ចំណងអាពាហ៍ពិពាហ៍ ជិត ២ ឆ្នាំ រវាងអ្នកនាង សុខ សោម៉ាវត្តី និង ស្វាមី ធ្វើឲ្យ មហាជន ជាពិសេសនោះគឺ មិត្តៗក្នុងវិស័យសិល្បៈ ច្រណែននិងស្ញប់ស្ញែងគ្រប់ៗគ្នា។

ដូចគ្នានេះដែរ កាលពីម្សិលមិញនេះ អ្នកនាង សុខ សោម៉ាវត្តី តារាស្រីល្បីឈ្មោះ និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានប្រារព្ធ ពិធីខួបកំណើត យ៉ាងអាធឹកអាធ័ម នាភូមិគ្រឹស្តដ៏ធំស្កឹមស្កៃ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការបកស្រាយបទចម្រៀង រួមគ្នាជាមួយ នឹងស្វាមី ធ្វើឲ្យតារាស្រីរូបនេះ ញញឹមខ្ជឹបតែម្តង។

ជាមួយគ្នានេះ អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះរូបថត ល្អូកល្អឺន ជាមួយស្វាមី នាពិធីខួបកំណើត កាលពីម្សិលមិញ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាងផងដែរ ខណៈមានអ្នកលេងហ្វេសប៊ុក ជាច្រើនទៀត ក៏បានផ្ញើរសារជូនពរជាហូរហែរ៕



តើអ្នកនាង សុខ សោម៉ាវត្តី និងស្វាមីច្រៀងពិរោះ ទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី