ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់ហើយ ពីចែមុំ ថៅកែហាងកែសម្ផស្ស មីកាហ្សា ដែលធ្វើឲ្យល្បីពេញប្រទេសកម្ពុជា ពីបទជួយដូរផ្លូវភេទ។

យ៉ាងណាមិញ តាមប្រភពព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១២ ដែលមានចំណងជើងថា «ចែមុំថៅកែហាងកែសម្ផស្ស មីកាហ្សាជាម៉ែយ៉ែមដ៏ធំ ត្រូវប៉េអឹមឃាត់ខ្លួន» បានឲ្យដឹងថា ចែមុំម្នាក់នេះ បានទៅជួបភ្ញៀវប្រុសៗអ្នកមានលុយ (តាតា) នៅហាងកាហ្វេ City Cat ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីនាំស្រីក្មេងៗជាច្រើននាក់ ដែលជាម្ហូបស្រស់ខ្ចីញិញជូនប្រុសៗ ជាអ្នកមានប្រាក់ ឬ តាតា។ តែពេលដែលកំពុងតែរងចាំភ្ញៀវ ដ៏មានសេចក្ដីសុខដូចសព្វមួយដង ស្រាប់តែរលាយបាត់អស់មួយរំពេច ព្រោះខណៈពេលនោះ មានកំលាំងប៉េអឹមដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ចុះទៅធ្វើការឃាត់ខ្លូន។

ក្នុងការចាប់ខ្លួននេះ យើងក៏មាន វីដេអូ សកម្មភាពចាប់ខ្លួនចែមុំ ម្ចាស់ហាង មីកាហ្សាផងដែរ ដែលត្រូវបានគេចែកចាយពេញ បណ្ដាញសង្គមហ្វេសប៊ុក។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១២ ចែមុំថៅកែហាងកែសម្ផស្ស កំពូលម៉ែយ៉ែម ត្រូវបានបញ្ជូនទៅកាន់ ពន្ធនាគារព្រៃ.ស។ តាមរយៈការសាកសួរពីនាងៗតារា ដែលត្រូវបានចែមុំនាំទៅឲ្យប្រុសអ្នកមាន បានឲ្យដឹងថា ពួកនាងធ្លាប់ចេញទី បម្រើផ្លូវភេទច្រើនដងហើយ តាមរយៈចែមុំធ្វើមេអណ្ដើក ដែលចែមុំផ្ទាល់បានទទួលប្រាក់ពី ១,០០០ដុល្លារ ទៅ ៣,០០០ដុល្លារ ប៉ុន្តែពួកនាងៗជាសមីខ្លួន ទទួលបានប្រាក់ពីចែមុំតែ ៥០០ដុល្លារប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ ចែមុំបានជាប់ទោស ក្នុងសំណុំរឿងព្រហ្មទណ្ឌ មួយទៀតហើយដោយត្រូចបានគេ ចោទប្រកាន់ពីបទ “ជួញដូរថ្នាំញៀន” ដែលនាងបានប្រព្រឹត្តក្នុងពន្ធនាគារព្រៃ.ស កាលពីថ្ងៃខែតុលា ឆ្នាំ២០១២កន្លងទៅ និងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ បានជម្រះក្ដីក្នុងសំណុំរឿងនេះ។

នៅមានរឿងថ្មីមួយទៀត ដែលទើបតែល្បី គឺតារាចម្រៀង អូ រស្មី ដែលជាចែមុំទី២ ជាប់ទោសពីបទ ជួញដូរផ្លូវភេទដូចគ្នា៕

រូបភាព ចែមុំ និងអ្នកចូលរួម







រូបភាព តារាចម្រៀង អូ រស្មី ដែលជាចែមុំទី២ 



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]