ភ្នំពេញ៖ មួយរយៈនេះ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា សារព័ត៌មាន ក្នុងស្រុក មួយចំនួន បានធ្វើការ បង្ហោះផ្សាយ យ៉ាងក្តៅគគុក ទាំងរូបភាព និង អត្ថបទព័ត៌មាន ទាក់ទិន នឹងការលេចធ្លាយ រូបភាពស៊ិចស៊ី បង្ហាញសាច់ ដែលគេ ហៅថាជា ការបែកធ្លាយ រូបស្រាត របស់តារាស្រី វ័យក្មេង កញ្ញា វ៉ាន់ ម៉ូនិច និង កំពុងត្រូវបាន មហាជន បង្ហាញចំណាប់អារម្មណ៍ ផ្សេងៗពីគ្នា ដោយក្នុងនោះ មានទាំងការ រិះគន់ យ៉ាងហូរហែរ ផងដែរ។

តារាសម្តែង វ៉ាន់ ម៉ូនិច ធ្លាប់បានបកស្រាយ រួចមកហើយ អំពីរូបភាព ដែលបាន បែកធ្លាយទាំងនោះថា នាងមិនមែនជា អ្នកបង្ហោះនោះទេ តែជា អតីតសង្សារ របស់នាង។ កញ្ញា ក៏បានបញ្ជាក់ យ៉ាងច្បាស់ដែរថា កញ្ញា មិនមានបំណង បង្ហាញអត្តសញ្ញាណ ឬ រូបថត របស់អតីត សង្សារនោះឡើយ គឺគ្រាន់តែចង់ ឲ្យរឿងនេះ ចប់ និង មិនចង់មានបញ្ហា អ្វីវែងឆ្ងាយ តទៅទៀត ខណៈសារព័ត៌មាន មួយចំនួន មានការភ័ន្តច្រឡំ និង យករូបភាព ដែលកញ្ញា វ៉ាន់ ម៉ូនិច ថតជាមួយ បងប្រុសបង្កើត មកចុះផ្សាយ ជាហេតុ នាំឲ្យមាន ការយល់ច្រឡំ ចំពោះមហាជន ថាបុរស ក្នុងរូបភាពនោះ ជាអតីតសង្សារ របស់នាង ដែលតាមពិតទៅ ជារឿងផ្ទុយស្រឡះ។ «តាមពិត មនុស្សប្រុស ក្នុងរូបភាព ដែលចុះផ្សាយហ្នឹង មិនមែនជាគាត់ទេ តែជារូបបងប្រុសខ្ញុំប៉ុណ្ណោះ» នេះបើតាមការបញ្ជាក់ ពី កញ្ញា វ៉ាន់ ម៉ូនិច ប្រាប់ដល់ Khmerload យ៉ាងដូច្នេះ។

ជួបជាមួយនឹង បងប្រុសរបស់កញ្ញាវ៉ាន់ ម៉ូនិច ផ្ទាល់ កាលពី ព្រឹកមិញនេះ បានប្រាប់ដល់ សារព័ត៌មាន Khmerload ឲ្យដឹង យ៉ាងដូច្នេះថា៖ « រូបហ្នឹង ជារូបរបស់ខ្ញុំតែម្តង មិនមែនជា រូប អតីតសង្សារអ្វីទេ។ ខ្ញុំក៏ព្រួយបារម្ភដែរ ព្រោះអី គេយល់ច្រឡំមកលើខ្ញុំ … បើសិនអ្នកស្គាល់គ្នា គេឃើញ មិនអីទេ ព្រោះគេដឹង តែបើអ្នកមិនដឹងវិញ គេអាចនឹង ស្មានថាជាខ្ញុំ ហើយគេមើលមកខ្ញុំក្នុងន័យ មិនល្អ ថាខ្ញុំជាអ្នក បង្ហោះរូបស្រាត ទាំងនោះទៅវិញ។ ដូច្នេះ ខ្ញុំសូមធ្វើការ ស្រាយបំភ្លឺថា នោះមិនមែនជារូប អតីតសង្សារ របស់ប្អូនស្រីខ្ញុំទេ។ ហើយ ម្យ៉ាងទៀត ខ្ញុំសុំឲ្យតែ រឿងនឹងចប់ ប៉ុណ្ណោះ មិនចង់មានរឿង វែងឆ្ងាយអ្វីទៀតទេ»។

គួររំលឹកដែរថា កញ្ញា វ៉ាន់ ម៉ូនិច ធ្លាប់បានចេញមុខ អះអាង ប្រាប់ដល់សារព័ត៌មាន ក្នុងស្រុក មួយចំនួន រួចមកហើយថា រូបថតស៊ិចស៊ី ទាំងនោះ ពិតជា រូបរបស់កញ្ញាមែន តែរូបថត ទាំងនោះ កញ្ញាគ្រាន់តែ ថតលេង និង បានលុបចោល យូរណាស់មកហើយ។ «រូបដែលគេ យកចុះផ្សាយនោះ គឺរូបខ្ញុំពិតគ្មាន ការកែច្នៃ ឬកាត់តអ្វីឡើយ ហើយរូបនេះ វាមាន នៅក្នុងទូរស័ព្ទដៃខ្ញុំ។ ដំបូងខ្ញុំមានការភ្ញាក់ផ្អើល នៅពេល ដែលរូបនោះត្រូវបានទម្លាយ ជាសាធារណៈនៅលើ Facebook តែក្រោយមក ទើបខ្ញុំដឹងថា មូលហេតុ ដែលរូបនេះ ត្រូវយកមក ចែកចាយ ដោយសារតែសង្សារ ចាស់ខ្ញុំ គាត់យកទៅបង្ហោះ ព្រោះអំឡុងពេល ពួកខ្ញុំស្រលាញ់គ្នា គាត់យកទូរស័ព្ទដៃ ខ្ញុំប្រើ និងស្គាល់ Password Account Facebook ខ្ញុំទៀតផង ហើយរូបនេះក៏ត្រូវ បានលាតត្រដាងសាធារណៈ ក្រោយពីពួកខ្ញុំ បែកបាក់គ្នា នេះឯង» នេះបើតាមការឲ្យដឹង ពីសំណាក់កញ្ញា វ៉ាន់ ម៉ូនិច ធ្លាប់បាន បញ្ជាក់ប្រាប់ ដល់អ្នកសារព័ត៌មាន នាពេលកន្លងទៅនេះ។

ខាងក្រោម ជារូបថត ដែលកញ្ញា វ៉ាន់ ម៉ូនិច និង បងប្រុស ផ្តល់សិទ្ធិ មកឲ្យ Khmerload ៖


រូបភាព ដែលសារព័ត៌មាន យកទៅចុះផ្សាយ នាំឲ្យមានការ យល់ច្រឡំ (រូបថតផ្តល់ឲ្យ)


កញ្ញា វ៉ាន់ ម៉ូនិច ថតជាមួយ បងប្រុសបង្កើត (រូបថតផ្តល់ឲ្យ)


រូបភាព ដែលគេល្បីតៗគ្នា ថាបែកធ្លាយ រូបស្រាត នាពេលកន្លងទៅ (ហ្វេសប៊ុក)

ខាងក្រោម ជាសារលើហ្វេសប៊ុក របស់ កញ្ញា វ៉ាន់ ម៉ូនិច នាពេលកន្លងទៅ៖

ខាងក្រោមនេះវិញ ជាមតិមួយចំនួន របស់អ្នកលេង ហ្វេសប៊ុក៖




ប្រិយមិត្ត មានមតិយោបល់ យ៉ាងណាខ្លះ ទាក់ទងនឹង ព័ត៌មាននេះ?

អត្ថបទដោយ សី

ខ្មែរឡូត Exclusive

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]