ភ្នំពេញ៖ ក្រោយពេលដែលការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខ តារាចម្រៀងប្រុសវ័យក្មេង សម្បុរស លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះស្រាប់តែលេចឮព័ត៌មានពាក្យចចាមរ៉ាមកថា តារាប្រុសរូបនេះកំពុងតែបង្ហាញ ពីភាពស្និតស្នាលយ៉ាងស៊ីជំរៅ ជាមួយនារីវ័យក្មេងម្នាក់ដែលមាន អាយុប្រហែលជាង២០ឆ្នាំ ។ ទន្ទឹមនឹងនោះគេក៏បានដឹងថា តារាចម្រៀង សុគន្ធ ថេរ៉ាយុ ឧស្សាហ៌បណ្តើរស្រ្តីម្នាក់នោះចូលតាមផ្សាទំនើបៗ ទៀតផង ។

ប្រភពដែលលេចឭចេញ ពីមជ្ឈដា្ឋនមហាជន ខាងក្រៅសិល្បៈបាន នាំគ្នានិយាយខ្សឹមខ្សៀវថា មួយរយៈនេះលោក សុគន្ធ ថេរ៉ាយុ តែងមាននារីវ័យក្មេង ស្រស់ស្អាត់ជិះរថយន្តសេរីទំនើប ម្នាក់ តែងមកចាំបណ្តើរបុរសរូបសង្ហាតារាចម្រៀងមុខស្រស់រូបនេះ ចេញទៅក្រៅហាក់មានភាពស្និតស្នាលបំផុត ។មិនត្រឹមតែប៉ុណ្ណោះគេក៏ធ្លាប់ បានឃើញអ្នកទាំងពីរឡើងបណ្តើរគ្នាយ៉ាងត្រសងឡើងតាមផ្សាទំនើបៗទិញ សំភារៈប្រើប្រាស់។

ប្រភពបាននិយាយទៀតថា ចំពោះសកម្មភាពដែលបង្ហាញឱ្យ ឃើញពីភាពស្និតស្នាលរវាង លោក ថេ រ៉ាយុ ជាមួយនឹងនារីវ័យក្មេងម្នាក់នោះហាក់ ដូចជា មានការខុសប្លែករវាងមិត្ត ភាពត្រឹមតែជាអ្នកដែលស្គាល់គ្នា ឬ មួយជាមិត្តភ័ក្តរាប់អានគ្នាធម្មតា ។ ប៉ុន្តែប្រភពមិនបានដឹងច្បាស់ទេថា តើអ្នកទាំងពីរនេះ កំពុងតែលេងល្បែងស្នេហាយ៉ាងស៊ីជំរៅជាមួយគ្នា ឬ មួយយ៉ាងណានោះទេ ?

ទោះបីជាយ៉ាងណា មានប្រភពខ្លះបាននិយាយ ដោយដាក់ការសន្និដ្ឋានថា ភាពស្និទស្នាលរវាង តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នឹង ស្ត្រីវ័យក្មេងខាងនេះទំនងជាពេលដែលអ្នកទាំងពីរ កំពុងតែចាប់ផ្តើមស្វែងយល់ចិតគ្នា ឬ អាចនិយាយបានថា ជាការផ្តើមស្នេហ៍គ្រាដំបូង មុននឹងឈានដល់ ដំណាក់កាលនៃសម្រេចចិត្តជ្រើសរើសផ្លូវអនាគត ។

ទាក់ទងនឹងព័ត៌មាន ដែលលេចឭខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺពីលោក សុគន្ធ ថេរ៉ាយុ បាននៅឡើយទេ នារសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៣នេះ។គេហទំព័រ Looking TODAY និង ព្យាយាមទំនាក់ទំនងដើម្បីរកការបំភ្លឺពីតារាចម្រៀង សុគន្ធ ថេរ៉ាយុ នៅពេលក្រោយដើម្បីឱ្យ មហាជនបានដឹងកាន់តែច្បាស់អំពីរឿងនេះ ។

លោក សុគន្ធ ថេរ៉ាយុ ត្រូវបានមហាជនស្គាល់ស្ទើគ្រប់គ្នាថា លោកជាតារាចម្រៀងប្រុសមួយរូបមាន ដែលមានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន ពិសេសពីសណាក់ស្រទាប់មិត្តៗយុវវ័យ ហើយក៏ជាអ្នកចម្រៀង ដែលមានឈ្មោះបោះសំឡេង ក្នុងចំណោមតារាល្បីផ្សេងដដៃទៀតផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ