ភ្នំពេញ៖ ក្រោយពី មានរឿងទាក់ទង ទៅនឹង ទឹកស៊ុប ផ្ទុកសារជាតិគីមី ដែលអាច រក្សាទុកបាន ពី ១ខែ ទៅ ២ខែ និងនាំចូលពីវៀតណាម កាលពីដើមខែ សីហា ស្របពេលនេះ ក៏មានលេចលឺដំណឹង ប្រហុកត្រីផ្ទក់ ក៏មានជាតិគីមីដូចគ្នា។

ប្រជាពលរដ្ឋខ្មែរ ភ័យខ្លាច បញ្ហាទឹកស៊ុប ផ្ទុកសារជាតិគីមី ដែលប៉ះពាល់ខ្លាំង ដល់សុខភាព (Video inside)

បើយោងទៅតាម អ្នកនិយាយព័ត៌មានពី ស្ថានីយ៍ ទូរទស្សន៍ អប្សរា បានឲ្យដឹងថា ប្រហុកត្រីផ្ទក់ ដែលនាំចូល ពីប្រទេស វៀតណាម ទាំងផ្លូវទឹកក្នុង ស្រុក បុរីជលសា និងផ្លូវគោក ក៏ដូចជា ចូលតាមច្រកអន្ដរជាតិ ភ្នំដិន គឺមានសភាព គគ្រឹកគគ្រេង ខណៈពេលដែល ពុំមាន សមត្ថកិច្ចរូបណា ហ៊ានចេញ ចាត់វិធាន ការណ៍នោះទេ ដោយសារតែ ហេតុផលមួយចំនួន។ ប្រហុកត្រីផ្ទក់ទាំងនោះ គឺនាំចូល រាប់តោន ជារៀងរាល់ថ្ងៃ មកចែកចាយ ក្នុងស្រុក (កម្ពុជា) និង អ្វីដែលចាប់ អារម្មណ៍នោះ គឺប្រហុកទាំងនោះ មាន ពណ៌ស ក្បុស និងមិនមាន រុយរោមនោះទេ ដែលអាចសបញ្ជាក់ថា ប្រហុកទាំងនោះ ប្រហែលជាដាក់ជាតិ គីមីច្រើន ដែលអាចបណ្ដាលឲ្យ មានគ្រោះថ្នាក់ ដល់ជីវិត។

ចង់ជ្រាបកាន់តែច្បាស់ សូមតាមដាន វីដេអូព័ត៌មាននេះ តាមរយៈការដកស្រង់ចេញពី ហ្វេសប៊ុកទាំងអស់គ្នា៖

ទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ មេត្តា ប្រុងប្រយ័ត្ន ទាំងអស់គ្នា បំណងល្អពីខ្មែរឡូត៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]