បន្ទាប់ពីបែកធ្លាយពីអត្ថប្រយោជន៍ និងចំណុចទាក់ទាញដ៏ខ្លាំងក្លារបស់ HUAWEI G7 តាំងពី រូបរាង ថ្ម កាមេរ៉ា និងល្បឿន អ៊ីនធើណេត ដ៏លឿនអស់ស្ទះ ហើយបើនិយាយពី រូបរាងគឺ ទាក់ទាញ ស្តើង ស្រាល មាំ ជាមួយនឹង តួទាំងមូលស្រោប ដោយលោហធាតុ ដែលមាំ ធុន អ៊ែមអស់ទាស់ ផ្អើលពេញ Facebook និងគ្រប់បណ្តាញ សង្គម វ៉ិបសាយល្បីៗ បានចុះផ្សាយ ផ្ទួនៗគ្នាប៉ុន្មាន ថ្ងៃនេះ អំពី HUAWEI  G7 ដែលអ៊ែមលើស ពីតម្លៃត្រឹម តែ ២៩៥ ឬ២៩៩ ដុល្លារ លក់អស់ ពីស្តុកក្នុងរយៈពេល ខ្លីបំផុត ដែលធ្វើឱ្យ អ្នកប្រើ ជាយុវវ័យ បុគ្គលិក ក្រុមហ៊ុន អន្ទះអន្ទែង រង់ចាំស្តុកថ្មី ដែលនឹង មកដល់ ចុងសប្តាហ៍នេះ នោះ ក្រុមហ៊ុន HUAWEI ក៏បានចេញប្រូម៉ូស្សិន ដ៏ញាក់សាច់ មួយទៀតនា ទិវាក្តីស្រឡាញ់ រហូតដល់ ពិធីបុណ្យចូលឆ្នាំចិន និងទិវានារី អន្តរជាតិ៨មីនា ដ៏សម្បូរបែប ដើម្បីអបអរ នូវអ្វីដែលល្អ នាំសំណាង និងចែករំលែកក្តី រីករាយជាមួយនឹង ប្រជាជនកម្ពុជា។


ការផ្តល់ជូនដ៏រំភើប និងអស្ចារ្យនេះ រួមមាន ការថែមជូនកាដូពិសេសភ្លាមៗ ដូចជា ឧបករណ៍បំពង សំឡេង ឥតខ្សែ HUAWEI ស្រោមទូរស័ព្ទ កែវទឹកលោហៈ Memory SD Card ជាពិសេស សំបុត្រកុន ប្រភេទ 3D ជាមួយដៃគូ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប AEON ។ ចំពោះ អតិថិជន ដែលទិញទូរស័ព្ទ HUAWEI ណាមួយដូច ខាងក្រោម នឹងទទួលបាន កាដូជាទីគាប់ ចិត្តភ្លាមៗ ដោយមិនបាច់ រង់ចាំយូរ៖

  • HUAWEI  Mate 7 ទទួលបានឧបករណ៍បំពងសំឡេង ស្រោមទូរស័ព្ទ និងសន្ទះជ័រពីក្រោយ
  • HUAWEI  G 7 ទទួលបានស្រោមទូរស័ព្ទ និងសំបុត្រកុន 3D
  • HUAWEI  P 7 ទទួលបានឧបករណ៍បំពងសំឡេង ស្រោមទូរស័ព្ទ និងសន្ទះជ័រពីក្រោយ
  • HUAWEI  G 7 ទទួលបានស្រោមទូរស័ព្ទ និងសំបុត្រកុន 3D
  • HUAWEI  P 7 ទទួលបានឧបករណ៍បំពងសំឡេង ស្រោមទូរស័ព្ទ និងសំបុត្រកុន 3D
  •  HUAWEI  Honor 6 ទទួលបានស្រោមទូរស័ព្ទ Memory SD Card និងសំបុត្រកុន 3D
  • HUAWEI Holly ទទួលបានស្រោមទូរស័ព្ទ និងសំបុត្រកុន 3D
  • HUAWEI  G620 ទទួលបានស្រោមទូរស័ព្ទ Memory SD Card និងសំបុត្រកុន 3D
  • HUAWEI  Y625 ទទួលបានស្រោមទូរស័ព្ទ និង Memory SD Card
  • HUAWEI  Y520 ទទួលបានសំបុត្រកុន 3D និង Memory SD Card
  • HUAWEI  M1 ទទួលបានស្រោមទូរស័ព្ទ និង Memory SD Card
  • HUAWEI  T1ទទួលបានស្រោមទូរស័ព្ទ
  • HUAWEI  Youth 2 ទទួលបានស្រោមទូរស័ព្ទ និងកែវទឹកលោហៈ


លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមាន ប្រសាសន៍ថា៖ «ហួវៃ នឹងផ្តល់ ជូនអតិថិជន នូវកិច្ច តបស្នង ដែលមាន កាដូយ៉ាងច្រើនសន្ធឹក សន្ទាប់ នាឱកាស ទិវាបុណ្យ នៃក្តីស្រឡាញ់ ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងបន្តរហូត ដល់ទិវា សិទ្ធិនារី អន្តរជាតិជាមួយ នឹងការ ជូនកាដូភ្លាមៗ ពោលគឺ ទិញ១ថែម៤ ដោយបន្ថែម សំបុត្រកុន 3D នៅ រោងកុន Major Cineplex  ផ្សារទំនើប AEON ដើម្បីជួយ ពង្រឹងភាព រឹងមាំរបស់ស្លាក សញ្ញា Huawei ឡើងដល់ កម្រិតមួយទៀត ស្ថិតនៅក្នុង ដួងចិត្តរបស់ អ្នកប្រើប្រាស់ ភាគច្រើន និងផ្តល់ឱកាស ឱ្យប្រជាជនកម្ពុជា ប្រើប្រាស់ ស្មាតហ្វូនបាន គ្រប់ៗគ្នា តាមរយៈការ ចែកចាយដ៏ ទូលំទូលាយ នៅក្នុងទីផ្សារ ទូទាំងប្រទេស ក្នុងឆ្នាំ ២០១៥ ប្រមាណ ៧០០ហាង និង ២០១៦ ប្រមាណ ១០០០ ហាង ក្នុងចំណោម ហាងលក់ទូរស័ព្ទស្មាតហ្វូន ទាំងអស់ប្រមាណ ១៣០០ហាង។» 

បើក្រឡេកមើលពីទស្សនៈវិស័យ ជាលក្ខណៈសកលវិញនោះ ក្នុងឆ្នាំ២០១៤កន្លងទៅនេះ HUAWEI គឺជា ក្រុមហ៊ុន ដែល ពិភពលោក ទទួលស្គាល់ និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំ មួយក្នុង ចំណោមម៉ាក សញ្ញាធំៗ ទាំង១០០ម៉ាក បើយោងតាម ទីភ្នាក់ងារ ក្រុមហ៊ុន interbrand ។ បើនិយាយ ពីសន្ទុះនៃ ការលក់ស្មាត ហ្វូនវិញ គឺលក់បាន២គ្រឿង តែមួយ ប៉ព្រិចភ្នែក ហើយក្នុង មនុស្ស ៣នាក់ មាន២នាក់ បានស្គាល់ហួវៃ និងទទួលបាន នូវតួលេខលក់ កើនយ៉ាងខ្ពស់ រហូតដល់ ១២,២ ពាន់ លានដុល្លារ កើន៣០% បើធៀបនឹងឆ្នាំ ២០១៣ ពោលគឺ មានអតិថិជន រហូតដល់១៣៨ លាននាក់ ស្មើនឹង ៧,៨% នៃចំនួនប្រជាជន ទាំងអស់លើ ពិភពលោក។ 

បើនៅប្រទេសកម្ពុជាវិញនោះ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ស្មាតហ្វូន HUAWEI ទទួលបានការ យល់ព្រមពី តារាចម្រៀង ដូចជា មាស សុខសោភា ធ្វើជាតារាផ្សព្វផ្សាយពាណិជ្ជកម្ម ផ្តាច់មុខរបស់  HUAWEI ដែលជាផ្នែក មួយបានជួយ ពង្រឹងប្រជាប្រិយ ភាពបន្ថែមទៀត ជាពិសេសទៅ ទៀត ពិធីការិនី កញ្ញា យុគ ចិន្តា អ្នកនាង ខៀវ សានសាណា និង ពិធីករ តាប៊ុយ កញ្ញា ទឹម រដ្ឋា លោកអេឡិច ចាន់ត្រា លោក រ៉ូលីន លោក សុវណ្ណរិទ្ធី ហៅលោក តាវ៉ិចទ័រ បានចូលរួមក្នុង កម្មវិធីនានារបស់ HUAWEI និង ជ្រើសរើសយក HUAWEI មកប្រើប្រាស់ និងពេញចិត្ត ម៉ាអ៊ែមលើស ពីការរំពឹងទុកមក ដល់សព្វថ្ងៃ នេះ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា