បន្ទាប់ពី ស្ងប់ស្ងាត់មួយ រយៈសម្រាប់ ការផ្សព្វផ្សាយ អាល់ប៊ុមថ្មី ពីកញ្ញា សុគន្ធ និសា ស្រាប់តែកាល ពីម្សិលមិញនេះ បទចម្រៀងថ្មី ពីរបទត្រូវបាន គេបង្ហោះ ឡើងក្នុង ហ្វេសប៊ុក និងយូធូប ដែលមាន លក្ខណៈប្លែក និងគួរអោយ ចាប់អារម្មណ៍ ដោយគ្រាន់ តែស្តាប់ ចំណងជើង។

បទថ្មីដែល មានចំណង ជើងថា “នែខ្លួន! ដឹងគេស្រលាញ់ខ្លួនទេ?” មានលក្ខណៈ ប្លែកបែប ម្ញ៉ិកម្ញ៉ក់ រៀបរាប់ ពីការលួច ស្រលាញ់ របស់នារីម្នាក់ ទៅលើបុរសម្នាក់ តែមិនហ៊ាន សារភាព ចេញពីទឹកដៃ អ្នកនិពន្ធ យឹម តាស្រង់ សម្រាប់ជា ចំណាប់ផ្តើម នៃបទភ្លេងថ្មី ដែលបទភាគ ច្រើនក្នុងអាល់ប៊ុម ថ្មីនេះគឺសុទ្ធសឹង តែជាបទភ្លេង និពន្ធថ្មី។ អាល់ប៊ុម នេះផងដែរ ក៏មានបទ ដែលបកស្រាយ ដោយកញ្ញា សុគន្ធ និសា ផ្សេងទៀត គឺបទ “អារម្មណ៍ ចាប់ផ្តើម ស្អប់មនុស្សប្រុស” និងបទ “ខ្ញុំជានារី”  ដែលបានចេញ លក់នៅក្នុងទីផ្សារ ហើយកាលពី ម្សិលមិញនេះ។

បើទោះជាការ ចាប់ផ្តើម នៅមិនទាន់ បានល្អឥតខ្ចោះ ប៉ុន្តែនេះគឺជា សញ្ញាណល្អ នៃការចាប់ផ្តើម បង្កើតនូវអ្វីដែលជារបស់ខ្លួនឯង និងជាមោទនភាព មួយដោយកើត ចេញពីសមត្ថភាព និងទឹកចិត្តដ៏ គួរអោយកោត សរសើរផងដែរ។





ទស្សនិកជន ខ្មែរឡូត អាចស្តាប់ សាកល្បង នូវបទថ្មី នេះបាន តាមរយៈ Link ខាងក្រោមៈ

ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា