ភ្នំពេញ៖ ថ្មីៗនេះ តារាស្រី កញ្ញា វ៉ាន់ ម៉ូនិច ត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានយករូបថត ដែលនាងថតអាក្រាតកាយក្នុងបន្ទប់ យកចុះផ្សាយជាសាធារណៈ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលបានឃើញតារាខ្មែរ ក៏មានរូបថតបែបនោះទម្លាយ។ ទន្ទឹមនឹងការបង្ហាញរូបនោះ ត្រូវបានអ្នកគាំទ្រ នាងមួយចំនួន និយាយថា ការទម្លាយរូបថតបែបនេះ គ្រាន់តែជារូបកាត់ត មិនមែនជាការពិតនោះទេ ប៉ុន្តែនៅទីបំផុត ដើម្បីឲ្យអស់ចម្ងល់ តារាស្រីរូបនេះ បានចេញមុខ ទទួលស្គាល់ថា រូបភាពដែលគេយកចុះផ្សាយនោះ គឺជារូបពិតរបស់នាង ។
តារាស្រីវ័យក្មេងស្រស់ធ្មេញជំពើស នាង វ៉ាន់ ម៉ូនិច បានប្រាប់គេហទំព័រ LookingTODAY យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយទទួលស្គាល់ថា រូបថតអាក្រាតកាយនោះ ជារបស់នាង ពិតមែន ដោយនាងបានថតដាក់ក្នុងទូរស័ព្ទដៃ ហើយរូបនោះគឺនាងថត នៅក្នុងបន្ទប់គេងយូរហើយ ប្រមាណ១ឆ្នាំ ។

តារាសម្តែង វ៉ាន់ ម៉ូនិច បាន និយាយដោយទទួលស្គាល់ថា "រូបដែលគេយកចុះផ្សាយនោះ គឺរូបខ្ញុំពិតគ្មាន ការកែច្នៃ ឬកាត់តអ្វីឡើយ ហើយរូបនេះ វាមាននៅក្នុងទូរស័ព្ទដៃខ្ញុំ ។ ដំបូងខ្ញុំមានការភ្ញាក់ផ្អើល នៅពេល ដែលរូបនោះត្រូវបានទម្លាយ ជាសាធារណៈនៅលើ Facebook តែក្រោយមក ទើបខ្ញុំដឹងថា មូលហេតុ ដែលរូបនេះ ត្រូវយកមកចែកចាយ ដោយសារតែសង្សារ ចាស់ខ្ញុំ គាត់យកទៅបង្ហោះ ព្រោះអំឡុងពេល ពួកខ្ញុំស្រលាញ់គ្នា គាត់យកទូរស័ព្ទដៃ ខ្ញុំប្រើ និងស្គាល់ Password Account Facebook ខ្ញុំទៀតផង ហើយរូបនេះក៏ត្រូវ បានលាតត្រដាងសាធារណៈ ក្រោយពីពួកខ្ញុំ បែកបាក់គ្នានេះឯង " ។

នៅពេលសួរថា តើ ម៉ូនិច មានត្រៀមចាត់វិធានការ តាមផ្លូវច្បាប់ ទៅលើអតីតសង្សារ ដែលជាកូនអ្នកមាននោះទេ? ម៉ូនិច បាននិយាយបញ្ជាក់ថា "ខ្ញុំគ្មានគម្រោងចាត់វិធានការ អ្វីឡើយ ព្រោះថាខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយ ម្យ៉ាងខ្លាចគេបន្តធ្វើបាបខ្ញុំ ព្រោះថាគេជាអ្នកមានទ្រព្យ ហើយអ្វីដែលពិសេសនោះ គឺខ្ញុំមិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការប្តឹង តទល់ជាមួយគេឡើយ " ។

តារាស្រី វ៉ាន់ ម៉ូនិច បានរំឭក រឿងស្នេហារបស់នាង ប្រាប់ឲ្យដឹងថា អតីតសង្សារនាង ជាថៅកែលក់រថយន្ត នៅម្តុំព្រែកលាភ ហើយក៏ជាកូនប្រុស របស់លោកឧកញ៉ាផងដែរ ពួកនាងស្រលាញ់គ្នា ប្រមាណ៣-៤ឆ្នាំហើយ មូលហេតុដែលធ្វើឲ្យពួកនាងប្រះឆា ដោយសារតែសង្សារ នាងមានការប្រច័ណ្ឌ និងរារាំងមិនឲ្យនាងចូលសិល្បៈ បិទសិទ្ធិ នាងគ្រប់យ៉ាងធ្វើឲ្យ នាងមានអារម្មណ៍តឹងទ្រូង និងមិនអាចរស់នៅ ជាមួយគ្នាបាន ទើបសម្រេចចិត្តដើរ បែកផ្លូវគ្នា ទាំងចម្រូងចម្រាសតែម្តង៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]