ភ្នំពេញ៖ បើទោះបីជាពេលថ្មីៗកន្លងទៅនេះ កញ្ញា វ៉ាន់ ម៉ូនិច បានចេញមុខទទួលស្គាល់ ចំពោះរូបភាព អាក្រាតកាយរបស់នាង និងថែមទាំង បង្ហើបឲ្យដឹង ពីអ្នកដែលយករូបនាង ទម្លាយនៅលើ Facebook ក៏ដោយ តែសម្រាប់ទស្សនិកជននៅតែមានចម្ងល់ឆ្ងល់ថា ប្រសិនបើនាង បានដឹងច្បាស់ហើយថា បុរសម្នាក់នោះជាអ្នកធ្វើ ចុះហេតុអីនាងមិនចាត់ការតាមផ្លូវច្បាប់ បែរជាសុខចិត្តនៅស្ងៀម ឲ្យគេ ជាន់ឈ្លីកិត្តិយស ធ្វើអ្វី? ពាក់ព័ន្ធនឹងចម្ងល់នេះ ត្រូវបានម្ចាស់សាម៉ី ខ្លួនចេញ មុខអះអាងថា នាងត្រូវបាន អតីតសង្សារ គម្រាមនាងជាច្រើនដង ហេតុដូច្នេះ ទើបនាងសុខ ចិត្ត ខាំមាត់ សង្កត់ចិត្តទ្រាំ។

ដើម្បីឆ្លើយតបទៅនឹង ចម្ងល់របស់ទស្សនិកជន LookingTODAY បានជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយតារាសម្តែងស្រីស្រស់វ័យក្មេង កញ្ញា វ៉ាន់ ម៉ូនិច ដោយនាងបានបកស្រាយ ដោយមិន លាក់លៀមថា នាងដឹងថា រូបភាពស្រាតរបស់នាង គឺសង្សារចាស់ជាអ្នកធ្វើ តែនាងមិនអាច ចាត់ការតាម ផ្លូវច្បាប់បាន ព្រោះថា បុរសជាសង្សារនោះ ជាកូនអ្នកមានទ្រព្យ ហើយម្យ៉ាងទៀត នាងគ្មាន ភស្តុតាង ក្នុងការចោទ ប្រកាន់គេនោះទេ បានត្រឹមតែដឹង ច្បាស់ក្នុង ចិត្តប៉ុណ្ណោះ ។

តារាស្រីរូបស្រស់ធ្មេញជំពើស បានប្រាប់ឲ្យដឹងបន្តទៀតថា «ពួកខ្ញុំបានបែកគ្នាជាងមួយឆ្នាំហើយ បន្ទាប់ពីខ្ញុំទាំងពីរនាក់បែកគ្នា អតីតគូស្នេហ៍ខ្ញុំគាត់បានគម្រាមខ្ញុំ ៣ដង ដោយលើកទី១គាត់ (អតីត សង្សារ) បានយករូប ស្រាតនេះផ្ញើ ទៅឲ្យម្តាយរបស់ខ្ញុំ ហើយលើកទី២ គឺគាត់បានផ្ញើ សារជា សម្លេងគម្រាម បងប្រុសខ្ញុំ និងលើកទី៣ គឺរូបថត អាក្រាតនេះ ត្រូវបាន គាត់យក ទៅបង្ហោះ Facebook ជាសាធារណៈ ក្នុងបំណង បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ បែបនេះតែម្តង ទៅ» ។

តារាសម្តែង ម៉ូនិច រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុ ដែលនាង ត្រូវដើរដល់ ផ្លូវបំបែក ជាមួយសង្សារចាស់ ដែលជា កូនថៅកែលក់រថយន្តនោះ ដោយសារតែគាត់មានចិត្ត ហួងហែង ប្រច័ណ្ឌ នាងខ្លាំងពេក ដោយពេលទៅ ណាមកណាម្តងៗ សង្សារចាស់នាង តែងតែបិទសិទ្ធិ មិនឲ្យនាង លេងសើច ប៉ះពាល់ជា មួយបុរសផ្សេងឡើយ និងហាម ឃាត់នាង គ្រប់ៗជំហាន ធ្វើឲ្យនាងមាន អារម្មណ៍ពិបាក ក៏សម្រេចចិត្ត ដើរបែក ផ្លូវជាមួយគ្នា ទាំងដែលចិត្ត នាងនៅស្រលាញ់ បុរសម្នាក់នោះ ពេញបេះដូងក៏ដោយ។

នាង វ៉ាន់ ម៉ូនិច បាននិយាយទាំងអារម្មណ៍ អាឡោះអាល័យថា «បើទោះជាពួកខ្ញុំបែកគ្នា ក៏ពិតមែន តែខ្ញុំ នៅតែមាន ចិត្តស្រលាញ់ មិនដែលភ្លេចគាត់ឡើយ តែពេលនេះអស់ចិត្តហើយ ហើយរយៈ ពេល ដែលខ្ញុំបែក គ្នាជិតមួយឆ្នាំនេះ ខ្ញុំមិនមានទំនាក់ ទំនងស្នេហា ជាមួយបុរសណា ម្នាក់ឡើយ ព្រោះថា ចិត្តនេះមិនអាច ភ្លេចអ្នកចាស់បាន ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំដាច់ចិត្ត ដោយមិនអាល័យ នោះ គឺក្រោយ ពីគាត់បាន ធ្វើរឿង បែបនេះ(បង្ហោះរូបអាក្រាត) ទើបខ្ញុំដឹងថា គាត់មិនសម ជាមនុស្សដែល ខ្ញុំនៅស្រលាញ់ និងនឹកទៀតទេ» ។

តារាស្រីវ័យក្មេងរូបនេះ បានប្រាប់ដោយសុំលាក់អត្តសញ្ញាណ គូស្នេហ៍ចាស់ថា នាងសុំលាក់ឈ្មោះ និងមុខអតីតសង្សារ ដោយនាងគ្រាន់តែអាចបង្ហើបថា កំណើតស្នេហ៍នាងបាន ដុះដាលប្រមាណ ៤-៥ឆ្នាំ ទើបតែបែកគ្នាថ្មីៗនេះទេ ហើយសម្រាប់រូបថតនោះ នាងគិតថា វាមិនអាក្រាតឃើញរូបរាងកាយ នាងគ្រប់យ៉ាងឡើយ ព្រោះថា ពេលថតនោះ នាងក៏មានការបិទបាំងដែរ ម្យ៉ាងការថតនោះ គ្រាន់តែជាការថតលេងរួច ក៏លុបចោលវិញ មិនគិតថា វាអាចធ្វើឲ្យមានបញ្ហាដូចពេលនេះទេ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]