រាជធានីភ្នំពេញ ៖ ពិធីការិនីសុខ សោម៉ាវត្តី បន្ទាប់ពីមានកូនស្រីមួយមកបានសម្រេចចិត្ត ចូលប្រឡូក អាជីព សិល្បៈដូចមុន ព្រោះតែមិនអាច ចោលទីលាន ដែលជីវិតធ្លាប់ចាំងចែងបាន។ កន្លងមក លេចឮថា ក្រោយពេលសុម៉ាវត្តី ចូលពិភព សិល្បៈវិញ ត្រូវស្វាមី ហាមថតឈុតមាន លក្ខណៈស្និទ្ធស្នាល ជាមួយ តួប្រុស ។

អ្នកនាងសុខ សោម៉ាវត្តី ដែលមានកូនមួយហើយនៅតែស្រស់ស្អាតដូចកាលនៅវ័យក្រមុំ បានបញ្ជាក់ កាលពីពេល ថ្មីៗនេះថា កន្លងមកលេចឮថា រវាងនាងនិងស្វាមីមានបញ្ហានឹងគ្នា ដែលដើម ហេតុព្រោះ តែនាង វិលចូលប្រឡូក សិល្បៈក្រោយពេល បានកូនមួយមក ។ ការណ៍ពិត មិនមានហេតុ ផលបែបនេះ កើតឡើងទេ ក្នុងស្ថានភាពរស់នៅ ជាមួយគ្នា រវាងស្វាមី និងភរិយា អ្នកណាក៏មានបញ្ហា ដែរមិនចេះ តែសុខរហូតទេ គ្រាន់តែពេល មានរឿងអ្វីក៏ ដោយស្ថិតនៅ លើការ យោគយល់គ្នា ដោយអំណត់ចិត្ត មិនចង់ឈ្នះ ចាញ់នោះទេ ។ ធ្វើបែបនោះ ពិតជា អាចរក្សា ស្នេហាបាន យូរអង្វែងត ទៅទៀត ។ ជាក់ស្តែង វត្តី មមាញឹក ជាមួយកិច្ចការសិល្បៈ ប៉ុន្តែមិនភ្លេច តួនាទីថែ ទាំស្វាមី និងកូន ហើយដឹង រាល់កិច្ចការ ណាមានចំពោះ មុខរវាង នាងនិងស្វាមី ពោលគឺចេះជួយគ្នា ។

វត្តីនិយាយថា «យើងជិះទូកជាមួយគ្នាត្រូវជួយចែវ បើយើងខំប្រឹងតស៊ូ នោះស្វាមីក៏រឹតតែ ស្រឡាញ់ ហើយមាន កម្លាំងចិត្តខំបំពេញការងារតទៅទៀត ។ នាងខ្ញុំមានអារម្មណ៍ខ្លាច ចិត្តគាត់ ខ្លះដែរឲ្យតែ ទទួលការងារ ថតរឿងភាគ រឿងដុំ តែង តែសួរទៅគា ត់ជានិច្ចថា ក្នុងរឿងថ្មីមាន ឈុតនេះឈុត នោះ តើអាចថតបានដែរ ឬទេបើគាត់ថា អត់អីទេ អាចថត បាន ។ ជាធម្មតា ស្រឡាញ់អ្នក សិល្បៈគាត់ក៏ដឹងថា អ្នកសិល្បៈ ត្រូវធ្វើអ្វីខ្លះ និងដឹងថា ការងារសិល្បៈ មានអ្វីខ្លះហើយ គាត់ស្រឡាញ់ រូបនាងខ្ញុំមិនមែន ជាអ្នកធម្មតា ឯណា» ។ 

ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នក្នុងកម្មវិធី «តន្ត្រីយុវវ័យ» សុខ សោមាវត្តី កាលពីពេល ថ្មីៗនេះ បញ្ជាក់ថា ដ្បិតតែស្វាមីឲ្យទទួលអាជីពសិល្បៈតម្រូវចិត្តនាងមែន ប៉ុន្តែរាល់ ឈុតឆាកណា មានលក្ខណៈ ស្នេហាជ្រុល ឬបញ្ចេញភាព សិចស៊ីពេក គឺពិតជានាង មិនហ៊ានថតឡើយ ។ ធម្មតាក្នុងនាម ជាមនុស្សស្រី ម្នាក់ដែល មានគ្រួសារហើយ ធ្វើអ្វីក៏ដោយ ត្រូវថែរក្សា កិត្តិយសស្វាមី ដែលជា អ្នករាជការ ។ ចំពោះវត្តី នៅតែបន្ត ការងារសិល្បៈ ព្រោះកាល ពីមុនស្រឡាញ់ អាជីពពិធីការិនី ជាងគេ ហើយតែង តែចង់បាន តួនាទីនេះ ។ ពេលប្រឡូក តួនាទីជាពិធីការិនី ធ្វើឲ្យមាន ឱកាសសម្តែង ហើយចេះ តែ តស៊ូ រហូត បានឈរ ជើងមក ទល់ពេលនេះ ។ វត្តី នៅបន្តថត ភាពយន្តដដែល ហើយបើអាជីព សិល្បៈស្រក ស្រុតនៅពេល អនាគតនាងទៅ ជួយការងារមុខ ជំនួញផ្នែកសណ្ឋាគារ ជាមួយស្វាមីនៅ ខេត្តក្រចេះ ។ វត្តី ចង់មើលការងារ នោះឲ្យហ្មត់ចត់ ព្រោះនោះ ជាមុខរបរសំខាន់មួយ។

សុខ សោម៉ាវត្តី ជាអ្នកភ្នំពេញ កើតក្នុងឆ្នាំ១៩៨៨ មានបងប្អូនចំនួន៣នាក់ ស្រីទាំង ៣នាក់ក្នុង នោះនាង ជាកូនច្បង ។ ចំពោះអាជីពសិល្បៈវត្តី ប្រឡូកដំបូងក្នុងឆ្នាំ២០០៦ តាមរយៈ កម្មវិធីប្រកួត ហ្វ្រេស៊ីហ្គើល ជាប់ចំណាត់ថា្នក់ លេខ២ ។ ក្រោយពីទទួល បានចំណាត់ ថ្នាក់លេខ ២នោះមក វត្តីបានធ្វើ ជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័នក្នុង កម្មវិធី «ទេសចរណ៍ ២៤ខេត្ត-ក្រុង»។ បន្តមកវត្តី ធ្វើពិធីការិនីក្នុង កម្មវិធីផ្សាយ បន្តផ្ទាល់ដូចជា កម្មវិធី«តន្ត្រីយុវវ័យ» ជាដើម នៅទូរទស្សន៍បាយ័ន ។ 

សុខ សោម៉ាវត្តី ជាអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ និងធ្លាប់សិក្សានៅសាកលវិទ្យាល័យន័រតុន តែបាន ព្យួរ ការសិក្សាក្នុង ជំនាញទេសចរណ៍ ។ វត្តីចូលរោងការនៅឆ្នាំ២០១១ ជាមួយលោកទូច ដាណារ៉ុង ជាកូនប្រុស របស់លោកទូច ណារ៉ុថ ។ 

អ្នកនាងសុខ សោម៉ាវត្តី ធ្លាប់សម្តែងជាតួឯកក្នុងរឿងភាគ២រឿង និងរឿងដុំបែបកំប្លែងមួយ ចំនួនទៀត ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី