ចែមុំថៅកែហាងកែសម្ផស្សមីកាហ្សា ដែលមានទីតាំងស្ថិតនៅម្តុំផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានកម្លាំងប៉េអឹមធ្វើការឃាត់ខ្លួនកាលពី វេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៩ កញ្ញា ២០១២ ខណៈថៅកែស្រីរូបនេះដឹកញីទៅស៊ីឈ្មោល (អង្គុយចាំភ្ញឿវកាលីបប្រុសៗមកទិញស្រីក្មេងៗ) នៅក្នុងហាងកាហ្វេមួយឈ្មោះ City Cat ។

ប្រតិបត្តិការឃាត់ខ្លួនម៉ែយ៉ែមដ៏ធំជា ថៅកែហាងកែសម្ផស្សមីកាហ្សានេះ ធ្វើឡើងក្រោយការតាមដានអស់រយៈពេលជាច្រើនថ្ងៃរបស់ កម្លាំងប៉េអឹម ហើយការឃាត់ខ្លួនជាក់ស្តែងនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរងទទួលបន្ទុកស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានី ភ្នំពេញ។ ប្រភពព័ត៌មាននិយាយថា មុនពេលកើតហេតុ ចែមុំថៅកែហាងកែសម្ផស្សមីកាហ្សា បានទៅជួបភ្ញៀវប្រុសៗអ្នកមានលុយ (តាតា) នៅហាងកាហ្វេ City Cat ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌទដូនពេញ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីនាំស្រីក្មេងច្រើននាក់ដែលជាម្ហូបស្រស់ខ្ចីញិញជូន ប្រុសៗជាអ្នកមានប្រាក់ ឬតាតា ។ ពេលកំពុងរង់ចាំភ្ញៀវប្រកបដោយក្តី សង្ឃឹមដូចសព្វមួយដងនោះ ស្រាប់តែវារលាយបាត់អស់មួយរំពេចទៅវិញ ខណៈឃើញកម្លាំងប៉េអឹមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ  ធ្វើការឃាត់ខ្លួនប្រឹបតែម្តង ហើយជាមួយនោះកម្លាំងធ្វើការឃាត់ខ្លួនស្រីក្មេងៗដែលរកស៊ីលក់ខ្លួនឱ្យតាតា ឬបុរសអ្នកមានចំនួន៤នាក់ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសួរនាំបន្តិចរួចមក កម្លាំងប៉េអឹមបានចេញទៅកាន់ផ្ទះសំណាក់ទំនើបមួយ ស្ថិតនៅក្បែរនោះប្រមូលបានស្រីក្មេងៗ៣នាក់ទៀតដែល កំពុងក្លាយជាចំណីដ៏មានឱជារសរបស់តារា ឬបុរសមានប្រាក់... ពួកនាងៗត្រូវបានគេកំណត់ថា ជាជនរងគ្រោះផងដែរ ។ តាមប្រភពព័ត៌មានឱ្យដឹងទៀតថា ចែមុំថៅកែហាងកែសម្ផស្សមីកាហ្សាជាម៉ែយ៉ែមដ៏ធំនេះប្រមូលក្ មេងស្រីៗមកពីស្រុកស្រែចម្ការជនបទឱ្យបម្រើក្នុងហាងរបស់គាត់ ហើយគាត់ធ្វើការដុសខាត់ថែសម្រស់បំប៉នអាហាររហូតស្រស់ត្រកាល លុះពេលមានអ្នកណាត្រូវការ ទើបបញ្ចេញ ដោយតម្លៃខ្ពស់ៗ ។

សរុបនារីវ័យក្មេងដែលប្រមូលបាន ៖ ទីតាំងទី១ នៅផ្ទះសំណាក់ទំនើបមួយ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ឃាត់ខ្លួនស្រី៣នាក់ ១-ឈ្មោះចាន់ ស្រីណុច ហៅមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរថៅកែហាងកែសម្ផស្ស MIKASA នៅម្តុំផ្សារចាស់ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មេខ្លោងជួញដូរផ្លូវភេទ ២-ឈ្មោះគឹម ស្រីនួន ហៅនួន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួល សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន អ្នកបម្រើផ្លូវភេទ ។ ៣-ឈ្មោះហេង ដាលីស ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះលេខ១១៧Eo សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ព្រមទាំងរថយន្ត១គ្រឿង ម៉ាក TOYATA CAMRY បាឡែន គ្មានស្លាកលេខ ពណ៌ស្ករ (អ្នកបម្រើផ្លូវភេទ)។

ទីតាំងទី២ នៅភោជនីយដ្ឋាន CITY CAT ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្ស បានចំនួន៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ ១-ឈ្មោះឡេ ហឿង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវជជុះ នៅខេត្តបន្ទាយមានជ័យ មានទីលំនៅភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (អ្នកបម្រើផ្លូវភេទ) ។ ២-ឈ្មោះវណ្ណ ណារ៉ា មៅមុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះជួលលេខ១១៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកបម្រើផ្លូវភេទ) ។ ៣-ឈ្មោះវណ្ណ សម្ផស្ស ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមានលំនៅផ្ទះជួលលេខ១១៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ៤-ឈ្មោះគង់ ចាន់ឌួង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ (អ្នកយាមម៉ូតូ-ឡាន) ឱ្យហាងអ៊ុតសក់ MIKASA នៅម្តុំផ្សារចាស់ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ព្រមទាំងរថយន្ត១គ្រឿង ម៉ាក TOYATA CAMRY ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខបណ្តោះអាសន្ន ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]