តៃវ៉ាន់៖ បុរសជា អ្នកលក់បន្លែ និងផ្លែឈើ នៅតាមផ្សារមួយកន្លែង បានធ្វើឲ្យអតិថិជន ជាពិសេសនារីៗ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាង ដ៏ស្រស់សង្ហារ របស់គេ។


លោក Wang កំពុងលក់ទំនិញ ឲ្យអតិថិជន

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសស្រស់សង្ហារម្នាក់នោះ មានឈ្មោះថា Wang Xianghong អាយុ២០ឆ្នាំ មានកម្ពស់ ប្រហែល ១៨៥សង់ទីម៉ែត្រ ជាអ្នកលក់បន្លែ និងផ្លែឈើនៅឯផ្សារមួយកន្លែង ស្ថិតក្នុងសង្កាត់ Beitou ក្រុងតៃបុិ នៃកោះតៃវ៉ាន់។ 

នារីៗភាគច្រើន បានប្រាប់ឲ្យដឹងថា ពួកគេពិបាកនឹងទប់អារម្មណ៍ខ្លួនឯងណាស់ នៅពេលដែលឃើញ មុខមាត់ និងរូបរាងដ៏ស្រស់សង្ហារ របស់លោក Wang ជាពិសេស សាច់ដុំពោះ ៦កង់ របស់គាត់ទៀតនោះ ពួកនាងគឺរិតតែ ចង់ទិញឲ្យច្រើន ថែមទៀត។

នារីម្នាក់ បាននិយាយថា៖ "ថ្ងៃនេះពិតជា ក្តៅខ្លាំងណាស់ នៅពេលដែលគាត់ បានដោះអាវ គាត់ចេញ។ ខ្ញុំចង់ទិញ ថែមទៀត"។ 

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្រៅពីការសិក្សា និងលក់ទំនិញ នៅតាមផ្សារ លោក Wang ក៏មានការងារជា អ្នកដើរម៉ូត ក្រៅម៉ោងម្នាក់ ដែលធ្វើការជាមួយនឹង ភ្នាក់ងារដើរម៉ូតមួយ ផងដែរ។

លោក Wang បានប្រាប់ដល់ សារព័ត៌មានថា លោកបានធ្វើការ នៅក្នុងផ្សារនេះ ប្រហែលកន្លះឆ្នាំមកហើយ លោក ក៏មានគំរោង នឹងចូលបម្រើទ័ព នៅចុងឆ្នាំនេះដែរ។

ម្ចាស់តូប លក់បន្លែ និងផ្លែឈើ ខាងលើនោះ ក៏បានប្រាប់ ឲ្យដឹងដែរថា កូនរបស់គាត់ និងលោក Wang គឺជាមិត្តរួមថ្នាក់នឹងគ្នា ហើយដោយសារ តែខ្វះបុគ្គលិក ទើប Wang សម្រេចចិត្ត ជួយគាត់បែបនេះ៕


ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]