ទឹកដៃល្អ ទីងមោងទាំងនេះ ធ្វើតាមតារាល្បីៗ ដូចខ្លាំង

//s9.kh1.co/ae/aecfc058305f68a2b695bfca85a20530d9db7d3f.png
តារា & កម្សាន្ដ

 ០១-សីហា-២០២៣ ៩ព្រឹក · ៩ ខែមុន

ទីងមោងជាច្រើន ត្រូវបានគេធ្វើតាមតារាល្បីៗផ្សេងទៀត ក៏ជាទីងមោងខ្លះ ធ្វើជារូបយក្សក្នុងល្ខោន ដែលមើលទៅស្នាដៃរបស់អ្នកធ្វើល្អមែនទែន។

កម្សាន្ត៖ មិត្តៗអ្នកអានដែលនិយមលេងបណ្ដាញសង្គម TikTokច្បាស់ជាបានឃើញរួចមកហើយថា មានបងប្អូននៅតាមបណ្ដាខេត្តបានធ្វើ ទីងមោង មុខមាត់ដូច តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីងមោង វណ្ណដា
ទីងមោង វណ្ណដា

មិនតែប៉ុណ្ណោះ ទីងមោងជាច្រើន ត្រូវបានគេធ្វើតាមតារាល្បីៗផ្សេងទៀត ក៏ជាទីងមោងខ្លះ ធ្វើជារូបយក្សក្នុងល្ខោន ដែលមើលទៅស្នាដៃរបស់អ្នកធ្វើល្អមែនទែន។ ជាពិសេស អ្នកលេងបណ្ដាញសង្គម បានយករូប ទីងមោង ទាំងនោះ ទៅប្រៀបនឹងតារាល្បីៗប៉ុន្មានរូបទៀត ដែលគេជឿថា ធ្វើតាមតារាទាំងនេះ។

ទីងមោង វណ្ណដា
ទីងមោង វណ្ណដា

នៅក្នុងនោះមាន វណ្ណដា ដូចដែលយើងដឹងស្រាប់ហើយ មកមើលទីងមោង លោក G-Devith ម្ដងថា ដូចគ្នាដែរឬទេ។ ចំណែកឯ តារាប្រុសមួយរូបទៀតនោះគឺតារាសម្ដែងរូបសង្ហារ ប្រុសខួច និង តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា។

ទីងមោង G-Devith
ទីងមោង G-Devith

លើសពីនោះ ក៏មានតារាកូរ៉េ២រូបទៀត ដែលជាសមាជិកក្រុម BTS ដែលយុវតីស្រឡាញ់ពេញចិត្តនោះគឺ V និង Jungkook ដែលគេយកមកធ្វើទីងមោង ដូចទាំងពណ៌សក់ និង ម៉ូតសក់ ដែលមានពាក់កម្រងផ្កាពីលើទៀតផង៕

ទីងមោង វណ្ណដា
ទីងមោង វណ្ណដា
 ទីងមោង មាស សុខសោភា
 ទីងមោង មាស សុខសោភា
ទីងមោង ប្រុសខួច
ទីងមោង ប្រុសខួច
ទីងមោង V សមាជិកក្រុម BTS
ទីងមោង V សមាជិកក្រុម BTS
មាស សុខសោភាងួន ចាន់ដេវីតវណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T