ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ១៦ មេសា ឆ្នាំ ២០១៥ ក្រុមហ៊ុនស្មាតហ្វូន Huawei បានផ្តល់កម្មវិធី ប្រូម៉ូស្សិន ពិសេសមួយ ដើម្បីអបអរពិធី ចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់ ខេត្តសៀមរាប និងតាមហាងធំៗ មួយចំនួននៅភ្នំពេញ ដោយទិញទូរសព្ទ័ ស្មាតហ្វូន Huawei 1 គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន 5 ដូចខាងងក្រោមនេះ

  • ទិញស្មាតហ្វូន Huawei Mate 7, P7, Honor 6, G7 និង X1 អតិថិជននឹង ទទួលបាន កាដូពិសេស ដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត អង្គចងចាំ 8GB និង ឧបករណ៍បំពងសំឡេង។
  • ទិញស្មាតហ្វូន Huawei T1, Huawei M1, Youth 2, G620, Y625, Y550, Y530, និង Y520 អតិថិជន នឹងទទួល បានកាដូ ពិសេសដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត អង្គចងចាំ 8GB និង កាបូបស្បាយ ។


កញ្ញា មាស សុខសោភា ដែលជាឯកអគ្គរាជទូតរបស់ Huawei ដែលទើបតែបាន ចុះកិច្ចសន្យា បន្តជាថ្មី ក្នុងឆ្នាំទី ២ នេះ បានបង្ហាញនូវ ចំណាប់អារម្មណ៍ និងការជូនពររបស់ ខ្លួនថា៖ «នាងខ្ញុំពិត ជារំភើបរីករាយ និងមានមោទន ភាពខ្លាំងណាស់ ដែលបានរួម ចំណែកជា មួយក្រុមហ៊ុន Huawei និងចូលរួម ប្រារព្ធពិធី បុណ្យចូលឆ្នាំខ្មែរ ជាមួយប្រជាជន កម្ពុជាទាំង ១៥លាននាក់ ហើយនាងខ្ញុំ សូមយក ឱកាសនេះ ជូនពរដល់ ប្រជាជនកម្ពុជា ទាំងអស់ ជួបប្រទះនូវ សំណាងល្អ សុខភាពល្អ ទទួលបាន ជោគជ័យ សិរីសួស្តី និងសុភមង្គល គ្រប់ក្រុមគ្រួសារ ហើយប្រសិន បើប្រជាជនកម្ពុជា ស្រឡាញ់នាងខ្ញុំ សូមកុំភ្លេច ជ្រើសប្រើទូរសព្ទ័ Huawei !»

អ្នកគាំទ្រ និងអតិថិជន ក៍អាចទៅទស្សនាស្តង់ផលិតផល Huwai នៅឯទីលានជល់ដំរី ដែលមាន កំពូលតារា ចម្រៀងដ៏ល្បី កញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូត ផលិតផល ចូលរួមថត រូបអនុស្សាវរីយ៍ នៅថ្ងៃទី ១៦ ខែ មេសា ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៥:៣០ នាទីល្ងាច ក៍ដូចជាការ ប្រគំតន្ត្រីដ៍ ធំបីថ្ងៃជាប់ៗគ្នា នៅប្រាសាទ បាយ័ន ។

កុំភ្លេចមកទស្សនាស្តង់ហួវៃ និងថតរូបជាមួយនឹង មាស សុខសោភា នៅទីលានជល់ដំរី ក្បែរ ប្រាសាទបាយ័ន ខេត្តសៀមរាប ទាំងអស់គ្នា...

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា