ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សំឡេងពីរោះ ដូចសារិកា កញ្ញា សុន ស្រីពេជ្រ ដុះស្នឹមប្រចាំក្រសួងទេសចរណ៍ កំពុងតែសប្បាយរីករាយ ជាមួយនឹងការចេញ អាល់ប៊ុមថ្មី ផលិតកម្ម ហង្សមាស ហើយ កំពុងតែទទួលបានការគាំទ្រច្រើន ក្រាសក្រែលពីសំ ណាក់មនុស្ស វ័យកណ្ដាល ដែលជាអ្នកនិយមស្ដាប់ បទចម្រៀងរបស់នាង ។

កាលពីមុន គេបានដឹងថា តារាចម្រៀង សុន ស្រីពេជ្រ មិនសូវបានចេញហោះហើរ ទៅក្រៅប្រទេសប៉ុន្មានទេ ព្រោះនាងមានការងារ ក្នុងស្រុកច្រើន ម្យ៉ាងប្រាក់ដែលរកបាន ក៏មិនចាញ់ប្រាក់រកនៅក្រៅប្រទេសប៉ុន្មានឡើយ និងបាននៅជុំគ្រួសារទៀតផង មិនពិបាក នឹកពុកម៉ែ ពេលនាង នៅឆ្ងាយពីក្រុមគ្រួសារ។

ថ្មីៗនេះ ប្រភពពីអ្នកគាំទ្រ សុន ស្រីពេជ្រ ពីប្រទេសអូស្ត្រាលី បាននិយាយថា កញ្ញា សុន ស្រីពេជ្រ នឹងត្រៀមខ្លួន ដើម្បីបង្ហាញវត្តមាន នៅទីនោះ ជាការតបស្នង ការទន្ទឹងរង់ចាំវត្តមានអស់យ៉ាងយូរ មកហើយ សម្រាប់ពួកគាត់។ អាណិកជាខ្មែររស់នៅទីនោះ មានការស្រឡាញ់ និងគាំទ្រ ចំពោះនាងខ្លាំងព្រោះមើលឃើញតាម កញ្ចក់ទូរទស្សន៍បានបង្ហាញឲ្យឃើញថា នាងជាតារាចម្រៀងម្នាក់ បែបស្រគត់ស្រគំ គួរឲ្យស្រឡាញ់ ។

តារាចម្រៀង សុន ស្រីពេជ្រ បាននិយាយប្រាប់ LookingTODAY ឲ្យដឹងថា ពិតជាត្រូវចាកចេញពីស្រុកខ្មែរ នឹងទៅសម្ដែង នៅអូស្ត្រាលីមែន ដែលនឹងត្រូវចាកចេញ នៅខែសីហា ខាងមុខនេះ ដោយរយៈពេលក្នុងការសម្ដែងត្រឹមតែ១ខែប៉ុណ្ណោះ ព្រោះនាងបានទទួលការងារ ក្នុងស្រុកបណ្ដើរៗហើយ ។ ដូចនេះមិនអាចទៅយូរពេកបានទេ ម្យ៉ាងនាងមិនទាន់បានថត ជាកាយវិការ ក្នុងបទចម្រៀងថ្មីនៅឡើយទេ ។ នេះជាលើកទី១ សម្រាប់នាងក្នុងការទៅសម្ដែង នៅក្នុងប្រទេសអូស្រ្តាលី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ