ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ បណ្តាប្រជាពលរដ្ឋខ្មែរ បានសម្តែងនូវភាពភ័យខ្លាច ពាក់ព័ន្ធនឹងទឹកស៊ុប ផ្ទុកសារជាតិគីមី ដែលអាច រក្សាទុកបាន ពី ១ខែ ទៅ ២ខែ ដែលកត្តាទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំង ទៅលើសុខភាព របស់អ្នកប្រើប្រាស់។


យោងទៅតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងទៀតថា ប្រភពដើមនៃទឹកស៊ុបនេះ មិនត្រូវបានកំណត់ច្បាស់លាស់នោះទេ ប៉ុន្តែគេគ្រាន់តែ ដឹងថា ត្រូវបានដឹកចេញពីខេត្តស្វាយរៀង ចែកចាយតាមបណ្តាខេត្តនានា តាមផ្លូវជាតិលេខ ១ បន្តមកកាន់រាជធានីភ្នំពេញ។ បណ្តាអាជីវករ បានប្រើប្រាស់ទឹកស៊ុបនេះ ដើម្បីអោយស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសនោះគឺ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។

បើចង់ដឹងពិស្តារ សូមទស្សនាវីដេអូខាងក្រោម៖

 

ទោះជាយ៉ាងណា នេះអាចជាដំណឹងមួយ សម្រាប់ដាស់តឿន ទៅដល់អ្នកចូលចិត្តបរិភោគស៊ុប ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ទឹកស៊ុប ខាងលើ ពិតជាប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខភាព៕

តើប្រិយមិត្ត មានមតិយោបល់ យ៉ាងណាខ្លះ ចំពោះបញ្ហានេះ?

ប្រភព៖ វីដេអូស៊ីអិនស៊ី

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]