ក្រុមហ៊ុន Huawei បានធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ លេចចេញជារូបរាងសម្រាប់ អតិថិជន របស់ខ្លួន ដោយបង្កើត ឱ្យមានកម្មវិធី ជប់លៀង សប្បាយៗមួយ ហៅថា «ជួបតារា ចម្រៀងក្នុង ដួងចិត្តអ្នក» ដើម្បីផ្តល់ ឱកាស ឱ្យប្រិយមិត្ត អ្នកគាំទ្រទាំងឡាយ បានជួបសំណេះ សំណា លជាមួយ ឯកអគ្គរាជទូត ផលិតផល Huawei កញ្ញា មាស សុខសោភា កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៥។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តធ្វើនៅផ្សារទំនើបអ៊ីអន ដោយមានការចូលរួមដោយក្រុម អ្នកគាំទ្រ ជាងហាសិបនាក់ និងអតិថិជន ពិសេសមួយ ក្រុមរបស់ Huawei ដែលបាន អបអរសាទរ និងស្រែក ហ៊ោកញ្ជ្រៀវ ចំពោះការសម្តែង និងច្រៀងនូវ បទចម្រៀងចំនួនបីបទ របស់កញ្ញា មាស សុខសោភា រួមទាំងការ ចែកអាវយឺត ដែលមានការចុះ ហត្ថលេខាពី កញ្ញាផ្ទាល់ និងក្រុមហ៊ុន Huawei ផងដែរ។

 

ក្រុមអ្នកគាំទ្រទាំងជាងហាសិបនាក់ អតិថិជនពិសេសរបស់ Huawei និងអ្នកសារព័ត៌មាន នានា អាចឆ្លៀត យក ឱកាសនេះ ថតរូប ស៊ែលហ្វី ជាមួយកញ្ញា មាស សុខសោភា បាន ខណៈដែល នាងកំពុង សំណេះសំណាល ជាមួយពួកគេ។ កញ្ញា មាស សុខសោភា បានលើក ឡើងថា៖ «នាងខ្ញុំពិតជា រំភើបខ្លាំងណាស់ ដែលអាចចំណាយ ពេលវេលា នារសៀល នេះជាមួយ អ្នកគាំទ្ររបស់ខ្ញុំ។ វាជាអារម្មណ៍ ដ៏អស្ចារ្យមួយ ដែលបាន ទទួលការ គាំទ្រដ៏សែន កក់ក្តៅពីពួក គេផ្ទាល់ ហើយនាងខ្ញុំពិតជា រំភើបខ្លាំងណាស់ ដែលអាច អរគុណដល់ ពួកគេ សម្រាប់ក្ដី ស្រឡាញ់ដែល ពួកគេមាន ចំពោះខ្ញុំ។ ខ្ញុំអាចផ្តិត យកទិដ្ឋភាព ដ៏អស្ចារ្យទាំងនេះ ជាមួយនឹងពួកគេតាមរយៈ ស្មាតហ្វូន Huawei របស់ខ្ញុំ ហើយខ្ញុំពិត ជាមិនអាចរង់ ចាំក្នុងការចែក រំលែករូបថត និងវីដេអូទាំង នេះតាម អនឡាញន៍ទេ»។



Huawei Honor 6 Plus ត្រូវបានបំពាក់ដោយកាមេរ៉ាពីរក្នុងទូរស័ព្ទ តែមួយ។ ក្នុងនោះ Honor 6 Plus ត្រូវបាន គេប្រសិទ្ធនាម ឱ្យថា King Of Night-Shot ដែលអាច ថតបាន ច្បាស់ទោះបី កម្រិតពន្លឺទាប ដោយភ្ជាប់ នឹងមុខងារ ដ៏ឆ្លាតវៃ អាចជួយកាត់ ភាពព្រាលៗ បន្ថែមពណ៌ រួមនិងពន្លឺ ធ្វើឱ្យអ្នកនឹង ប្លែកភ្នែកថា ដូចកំពុង ប្រើជាមួយ នឹងកាមេរ៉ា អាជីពដែរ។ Honor 6 Plus មានប្រព័ន្ធ ចាប់រូបភាព ភ្លឺច្បាស់ និងពិតជាអស្ចារ្យ សម្រាប់ការថត រូបស៊ែលហ្វី បំពាក់មុខងារ (All focus) ថតរូប ស្អាត (Best Photos) បច្ចេកវិទ្យា ថតរូបច្បាស់ ពេលយប់  (Super low light) ទោះបីជា ខ្សោយពន្លឺ ឬកុងពន្លឺ នៅតែថតរូប បានច្បាស់ដូចថ្ងៃ ឬឃើញ នឹងភ្នែក។ សម្បក ខាងក្រៅ ត្រូវបានស្រោប លម្អដោយ បន្ទះកញ្ចក់ភ្លឺ រលោងមាន ៦ស្រទាប់ ដែលធន់នឹង ការធ្លាក់ធម្មតា ឬឆ្កូត តាមរយៈ ការទម្លាក់ ឬបាញ់គ្រាប់ កាំភ្លើងខ្យល់។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមាន ប្រសាសន៍ថា៖ «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទ ស៊ីមពីរ គឺជា កំពូល ស្មាតហ្វូន ដ៏អស្ចារ្យ ដែលនឹង ចូលវាយលុក ទីផ្សារស្មាតហ្វូន ក្នុង ប្រទេសកម្ពុជា។ ក្នុងនាមជា ក្រុមហ៊ុនឈាន មុខគេរបស់ ពិភពលោក ផ្នែកបច្ចេក វិទ្យាព័ត៌មាន និងទូរគមនាគមន៍ និង ជាក្រុមហ៊ុន ទូរស័ព្ទស្មាតហ្វូន លំដាប់លេខ៣ ក្នុងប្រទេសកម្ពុជា និងលេខ២ របស់ពិភពលោក យើងពិតជាមាន មោទនភាពខ្លាំង ណាស់ ក្នុងការណែនាំ ដល់អ្នក ប្រើប្រាស់ នៅកម្ពុជា នូវស្វាតហ្វូន ដែលមាន លក្ខណៈពិសេស និងគុណភាព កម្រិតអន្តរជាតិ ដូចជា Huawei P8, Huawei X2, Huawei Mate 8, Huawei Honor 4x, Huawei G Play mini, Huawei M2, និង Huawei T1 ។ នៅប៉ុន្មាន ខែខាងមុខនេះ អតិថិជន កម្ពុជា នឹងមានជម្រើស ជាច្រើនលើម៉ូដែល និងតម្លៃដ៏គួរ ឱ្យទាក់ទាញ ជាមួយនឹងការ រចនាម៉ូដ ដែលច្នៃប្រឌិត ឡើងនៅក្នុង ប្រទេសលោក ខាងលិច ហើយផលិតឡើង ដោយមជ្ឈមណ្ឌល ស្រាវជ្រាវ និងការអភិវឌ្ឍ ដ៏ធំជាង គេនៅទូទាំង ពិភពលោក។»

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេសៗ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា ប្រើប្រាស់ អ៊ីនធើណេត កម្រិត 4G ស្មើនឹង ៤៨.០០០ មេកាបៃដោយឥតគិត ថ្លៃពេញមួយឆ្នាំ (1 ខែ ចំនួន 4G ដោយមិន គិតថ្លៃ ក្នុងរយៈ ពេល ពេល 1 ឆ្នាំ) ទូរស័ព្ទចេញ ដោយឥតគិតថ្លៃ ប្រើស៊ីមនៅ ក្នុងប្រព័ន្ធ ដូចគ្នាពេញមួយឆ្នាំ ដោយឥតគិតថ្លៃ (1 ខែ ចំនួន 10 USD ដោយមិន គិតថ្លៃ ក្នុងរយៈ ពេលពេល 1 ឆ្នាំ) ទទួលបាន ស៊ីមកាតដោយ ឥតគិតថ្លៃ ជាមួយនឹង លេខពិសេស និង៥ដុល្លារ សម្រាប់ប្រើប្រាស់ ក្រៅប្រព័ន្ធ សម្រាប់ រាល់ការទិញ ស្មាតហ្វូន Huawei G7 ស៊ីមមួយ, G7 ស៊ីមពីរ, Honor 6, Honor 6 Plus, X2, Honor 4X, M2 និង Mate 7 ដោយគិតចាប់ ពីថ្ងៃនេះរហូត ដល់អស់ពីស្តុក។ 

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានបញ្ចប់ទៅ ដោយមានការផ្តល់រង្វាន់ជូនចំពោះ អ្នកឈ្នះទាំងបី នៃការប្រកួត ថតរូប ស៊ែលហ្វី តាម ហ្វេសប៊ុករបស់ ក្រុមហ៊ុន Huawei ហើយតំណាង ប្រព័ន្ធផ្សព្វ ផ្សាយទាំងឡាយ ដែលបាន ផ្តោតការ ចាប់អារម្មណ៍ សរសេរចុះ ផ្សាយពីការ រីកចម្រើន និងព័ត៌មាន អំពីក្រុមហ៊ុន Huawei ក៏មានឱកាស ឈ្នះរង្វាន់ធំៗ ដូចជា Huawei G7, Huawei G620 និង Huawei 520 រួមទាំង រង្វាន់លួងចិត្តជា បាសប្លូធូស ជាច្រើនទៀត។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏ បានប្រគល់ ទូរស័ព្ទស៊េរីថ្មី Huawei Honor 6 plus 1 គ្រឿងដល់ កំពូលតារា ចំរៀង មាស សុខសោភា និង លោក Nick ជានាយក ក្រុមហ៊ុន Kampuchea Republic ដែលជាក្រុមហ៊ុន ជំនាញថតរូប ក្នុងកម្មវិធីពេលល្ងាច ឬពេលយប់។ លោក Nick បាន បង្ហាញ ពីក្តីរំភើបថា៖ «ខ្ញុំមិនដែលនឹកស្មានថា មានស្មាត ហ្វូនណា ដែលបំពាក់កាមេរ៉ា ដូចកាមេរ៉ាអាជីព ដែលខ្ញុំធ្លាប់ ប្រើកន្លងមក នោះទេ»៕  

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា