ភ្នំពេញ៖ បុណ្យសមុទ្រ ជាពិធីបុណ្យដែល ទើបតែកើតឡើង ប្រមាណជា បីឆ្នាំនេះ បានបញ្ចប់កាល ពីម្សិលមិញ ក្រោមបរិយាកាស រីករាយបំផុត ដោយសារតែការ រៀបចំបានល្អ ជាងឆ្នាំមុន ព្រោះបទពិសោធន៍ ក្នុងការរៀបចំ របស់ក្រសួងហាក់ ចាស់ទុំជាងមុន ពិសេសវត្តមាន តារាចម្រៀងល្បីៗ ដូចជា លោក ព្រាប សុវត្ថិ ,កញ្ញា សុន ស្រីពេជ្រ និងក្រុមដើរម៉ូដ ល្បីៗជាច្រើនទៀត ។

រំឭកពីកញ្ញា សុន ស្រីពេជ្រ ដែលជាតារាចម្រៀង មួយធ្លាប់ជួបរឿង ស៊យធំកាលពី ឆ្នាំ២០១៣ ខណៈនាងត្រូវខូច ឡានតាមផ្លូវ បានប្រាក់ចំណូល មិនគ្រប់គ្រាន់ និងប៊ិះដួលសន្លប់ ក្រោយឆាក ព្រោះតែទទួលទាន មិនគ្រប់គ្រាន់ មិនបានសម្រាក ឲ្យបានស្រួលបួល ។ ផ្ទុយពីឆ្នាំមុន បុណ្យសមុទ្រក្នុងឆ្នាំនេះ នាងហាក់សប្បាយរីករាយ ដោយនាងបានបង្ហាញ សកម្មភាពជាច្រើន ជាមួយតារាចម្រៀង ដែលចូលរួម ក្នុងកម្មវិធី នឹងសរសើរទេសភាព ដ៏ស្រស់បំព្រង នាខេត្តកោះកុង ។

ប្រភពកៀកកិត សុន ស្រីពេជ្រ បាននិយាយថា ក្នុងឆ្នាំនេះអ្វីៗ ល្អប្រសើរ និងមានភាព សប្បាយរីករាយ ជាងឆ្នាំមុន មិនថា ការស្នាក់នៅ ម្ហូបអាហារមាន ការយកចិត្ត ទុកដាក់ច្រើនជាងមុន ពិសេសមិនមាន បញ្ហាអ្វីលំបាក ដល់ សុន ស្រីពេជ្រ ទេ ។ តារាចម្រៀងស្រី សំឡេង ស្រួយស្រែះរូបនេះ បាននិយាយប្រាប់ LookingTODAY ថា "មិនមានបញ្ហាអ្វីទេ អ្វីៗល្អទាំងអស់ នៅពេលនេះ ខ្ញុំបានមកផ្ទះដោយ សុវត្ថិភាពហើយ អរគុណការគាំទ្រ របស់បងប្អូន ខេត្តកោះកុង និងការយកចិត្តទុកដាក់ របស់អ្នក រៀបចំកម្មវិធី ហើយដំណើការនៃ កម្មវិធីនេះ ខ្ញុំគិតថា រៀបចំបានល្អ ខ្លាំងណាស់...!" ។

ថ្វីត្បិតតែ សុន ស្រីពេជ្រ បានត្រឡប់មក ផ្ទះវិញពិតមែន តែពុំបានសម្រាក គ្រប់គ្រាន់ទេ ពោលនាងត្រូវចេញ ច្រៀងតាមមង្គលការ បន្ថែម ដើម្បីរកប្រាក់ ផ្គត់ផ្គង់គ្រួសារ ព្រោះនាងជាអ្នក រែកអំរែកនេះ ទោះហត់នឿយ ក៏ត្រូវស៊ូទ្រាំ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ