តៃវ៉ាន់៖ មានស្រីស្អាតម្នាក់ សុខចិត្តបោះបង់ការសិក្សា មកធ្វើជាអ្នកកាប់សាច់លក់វិញ ហើយនាង បានឆក់បេះដូង អ្នកលេងអ៊ិនធើណេត ជាច្រើន នាក់ ឲ្យភ្លឹកមើលសម្រស់របស់នាង ។

នារីមុខគួរឲ្យស្រឡាញ់ វ័យ២៥ឆ្នាំរូបនេះ បានឲ្យដឹងថា នាងជាអតីតសិស្សផ្នែក ទស្សនវិជ្ជា ហើយតែង ធ្វើការ ជាអ្នកលក់សាច់ នៅក្រៅម៉ោង ខណៈ ពេលកំពុងសិក្សា។ ប៉ុន្តែដល់ក្រោយមក នាងបានឈប់រៀន និងចាប់អាជីព ជាអ្នកលក់សាច់ ក្នុងហាង នៅផ្សាររាត្រីនោះតែម្តង។

ដោយសារតែ រូបសម្រស់របស់នាង ស្រស់ស្អាតពេក បានធ្វើឲ្យមនុស្សជាច្រើន បាននាំកូនប្រុស ឬចៅ ប្រុស ណែនាំឲ្យនាងស្គាល់។ ជាមួយគ្នា នោះដែរ នារីម្នាក់នេះ បានបញ្ជាក់ថា នាងតែងតែ ធ្វើឲ្យមុតដៃ ខ្លួនឯងជាច្រើនដង ព្រោះថាជើងជ្រូក គឺធំៗពេក។ ចំពោះគ្រួសារ របស់នាង ក៏ បាន និយាយដែរថា ពួកគេមិនអនុញ្ញាត ឲ្យនាងកាន់កាំបិត នៅផ្ទះនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកគេក៏បានសរសើរនាង ដែលជាកូនស្រីម្នាក់ ឧស្សាហ៍ព្យាយាម នឹងការងារបែបនេះ៕






រូបថតរបស់ នារីជាអ្នកលក់សាច់ ក្នុងផ្សារ



ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]