ភ្នំពេញៈ វីរសិល្បករ ចាប៉ីដងវែង ដ៏ល្បីល្បាញ លោកតាភិរម្យ ប្រាជ្ញ ឈួន ខណៈលោកតាកាន់តែ ល្បីល្បាញ ក្រោយបែកធ្លាយព័ត៌មាន ទទួលមរណៈភាព តែក្រោយមក ព័ត៌មានត្រូវបានចេញ មុខបដិសេធពីសំណាក់ ក្រុមគ្រួសារ ព្រោះ លោកតា នៅមានជីវិតនៅឡើយ មិនទាន់ទទួល មរណៈភាពទេ។

ថ្មីៗនេះ លោកតា ប្រាជ្ញ ឈួន ត្រូវបានប្រិយមិត្ត ក្នុងហ្វេសប៊ុក បានថតវិដេអូ របស់លោកតា រួចបង្ហោះ និងបាននិយាយថា ក្នុងជីវិតចុងក្រោយ របស់លោកតា លោកតាចង់ជួប តារាចម្រៀងស្រីប្រចាំ ក្រសួងទេសចរណ៍ និងក្នុងផលិតកម្មហង្សមាស នាង សុន ស្រីពេជ្រ និង កូនចាប ដែលជាពិធីការិនី ប្រចាំវិទ្យុអេបីស៊ី (ABC) ដែលនេះ ជាសំណូមពរ ចុងក្រោយ សម្រាប់លោកតា ដែលមិនខ្ពស់ ហួសហេតុពេកទេ ចំពោះសំណើរនេះ។

ក្រោយពីទទួលដំណឹងនេះ តារាចម្រៀងស្រី ដ៏ស្រស់ផូរផង់ នាង សុន ស្រីពេជ្រ រំភើបស្ទើរ តែហូរទឹកភ្នែក ព្រោះនាងនឹកស្មាន មិនដល់ ។ តារាចម្រៀង ស្រីរូបនេះ បាននិយាយ ប្រាប់គេហទំព័រ LookingTODAY ថា នាងនឹងទៅជួបលោកតា តាមសំណូមពរ ព្រោះនេះ ជាកិត្តិយសមួយ សម្រាប់ តារាសិល្បៈ ដូចជានាង ដែលទទួលបានការ ស្រឡាញ់ពេញចិត្ត ពីវីរសិល្បករ ជើងចាស់ ។ នាងរំភើបស្ទើរតែ ហូរទឹកភ្នែក ព្រោះនាង ក៏មានការគោរពស្រឡាញ់ លោកតា ដូចគ្នាក្នុងនាម សិល្បករ ជើងចាស់ ។

សម្រាប់ពេលវេលា ក្នុងការទៅជួប លោកតា ប្រាជ្ញ ឈួន ត្រូវបាននាងប្រាប់ថា នឹងជួបលោកតា ក្រោយពីធីបុណ្យអុំទូករួច ព្រោះក្នុង កំឡុងពេលនេះ នាងជាប់ រវល់បន្តិច តែក្រោយបុណ្យរួច នាងនឹងទៅជួបលោកតាភ្លាម ។ នេះហាក់ជា កិត្តិយស ដ៏ធំមួយសម្រាប់ នាង សុន ស្រីពេជ្រ ព្រោះត្រូវបានការស្រឡាញ់ ពីវីរសិល្បករ តែនាងមិនមែនត្រឹមតែ វីរសិល្បករនេះ ប៉ុណ្ណោះទេ សូម្បីមនុស្សក្នុងសិល្បៈ ក៏ស្រឡាញ់ចូលចិត្ត ច្រើនណាស់ ព្រោះនាង ជាមនុស្ស មានសន្ដានចិត្តល្អ ចេះជួយមនុស្សក្នុងសិល្បៈ ពិសេសនាងមិនដែល រងរឿងអាស្រូវ សូម្បីតែម្ដង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ