថ្ងៃមុន ខ្មែរឡូត ក៏បានចេញអត្ថបទមួយ ដែលទាក់ទង នឹងស្រីស្អាតម្នាក់ ជាអ្នកលក់សាច់ ក្នុងផ្សារ ធ្វើឲ្យភ្ញាក់ផ្អើល បុរសៗ ជាច្រើនៗ ប៉ុន្តែសម្រាប់ថ្ងៃនេះ មានអ្នកលក់សង្ហារម្នាក់ ក៏ត្រូវបានល្បីកក្រីក ក្នុងអ៊ិនធើណេតវិញម្តង។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថត បុរសជាអ្នកលក់ ដែលរូបគាត់កំពុងតែរៀបចំ អាហារសម្រន់ ដើម្បីដាក់លក់។ ចំពោះបុរសម្នាក់ នេះ ជាសិស្ស ហើយគាត់ជួយការងារឪពុកម្តាយ នៅក្នុងផ្សារ ក្នុងថ្ងៃឈប់សម្រាក នេះបើយោងតាមការរៀបរាប់ ក្នុងអនឡាញ ដែលបាន លើកឡើងបែបនេះ។

បន្ទាប់ពីរូបថត របស់គាត់ ត្រូវបានល្បីសុះសាយក្នុងបណ្តាញសង្គមរួចមក មានមតិជាច្រើន បានសរសេរថា "ពិតជាកូនប្រុសដ៏ល្អមែន" ហើយក៏ មាននារីៗ បានសរសើរថា "គាត់ជាបុរសម្នាក់ គួរឲ្យចាប់អារម្មណ៍"។ ប៉ុន្តែសម្រាប់ អ្នកលេងអ៊ិនធើណេតជាប្រុសវិញ ចេះតែសង្ស័យគ្រប់គ្នា និងមានមនុស្សម្នាក់ បានសរសេថា "ទទួលស្គាល់ថា គាត់ជាកូនប្រុសល្អមែន ប៉ុន្តែហេតុអ្វី បានគាត់មិនអាចពាក់អាវ?" ៕ ប្រិយមិត្ត មានមតិ យ៉ាងណាដែរ?




រូបថត របស់បុរសជា អ្នកលក់អាហារសម្រន់ ក្នុងផ្សារ

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]